ភ្នំពេញ៖ អាជីវករនិងប្រជាពល រដ្ឋជាច្រើនកំពុងមានចម្ងល់ដូចៗគ្នាថាតើគោល នយោ បាយភូមិឃុំមានសុវិត្ថភាព៧ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃអោយអាជ្ញាធរសមត្ថកិច្ច មូលដ្ឋានអនុវត្តន៍ព្រមទាំងបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នៅត្រង់ណា ? បើអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាននាំគ្នាបណ្តែត បណ្តោយអោយមានល្បែងសុីសងគ្រប់ប្រភេទក្នុងមូលដ្ឋានខ្លួនមិនបង្រ្កាបនោះ ជាពិសេសល្បែងហ្គេមបាញ់ត្រីនិងល្បែងជាច្រើនប្រភេទទៀតបើកលេងភ្នាល់ដាក់លុយយ៉ាងពពាក់ពពូនអនាធិបតេយ្យនៅក្នុងផ្សារបឹងត្របែកផ្លាហ្សា សង្កាត់បឹង ត្របែក ខណ្ឌចំការមនរាជធានីភ្នំពេញខុសច្បាប់នោះកាន់ តែពេញ និយមបំផុតកើនឡើងៗបន្តនៅចំកណ្តាលក្រុងភ្នំពេញ។ចៅហ្វាយខណ្ឌចំការ មននិងអធិការខណ្ឌចំការមន សុខចិត្តធ្វើមុខក្រាស់មិន ព្រមបង្ក្រាបល្បែងហ្គេមបាញ់ត្រីនិងល្បែងតាមប្រព័ន្ធអនឡាញជាច្រើនប្រភេទទៀតកំពុងបើកពង្វក់ក្មេងចាស់ស្រីប្រុសនេះទាល់តែ សោះ។ ថាតើមេល្បែងហ្គេមបាញ់ត្រីនិងល្បែងច្រើនប្រភេទ មានខ្នង បង្អែកក្រាស់ធំប៉ុណ្ណា?បានអភិបាលខណ្ឌចំការមនលោក កៀង លក្ស័ និងអធិការនគរបាលខណ្ឌចំការមនលោក យិន សាន សុខចិត្តធ្វើមិនដឹងមិនឮ?ឬបំភ្លេចគោលនយោបាយភូមិឃុំមានសុវត្ថិភាពក្រសោប យកចង្រៃខណ្ឌមិនព្រមបង្ក្រាបបែបនេះ?។
ដូច្នេះហើយការព្រងើយ កន្តើយរបស់លោក កៀង លក្ស័ និងលោក យិន សាន បែបនេះត្រូវពលរដ្ឋមើលឃើញរិះគន់ថា លោក អភិ បាលខណ្ឌចំការមននិងលោក អធិការខណ្ឌចំការមន រស់តែមាត់ត្រគៀកងាប់ស្តូកមាត់ ប្តេជ្ញាបង្ក្រាបល្បែងឲ្យអស់ពីខណ្ឌ តែក្រោយប្រកូកប្រកាសរួច បែរទៅចាប់យាយៗលេងបៀរ៥០០៛- ១០០០៛តាមផ្ទះថតដាក់ទូរទស្សន៍ទៅវិញ រីឯហ្គេមបាញ់ត្រីនិងល្បែងជាច្រើនប្រភេទទៀតនៅលេងដដែលមិនបង្ក្រាបសោះ។ការនិយាយចេញឬដូចស្តោះចេញទៅហើយលេបចូលវិញតើជាសម្តីស្អី?។ផ្ទុយទៅវិញឥរិយាបថទាំង នេះឆ្លុះអោយឃើញថាអ្នកដឹកនាំខណ្ឌចំការមន ជាប់សង្ស័យថាកន្ទេលធំបន្លំដេកជាមួយមេល្បែងហ្គេមបាញ់ត្រីនិងល្បែងច្រើនប្រភេទទៀតជម្ងឺសង្គមតែម្តង ព្រោះគាប់ជួនកំពុងល្បីរន្ទឺរសុះសាយពេញខណ្ឌថាមុននឹងបើកលេង ល្បែងហ្គេមបាញ់ត្រីនិងល្បែងច្រើនប្រភេទបានត្រូវបង់សួយសារជូនដល់មន្រ្តីជំនាញពាក់ព័ន្ធថ្នាក់ក្រោមរហូតដល់លើអស់ ទៅហើយ។
សូមបញ្ជាក់ថាល្បែងហ្គេមបាញ់ត្រីនិងល្បែងច្រើនប្រភេទទៀតកំពុងបើកលេងនៅក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី ៤ស្ថិតក្នុងសង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បើកលេងគគ្រឹកគគ្រេងអនាធិបតេយ្យផ្គើនបទបញ្ជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ហេតុនេះអាជីវករនិងប្រជាពលរដ្ឋផ្សារបឹងត្របែកផ្លាហ្សាក្នុងសង្កាត់បឹងត្របែកសូមអំពាវ នាវដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស ថេត ស្នងការនគរបាលរាជធានីភ្នំពេញមេត្តាដាក់មន្ត្រីក្រោមឱវាទចុះពិនិត្យទីតាំងខាងលើនិងបង្រ្កាបអោយមានប្រសិទ្ធភាពស្របតាមភូមិឃុំមានសុវត្ថិភាព ៧ចំណុចផងទាន៕មានត