ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

“កាសុីណូយីហោចក្រក្រវាឡជាយដែន ” នៅតែបន្តបេីកអោយប្រជាពលរដ្ឋខ្មែរនិងជនអន្តោប្រវេសន៍ចូលមកលេងល្បែងសុីសងយ៉ាងពេញបន្ទុក ខ្លះមានលិខិតឆ្លងដែនខ្លះទៀតមិនមានលិខិតឆ្លងដែនចូលមកលេល្បែងសុីសងផ្គើននិងបទបញ្ជារសម្តេចតេជោ ហ៊ុន សែន.!

ខេត្តត្បូងឃ្មុំ ៖ យោងតាមប្រភពសេចក្តីរាយការណ៍​ពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកពញា ក្រែក ខេត្តត្បូងឃ្មុំ បានបង្ហើបអោយដឹង​ថា​ បុគ្គលដែលហ៊ានបើកល្បែងជល់មា​ន់ បៀ អាប៉ោង យូគី ហ្គេមបាញ់ត្រីនិងល្បែងច្រើនប្រភេទតាមប្រពន្ធ័អនឡាញយ៉ាងពេញ ទំហឹងនោះប្រហែល ជា​មាន​ខ្នងបង្អែ​ករឹងមាំ នៅ​ពីក្រោយ​និង​មាន​ឥទ្ធិពល​ខ្លាំងទើប​អាច​ធ្វើ​អ្វីៗបានតាមអំពើចិត្ត​នៅក្នុងកាស៊ីណូយី ហោចក្រក្រវាឡជាយដែននេះបាន។​

បើទោះបីរាជរដ្ឋាភិបាលបានប្រកាសនាពេលថ្មីៗ អោយបិទល្បែងសុីសងអនឡាញគ្រប់ប្រភេទទូទាំងប្រទេសត្រូវតែបិទមិនអនុញ្ញាតនោះទេ។ ប៉ុន្តែបែរជាម្ចាស់ កាស៊ីណូយីហោចក្រក្រវាឡជាយដែនថ្លេីមធំហ៊ានបេីកអោយពលរដ្ឋខ្មែរនិងជនអន្តោប្រវេសន៍ ចូលលេងភ្នាល់ដាក់លុយចាញ់ឈ្នះរាប់លាន រាប់ពាន់ដុល្លារ សុីសងខុសច្បាប់ដោយសេរី មិនខ្លាចញញើតបទបញ្ជាសម្ដេចតេជោ ហ៊ុន សែន នោះទេ។ ដោយឡែកសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ ហាក់ធ្វើមិនដឹងមិនឮមិនអើពើក្នុងការបង្រ្កាបអ្វីទាំងអស់ គេសង្ស័យថាបានទទួលលាភសក្ការ:ពីរម្ចាស់បនល្បែងនេះជាថ្នូរមិនបង្រ្កាប។

ហេតុនេះទើបមានការអំពាវនាវដល់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិនិងលោក សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានគណ:កម្មការទប់ ស្កាត់និងបង្រ្កាបបទល្មើសល្បែងស៊ីសងទូទាំងប្រទេស គួរដាក់មន្រ្តីក្រោមឱវាទក្នុងខេត្តត្បូងឃ្មុំចុះពិនិត្យទប់ស្កាត់និងបង្រ្កាប ម្ចាស់ទីតាំងកាសុីណូយីហោចក្រក្រវាឡជាយដែនដែលបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងផ្ទុយពីច្បាប់អនុញ្ញាត។

ប្រភពពីពលរដ្ឋដដែលបានបង្ហើបអោយដឹងទៀតថា បុគ្គល​ម្នាក់នេះ ប្រហែលមានខ្នងបង្អែករឹងមាំនៅពីក្រោយ ទេីបហ៊ានបេីកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងក្នុងកាសុីណូយីហោចក្រក្រវាឡជាយដែន រាល់​ថ្ងៃ​សុក្រ សៅរ៍ អាទិត្យយ៉ាង​ពពាក់ពពូនប្រភពខ្លះបន្តថា កាស៊ីណូមួយកន្លែងខាងលើមិនមានច្បាប់អនុញ្ញាតនោះទេ ? ចំណែក​លោកអធិការដ្ឋាន​នគរបាលស្រុកពញាក្រែកមិនចាត់វិធានការបង្រ្កាបទេ សម្ងំទទួលផលប្រយោជន៍ជាថ្នូរ ។​

ចំណែកអាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ក្នុងស្រុកពញាក្រែកខេត្តត្ចូងឃ្មុំបាន​នាំគ្នារក្សា​ភាព​សស្ងៀមស្ងាត់បណ្តោយអោយបុគ្គល​ម្នាក់​នោះធ្វើអ្វីៗតាមអំពើចិត្ត ។ដែល​ជា​ហេតុ​ធ្វើ អោយប្រជាពលរដ្ឋរស់នៅស្រុកពញាក្រែកមានការព្រួយ បារម្ភភ័យខ្លាចចំពោះ​បញ្ហាអសន្តិសុខសង្គមនិងអំពើចោរ កម្មចោរលួច.ចោរឆក់.ចោរប្លន់.ចោរគាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារគ្រឿងញៀនកើត មានគួរអោយកត់សម្គាល់​ដើម ចមចេញពីល្បែងសុីសងនេះ ឯង។​

​ប្រជាពលរដ្ឋ​រស់នៅក្នុងមូលដ្ឋានខាងលើសូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជាពិសេសលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងបង្រ្កាបបទល្មើសល្បែងសុីសងគ្រប់ប្រភេទទូទាំងប្រទេសព្រមទាំងលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មេត្តាចាត់​មន្ត្រី​ក្រោម​ឱវាទចុះត្រួតពិនិត្យកាស៊ីណូយីហោចក្រក្រវាឡជាយដែននិងទប់ស្កាត់​ទង្វើរ មិន​ប្រក្រតី​ របស់បុគ្គលម្នាក់នេះដែលហ៊ានបើកអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងសុីសងជល់មាន់បៀអាប៉ោងយូគីហ្គេមបាញ់ត្រីនិងល្បែងច្រើនប្រភេទទៀតផ្គើននិងបទបញ្ជារប្រមុខរាជរដ្ឋាភិបាល៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!