ភ្នំពេញ ៖ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន បានអោយដឹងថា ល្បែងស៊ីសងឆ្នោតកន្ទុយលេខយួននិងឆ្នោតខ្មែរបានដំណើរការបើកកត់យ៉ាងកក្រើកឡើងវិញនៅកណ្តាលថ្នល់ស្ថិតក្នុងទឹកដី.សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ កំពុងបើកកត់កន្ទុយលេខយួន “ឆ្នោតខ្មែរ” ខុសច្បាប់ បើកកត់លេងគគ្រកគគ្រេងយ៉ាងអនាធិបតេយ្យ សង្ស័យឆ្នាំង បាយអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋានហើយ ទើបមិនធ្វើការបង្រ្កាប! ហើយមិន ព្រមអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ឡើយ។
ប្រភពដដែលបានបន្តអោយថា ទីតាំងល្បែង សុីសងកន្ទុយ លេខយួន”ឆ្នោតខ្មែរ” ខុស ច្បាប់នេះនៅតែបន្តបើកកត់រហូតមិនរំខានដល់សមត្ថកិច្ចនិងអាជ្ញាធរម្តងណាឡើយ។ក្រុមអ្នកញៀនល្បែងឆ្នោតយួន.ឆ្នោតខ្មែរទាំងនោះនាំគ្នាមកចាក់លេងយ៉ាងគគ្រឹក គគ្រេង ជារៀងរាល់ថ្ងៃ គេមិន ដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ចុះធ្វើការទប់ស្កាត់ និងបង្ក្រាបទីតាំងបនល្បែងខុសច្បាប់ម្តងណានោះទេ?បណ្ដោយអោយក្រុមល្បែងទាំងនេះបើកកត់ឆ្នោតលេងដោយសេរី!មហាជនដាក់ការសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន បានទទួលលាភ សក្ការៈពីម្ចាស់បនល្បែងខុសច្បាប់ជា ខែ.ថ្ងៃ រួចអស់ ហើយទេដឹង?បាននាំគ្នារក្សាភាពស្ងៀមស្ងាត់។ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើមានការព្រួយ បារម្ភភ័យខ្លាចបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្មចោរលួចចោរឆក់.ចោរ ប្លន់.ចោរគាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារជាដើមចមកើតចេញពីល្បែងសុីសងនេះឯង។
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសូមអំពាវនាវដល់ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ និង លោក ស ថេត ស្នងការនគរ បាលរាជធានីភ្នំពេញ សូមចាត់មន្រ្តីក្រោមឱវាទចុះពិនិត្យនិងចាត់វិធាន ការបង្រ្កាបទីតាំងបទល្មើសល្បែងសុីសងឆ្នោតកន្ទុយ លេខយួន “ឆ្នោតយួន” ឆ្នោតខ្មែរខុសច្បាប់ខាងលើនេះផង ដើម្បីអនុវត្តន៍តាមបទបញ្ជា ដ៍ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានតម្រូវឲ្យបង្រ្កាប ទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ អោយមានប្រសិទ្ធភាព។
សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់អោយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានស្រុក.ក្រុង.ខេត្តណាមិនហ៊ានទប់ស្កាត់ និងបង្រ្កាប!ទីតាំងបទល្មើសល្បែងសុីសងខុសច្បាប់ នៅក្នុងមូល ដ្ឋានរបស់ខ្លួននោះ? អាជ្ញាធរសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមបាត់បង់ពីតំណែងទៀតផង ។ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលក្បាលកោះសង្កាត់ក្បាលកោះខណ្ឌច្បារ អំពៅបណ្តោយអោយមានល្បែងសុីសងឆ្នោតកន្ទុយលេខ យួន. ឆ្នោតកន្ទុយលេខខ្មែរបើកកត់គគ្រឹកគគ្រេងក្នុងមូលដ្ឋានខ្លួនគ្រប់គ្រងមិនធ្វើការបង្រ្កាបអោយស្របតាមគោល នយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុចដែលរាជរដ្ឋាភិ បាលបានដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ៕មានត