ភ្នំពេញ ៖ តាមប្រភពអាជីវករលក់ដូរនៅផ្សារទំនើបសុីធីម៉ល សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញបានអោយដឹងថាម្ចាស់ទីតាំង បនល្បែង “ហ្គេមបាញ់ត្រី”ខុសច្បាប់ គ្រប់ប្រភេទនៅក្នុង ផ្សារទំនើបសុីធីម៉លជាន់ទី២ បាននិងកំពុងបើកអោយអ្នកញៀនល្បែងចូលលេងដដែលរាប់ខែមកហើយ យ៉ាងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់ដូចនាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាបទេ ខ្លាចបាត់ បង់ផលប្រយោជន៍។
ប្រភពពីអាជីវករលក់ដូរនៅក្នុងផ្សារទំនើប សុីធីម៉ល បានបន្តអោយដឹងថា ម្ចាស់ទីតាំងបនល្បែង” ហ្គេមបាញ់ត្រី” ខុស ច្បាប់ គ្រប់ប្រភេទ នៅក្នុងផ្សារខាងលើគេបានបើកដំណើរការឲ្យអ្នកក្រុមញៀនល្បែងចូល មក លេងជាធម្មតា តែអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនអើពើមិនហ៊ានធ្វើការបង្រ្កាប តាមបទបញ្ជាដ៍ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុនសែន ឡើយ ។
គួររំលឹកថាកាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០ ២២ កន្លែងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាអោយ អភិបាលរាជធានី.ទាំង.២៥. ខេត្ត.ក្រុង.បង្រ្កាបទីតាំង បនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ទូទាំងប្រទេស សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់ដាច់ណាត់ទៀតផងថា បើមាន អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុក .ក្រុង. ខេត្ត.ណាមិនហ៊ានទប់ស្កាត់ និងបង្រ្កាបទីតាំងបនល្បែងសុីសងខុសច្បាប់នៅ ក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថ កិច្ចទាំង នោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង ។ប៉ុន្តែដោយ ឡែកអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌ៧មករាបណ្ដោយអោយម្ចាស់ទីតាំងបន ល្បែង “ហ្គេមបាញ់ត្រី” ខុសច្បាប់ដ៍ធំខាងលើ បើកលេងយ៉ាងអនាធិបតេយ្យ ចំណែកលោក ថេង សុថុល អភិបាល ខណ្ឌ៧មករានិងលោក នេត សុីថុន អធិការខណ្ឌ៧មករា នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប ព្រោះខ្លាចបាត់ផលប្រយោជន៍ ជាហេតុធ្វើឲ្យបងប្អូនអាជីវករលក់ដូរក្នុងផ្សារទំទើបសុីធីម៉លកំពុងព្រួយបារម្ភ ភ័យខ្លាចបញ្ហាអសន្តិសុខ សង្គមនិងអំពើចោរកម្ម ចោរលួច ចោរឆក់ ចោរប្លន់ ចោរគាស់ផ្ទះចោរគាស់តូបនិងប្រើអំពើហិង្សាគ្រួសារ ជា ដើម ចមកើតចេញពីល្បែងសុីសងនេះឯង។
ប្រជាពលរដ្ឋក៍ដូចជាអាជវករលក់ដូរនៅក្នុងផ្សារទំនើបសុីធីម៉លនិងមហាជន នាំគ្នាសង្ឃឹម ជឿជាក់ថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោក ស ថេត ស្នងការនគរ បាលរាជធានីភ្នំពេញ និងចាត់វិធានការបង្រ្កាប ទីតាំងបនល្បែង”ហ្គេមបាញ់ត្រី” ខុស ច្បាប់ និងល្បែងគ្រប់ប្រភេទទៀត កំពុងបើកលេងនៅក្នុងផ្សារទំនើប សុីធី ម៉លជាន់ទី ២ខាងលើ ដើម្បីឲ្យស្របតាមបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផង។និងអោយស្របតាមគោលន យោបាយភូមិឃុំមានសុវត្ថិភាព ៧ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ៕មានត