ខេត្តព្រៃវែង៖តាមប្រភពសេចក្តីរាយការណ៍ថ្មីៗនេះពីប្រជាពល រដ្ឋដែលរស់នៅក្បែរ” កាស៊ីណូយីហោ ៣៣” ច្រកព្រំដែនស្វាយអាង៉ោងស្ថិត នៅភូមិចាម ឃុំចាម ស្រុកកំពុងត្របែក ខេត្តព្រៃវែងបានអោយដឹងថា “កាស៊ីណូយីហោ ៣៣” ច្រកព្រំដែនស្វាយអាង៉ោងនៅ តែបន្តបើកចំហរអោយពលរដ្ឋ ខ្មែរចូលលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេងចំណែកឯអាជ្ញាធរមានសមត្ថកិច្ចមូល ដ្ឋាន ឃុំ ស្រុក នាំគ្នារក្សាភាពស្ងៀមស្ងាត់មិនបង្រ្កាប ។
ប្រភពបានបន្តអោយដឹងថា “កាសុីណូយីហោ ៣៣” ដែលបើកចំហរអោយពលរដ្ឋ ខ្មែរចូល លេងរាល់ថ្ងៃនេះគ្មានច្បាប់អនុញាតនោះទេ ហើយមានខ្នងបង្អែករឹងមាំ។ដូច្នេះលោក ជា សុមេធី អភិបាល ខេត្តព្រៃវែង និង លោក ឈឿន ប៊ុនឆន ស្នងការនគរ បាលខេត្តព្រៃ វែងទើបកាន់តំណែងថ្មី តើហ៊ានបង្រ្កាបម្ចាស់ “កាស៊ីណូយីហោ ៣៣” ដែលបើកផ្ទុយពីច្បាប់អនុញ្ញាតិដែរឬ ?។
ប្រជាពលរដ្ឋសូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជា ពិសេសលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផៃ្ទនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងបទល្មើសល្បែងសុីសងទូទាំងប្រទេសមេត្តាពិនិត្យទីតាំង “កាស៊ីណូយីហោ ៣៣” នៅច្រកព្រំដែនស្វាយអាង៉ោងដែលកំពុង គៀងគរប្រជា ពលរដ្ឋខ្មែរចូលលេងល្បែង សុីសងជល់មាន់បៀអាប៉ោងខុសច្បាប់និងល្បែងច្រើនប្រភេទទៀតនៅក្នុង “កាសុីណូយីហោ ៣៣” ច្រកព្រំដែនស្វាយអាង៉ោងនេះផង។ ប្រភពពីក្រុមញៀនល្បែងចេញ ចូលលេងក្នុង”កាសុីណូយីហោ ៣៣” បានបន្ថែមថា ភាគច្រើនសុទ្ធតែពលរដ្ឋខ្មែរដែល ញៀនល្បែងនាំគ្នាជិះឡាននិងម៉ូតូសេរីទំនើប ៗ រាប់សិបគ្រឿងចូលទៅលេងល្បែងសុីសងខុសច្បាប់យ៉ាងរំភើយជារៀងរាល់ថ្ងៃមិនព្រមបង្រ្កាប!ហេតុនេះ អាជ្ញាធរមាន សមត្ថកិច្ចក្នុងមូលដ្ឋានហ៊ានផ្គើន បទបញ្ជាសម្ដេច តេជោ ហ៊ុន សែន ។
មហាជនក៏ប្រជាពលរដ្ឋ រងចាំមើលកណ្តាប់ ដៃលោក ជា សុមេធី អភិបាល ខេត្តព្រៃវែងនិងលោក ឈឿន ប៊ុនឆន ស្នងការនគរ បាលខេត្តព្រៃវែង ទើបកាន់តំណែងថ្មីមានវិធានការបែបណាទៅលើម្ចាស់ “កាស៊ីណូយីហោ ៣៣” កំពុងបើកពង្វក់អោយពលរដ្ឋ ខ្មែរចូលលេងល្បែងសុីសងផ្ទុយច្បាប់អនុញាតិនោះ។ ឬមួយទុកអោយម្ចាស់ “កាស៊ីណូយីហោ ៣៣” ធ្វើព្យុះភ្លៀងគៀងគរពលរដ្ឋខ្មែរចូលលេងល្បែងជល់មាន់បៀអាប៉ោងខុសច្បាប់និងល្បែងផ្សេងៗទៀតយ៉ាងពេញបន្ទុកបង្កអសន្តិសុខសង្គម និងអំពើចោរកម្ម ចោរលូច.ឆក់. ប្លន់. គាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារ ដើមចមកើតចេញពីល្បែងសុី សងនេះឯង។
មជ្ឈដ្ឋាននានាដាក់ការសង្ស័យថា ប្រហែល ម្ចាស់ “កាស៊ីណូយីហោ ៣៣” បានផ្ដល់ ផលប្រយោជន៍ប្រចាំថ្ងៃ ខែជូនអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ឃុំ ស្រុក ខេត្ត រួចរាល់អស់ហើយទេដឹង? បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនព្រមចាត់វិធានការបង្ក្រាប ដើម្បីអោយស្របតាមគោលនយោ បាយភូមិ ឃុំ មានសុវត្ថិភាព ៧ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញអោយអនុវត្តន៍ដោយក្រសួងមហាផ្ទៃនិងអោយស្របតាមបទបញ្ជាររបស់សម្តេចក្រឡា ហោម ស ខេង ផងទាន។
ដែលបញ្ហានេះលោក ជា សុមេធី អភិបាលខេត្តព្រៃវែងលោក ឈឿន ប៊ុនឆន ស្នងការខេត្តព្រៃវែងនិងលោក ឈួន គឹមសាន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តព្រៃវែង បើពិតមិនបានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍នោះទេ? គួរចាត់ វិធានការបង្រ្កាបម្ចាស់ “កាសុីណូយីហោ៣៣ ” នៅច្រកព្រំដែនស្វាយអាង៉ោងស្រុកកំពង់ ត្របែកកំពុង បើកចំហរអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងសុីសងនេះអោយមាន ប្រសិទ្ធភាព ៕មានត