ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក ស៊ិន វិសាល នាយ​ប៉ុស្តិ៍​នគរបាល​ច្រករបៀង​ព្រំដែន​ក្រសាំង​ជ្រំ និងបក្ខពួករងការ រិះគន់ពីមហាជនបើក​បា​រ៉ា​ស់​ឲ្យ​ក្រុម​ឈ្មួញ នាំ​សត្វ​គោ ក្របី ឆ្លងដែនទៅ​ស្រុក​យួនទាំង​យប់​ទាំង​ថ្ងៃយ៉ាងពេញបន្ទុក.!

ស្វាយរៀង៖ ប្រភព​ពី​មន្ត្រី​នៅ​ច្រករបៀង​ព្រំដែន​ក្រសាំង​ជ្រំ បង្ហើបអោយដឹងថា ក្រុម​ឈ្មួញ​កំពុង​សម្រុក​នាំ​សត្វ​គោ ក្របី ចេញ​ទៅ​ស្រុក​យួន បាន​យ៉ាង​រលូន ប្រហែល​ជា​បុគ្គល​នោះមាន​ខ្នងបង្អែក​ររឹងមាំនៅ​ពីក្រោយ ទើប​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រចាំការច្រក​ មិន​ហ៊ាន​ប៉ះពាល់ ទុក​ឲ្យ​ពួក​ក្រុមឈ្មួញ​នាំសត្វគោ ក្របី តាម​អំពើ​ចិត្ត​។​

មជ្ឈដ្ឋាននានាក៍​ដូចជា​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ក្រសាំង​ជ្រំ ឃុំ​គ្រួស ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង បានបន្តអោយថា បច្ចុប្បន្ន​ក្រុមឈ្មួញ​បានធ្វើ​សកម្មភាព ដឹកជញ្ជូន​សត្វ​គោ ក្របី ឆ្លងដែនទៅ​ស្រុក​យួនយ៉ាង​ពេញ បន្ទុក ជាពិសេសក្រុមឈ្មួញ​ភាគច្រេីន​ដឹកជញ្ជួន​មកពីបណ្តាខេត្តនានាតាមប្រភេទ​រថយន្ត​ធំៗ សន្តោង​រុឺម៉កវែង​ៗចូល​មកច្រក​របៀងព្រំ ដែនក្រសាំងជ្រំនេះ នៅពេល​យប់​រំលង​អាធា​ត្រ រក្សាទុក​ជិត​នឹងខ្សែ​បន្ទាត់​ព្រំដែន រងចាំ​ក្រុមឈ្មួញ​យួន មក​ទទួល ចំណែក លោក​ស៊ិន វិសាល នាយ​ប៉ុស្តិ៍​នគរបាល​ច្រករបៀង​ព្រំដែន​ក្រសាំង​ជ្រំ រក្សា​ភាព​ស្ងៀម ស្ងាត់​ទុកអោយឈ្មួញទាំងនោះធ្វើអ្វីៗតាមអំពើចិត្ត។​

​បើ​យោងតាម​ការ​បង្ហើប​ពី​មន្ត្រី​ពាក់ព័ន្ធប្រចាំច្រកបានបន្ថែមអោយដឹងទៀតថា ប្រសិនបើ​គ្មាន​ការឃុបឃិត បើកដៃ​ពី​សំណាក់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ព្រមទាំង​សមត្ថកិច្ច​ប្រចាំ​ច្រករបៀង​ព្រំដែន​ក្រសាំង​ជ្រំ នោះទេ គឺ​ក្រុមឈ្មួញ​ទាំងនេះមិន​អាច​នាំ សត្វ​គោ ក្របី ទៅ​ស្រុកយួន​បាន​ឡើយ។ ប្រហែលជា​ក្រុមឈ្មួញនោះបានបង់សួយ សារជូនលោកនាយប៉ុស្តិ៍និងមន្រ្តីពាក់ព័ន្ធប្រចាំច្រកនេះហើយទើប​បានក្រុមឈ្មួញដឹក​ជញ្ជូន​សត្វគោ ក្របី ឆ្លងដែនទៅ​ស្រុក​យួន យ៉ាង​សុខ​សស្រួល មិនរំខានដល់សមត្ថកិច្ចប្រចាំច្រកឡើយ។ ដោយឡែក លោក ស៊ិន វិសាល នាយ​ប៉ុស្តិ៍​នគរបាល​ច្រករបៀង​ព្រំដែន​ក្រសាំង​ជ្រំ មាន​កិច្ចសហការ​ស៊ីចង្វាក់​ជាមួយ​លោក ប៉ែន ចាន់ ធី ប្រធាន​   ប​សុសត្វ​ពេទ្យ ខេត្ត​ស្វាយរៀង និង​ប្រធាន​កសិកម្ម​ខេត្ត​ស្វាយរៀង ជា​អ្នក​បើក​ភ្លើង​ខៀវ អោយទើប​ក្រុមឈ្មួញ​ហ៊ាន​នាំ​សត្វ​គោក្របី​ឆ្លងដែនតាម​ច្រក​មួយនេះ​។​

ចំណែកឯលោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​លោក​ ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង មិន​គួរ​មើលរំលង​ភាព​អសកម្ម របស់​លោក​ស៊ិន វិសាល នាយ​ប៉ុស្តិ៍​នគរបាល​ច្រករបៀង​ព្រំដែន​ក្រសាំង​ជ្រំ តទៅទៀតនោះឡើយ។ព្រោះបណ្តោយអោយមេ​ឈ្មួញ​ធំៗ នាំ​សត្វ​គោ ក្របី ឆ្លងដែន​ទៅ​លក់​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង គ្មាន​វិធាន ការទប់ស្កាត់​និងបង្ក្រាបពី​សមត្ថកិច្ច​ជំនាញពាក់ព័ន្ធច្រករបៀងព្រំដែនក្រសាំងជ្រំអោយមានប្រសិទ្ធភាពនោះទេ។​ ហេតុនេះហើយសូមលោក ប៉ែន ចាន់​ធី ប្រធាន​ពេទ្យសត្វ​ខេត្ត​ស្វាយរៀង និង​ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​ស្វាយរៀង ពិនិត្យឡេីងវិញ​ជាប​ន្ទា​ន់ភាពអសកម្មមិនប្រក្រតីពុករលួយទៅលេី​បក្សពួក​ឈ្មួញ​នាំ​សត្វ​គោ ក្របី ឆ្លងដែនទៅ​ស្រុក​យួន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ យ៉ាងគំហុក គ្មាន​អាជ្ញាធរ​ពាក់​ពន្ធ័​ក្នុង​មូលដ្ឋាន​និង​សមត្ថ កិច្ច​ច្រក​របៀងព្រំដែនក្រសាំងជ្រំ ចាត់វិធានការ​ទប់ស្កាត់​នោះនាំគ្នាសម្ងំ​ទទួល​ប្រយោជន៍ ជា​ថ្នូរ​មិនបង្រ្កាប។​

​ប្រជាពលរដ្ឋ​រស់នៅក្នុងមូលដ្ឋានខាងលើសូមអំពាវនាវ​ដល់​លោករដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់និង​នេសាទ ទើប​ឡើង​កាន់តំណែង​ថ្មី សូមលោកមេត្តាចាត់​មន្ត្រីសមត្ថកិច្ច​ជំនាញ​ពាក់​ពន្ធ័​ក្រោម​ឱវាទ​ក្នុង​ខេត្ត​ស្វាយរៀង ចុះ​ពិនិត្យ​ក្រុម​ឈ្មួញ​កំពុង​សម្រុក​ដឹកជញ្ជូន​សត្វ​គោ ក្របី ឆ្លងដែន​យកទៅលក់​ស្រុក​យួន យ៉ាង​រលូន ដោយមិន​ខ្វល់​ពី​មហាជនការរិះគន់​អ្វី​ទាំងអស់​។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក សុិន វិសាល នាយប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនក្រសាំងជ្រំនិងលោក ប៉ែន ចាន់ធី ប្រធានពេទ្យសត្វខេត្តស្វាយរៀងនិងជាប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តស្វាយរៀងនិងមន្រ្តីជំនាញពាក់ព័ន្ធប្រចាំច្រក រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!