ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

មេឈ្មួញជេីងខ្លាំងម្នាក់ប្រចាំខេត្តព្រះវិហារ សម្រុកទិញឈើខុសច្បាប់ កាប់ អា ជៀក ផ្តួលរំលំព្រៃឈេីមុខកាត់ធំៗ កក្រើកសារជាថ្មីចំណែកអាជ្ញាធរនិងមន្រ្តីជំនាញពាក់ព័ន្ធក្នុងខេត្តរក្សាភាពស្ងៀមស្ងាត់.!

ព្រះវិហារ៖ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​បង្ក​ន ឃុំ​រៀបរយ បានបង្ហើបអោយដឹងថា ឈ្មួញ​ធំៗ កំពុងបង្កើនពលរដ្ឋកាប់បំផ្លិ​ច​បំផ្លាញឈើនៅ​ព្រៃអភិរក្សតំបន់​ព្រៃ​ឡង់សារជាថ្មីទៀតហេីយ។កន្លងទៅក្រុមហ៊ុន PNT ត្រូវបានបណ្ដាញព័ត៌មានក្នុងស្រុកចុះផ្សាយ ជាបន្តបន្ទាប់ រួចបានផ្អាកមួយរយៈ បច្ចុប្បន្ននេះ សម្រុកកាប់ដឹកជញ្ជូនឈើយកទៅលក់ តាមបណ្តាខេត្តនានា ទាំងយប់ទាំងថ្ងៃមិនរំខានដល់សមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធ ឡើយ។

​សូម្បីតែលោក គីម រិទ្ធី អភិបាលខេត្តព្រះ វិហារនិងលោក កង សៅ គុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះហារ ព្រមទាំងលោក សួស សុខដារ៉ា ស្នងការដ្ឋាននគរ បាលខេត្តព្រះវិហារ មិនហ៊ានប៉ះពាល់ក្រុមឈ្មួញនោះទេ បច្ចុប្បន្នពួកឈ្មួញកាប់បំផ្លាញព្រៃសហគមន៏ព្រៃឡង់ ជិតរលាយអស់ហេីយ ។
មហាជនក៏ដូចប្រជាពលរដ្ឋបាន​រិះគន់​ចំៗ​ថា បើ​ក្រុមហ៊ុន PNT​ហៅ​៩៧ ប្រហែល​ជាមាន​ខ្នងបង្អែក​រឹងមាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ វិហារ ឬត្រូវរ៉ូវ ជាមួយ​ស្ថាប័នមន្ត្រី​ជំនាញ​ពាក់ព័ន្ធ ជា​អ្នកបេីកភ្លេីង​ខៀវ ទេីបមេការហ៊ាន​គ្រៀងគរព​ល​រដ្ឋខ្មែរ ឲ្យចូលព្រៃចាប់ឈើយ៉ាង​រង្គាល គ្មាន​វិធានការទប់ស្កាត់​និងបង្រ្កាបពី​សំណាក់ លោក នួន សុខុម មេព្រៃខេត្តព្រះហារ ទល់តែសោះ។​​លើសពីនេះទៅទៀត​សកម្មភាព ក្រុម​ឈ្មួញ​ដែល​មក​សុីស្នួលឲ្យក្រុមហ៊ុន PNT ចូល​កាប់​ឈើ នាពេលថ្មីៗនេះ បន្ទាប់មកប្រមូល​ឈើ​ដឹក​ជញ្ជាន​តាម​គោយន្ត​កន្ត្រៃយ៍​ ជាច្រើនគ្រឿងរួចហើយ បន្តលើក ដាក់ក្នុងរថយន្តវ៉េអង ចេញ​តាម​ក្រុមហ៊ុន​ចំការកៅស៊ូ ជាប់​ខេត្តព្រះវិហារ ឆ្លងកាត់ទៅ​ខេត្តកំពង់ធំ យ៉ាង​សុខ​ស្រួល​បំផុត គ្មាន​មន្ត្រី​ជំនាញ​ណាហ៊ាន​ប៉ះពាល់​នោះទេ ។

តើ​ផ្ទៃ​ដី​វិនិយោគ​ប៉ុណ្ណា​ របស់​ក្រុមហ៊ុន PNT នេះ​នៅ​មាន​ឈើ កាប់បន្តទៀត​យ៉ាងពេញបន្ទុករាល់ថ្ងៃ!បើ​យោង​ទៅ​តាម​ការ​ចោទសួរ​និង​ជាចម្ងល់​ ពី​មហាជន​ពិសេស​ប្រជាពល រដ្ឋ នៅក្នុងភូមិសាស្ត្រនោះ បានសួរទៅមន្ត្រីជំនាញសមត្ថកិច្ច​ពាក់​ពន្ធ័​ក្នុងមូលដ្ឋាន យ៉ាងចាស់ដៃ មេត្តាចុះត្រួត ពិនិត្យជាបន្ទាន់ ផង កុំឲ្យរាលដាលដល់ដែនដីការពារអភិរក្ស ព្រៃ ឈើរបស់រដ្ឋ ។​
​ប្រជាពលរដ្ឋ រស់​នៅភូមិ​បង្ក​ន ឃុំ​រៀបរយ អំពាវអំពាវ ដល់នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ​ប្រទេស និង​ជាគ​ណះ​កម្មា​ធិ​ការ​ថ្នាក់ជាតិបង្ក្រាប​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ធនធានធម្មជាតិ មេត្តាចាត់​មន្ត្រី​ក្រោម​ឱវាទ ក្នុង​ខេត្ត​ព្រះវិហារ​ ចុះពិនិត្យចំពោះទីតាំង​ក្រុមហ៊ុន​ PNT បើ​មិន​ដូច្នោះ​ ព្រៃឈើ​នៅ​សេសសល់​បន្តិចបន្តួច ត្រូវ​រង​ការវិនាស កម្មហិនហោច​អស់ ក្រោម​ស្នាដៃពួកឈ្មួញ ជាក់ជាមិនខាន់។ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www.enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីមន្ត្រីស្ថាប័នទំនាញពាក់ព័ន្ធ រាល់ម៉ោងធ្វើការ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!