ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន០៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន.!

ភ្នំពេញ៖ នាព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០ ២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យ០៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ចំនួន២ ករណីផ្សេងគ្នា។ប្រតិបត្តិការបង្រ្កាបគ្រឿង ញៀនទាំង២ករណីរួមមាន៖

ករណីទី១/កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០ ២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចលើផ្លូវជាតិ៦A ស្ថិតនៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ រហូតដល់វេលាម៉ោង១៣៖២០នាទី ថ្ងៃដដែល ដោយមានការចង្អុលបង្ហាញពីជនសង្ស័យខាងលើ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានបន្តសហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ ចុះឃាត់ខ្លួនបក្ខពួកជនសង្ស័យខាងលើបានចំនួន០៤នាក់បន្ថែមទៀត នៅចំណុចផ្ទះជួលគ្មានលេខ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ជនសង្ស័យទាំង០៧នាក់មានឈ្មោះ ៖១/ ឈ្មោះ ថុន ឈាងលី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបររត់ផាស្អាប់ មានទីលំនៅភូមិបាក់ខែង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ។ ២/ ឈ្មោះ ពិសិដ្ឋ ដាវុធ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅ ភូមិស្វាយអាត់ ឃុំព្រែកតាមាក់ ស្រុកមុខកំពូល ខេត្តកណ្ដាល។៣/ ឈ្មោះ សួន វណ្ណី ភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌ ជ្រោយចង្វារ។ ៤/ ឈ្មោះ ទុំ សុខុម ជក់ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរយាមម៉ាស៊ីនបូមទឹក ស្នាក់នៅភូមិផ្សាតូច សង្កាត់ទួលសង្កែ ខណ្ឌ ឬស្សីកែវ។ ៥/ ឈ្មោះ ជា សុវណ្ណារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ ៦/ ឈ្មោះ ពិន រាយ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ ៧/ ឈ្មោះ រឿន ស្រីដា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ វត្ថុតាងចាប់យករួមមាន៖ ១/ម្សៅក្រាមសថ្លាសរុបចំនួន ០៥កញ្ចប់ធំ តូច, ២/ម៉ូតូ០១គ្រឿងម៉ាកសង់ពណ៌ខ្មៅស្លាកលេខកណ្ដាល1-AQ 42 00, ៣/ ចំពាមកៅស៊ូ ចំនួន០១, ៤/ថង់សម្រាប់ច្រកគ្រឿងញៀន និងសម្ភារសម្រាប់សេពមួយចំនួន រួមនឹងសម្ភារមួយចំនួនទៀត។ ករណីទី២៖ នៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុ ញៀនដោយខុសច្បាប់ នៅចំណុចផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង០២នាក់ មានឈ្មោះ ៖ ១/ ឈ្មោះ សន ជា ហៅផា ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរស៊ីឈ្នួលផាត់មុខ មានទីលំនៅ ភូមិអំពិលក្រៅ ឃុំពានា ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃ វែង។ ២/ ឈ្មោះ ហ៊ីម ហាន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជាងផ្សារដែក មានទីលំនៅ ភូមិអំពាំង ឃុំកញ្ច្រៀច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ វត្ថុតាងចាប់យករួមមាន ៖១.ក្រាមពណ៌សថ្លាចំនួន ០៣កញ្ចប់, ២.ម៉ូតូចំនួន ០១គ្រឿង, ៣.ទូរស័ព្ទដៃ០៣គ្រឿង រួមនឹងសម្ភារមួយចំនួនទៀត។ ជនសង្ស័យទាំង៩ នាក់ ក្នុង២ករណីខាងលើនេះត្រូវបានអាវុធរាជធានីភ្នំពេញបញ្ចូនទៅតុលាការដើម្បីធ្វើការផ្តន្ទាទោសទៅតាមច្បាប់៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!