បើតាមប្រភពពីមន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង បានបង្ហើបអោយដឹងថា សព្វ ថ្ងៃឈ្មួញទាំងធំទាំងតូចសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីស្រុកយួនចូលមកស្រុកខ្មែរយ៉ាងគំហុក។ ការដែលឈ្មួញសម្រុកនាំចូលទំនិញយ៉ាងពេញបន្ទុកពីស្រុកយួន គឺដោយមានការបើកដៃពីសំណាក់លោក គង់ សឺឌី ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិម៉ឺនជ័យ ដែលល្បីល្បាញខាងពុករលួយអស់រយៈពេលច្រើនឆ្នាំមកហើយ។ ចំណែកលោក មួង ដារ៉ា ប្រធានសាខាគយខេត្តព្រៃវែង បានរក្សាភាពស្ងៀមស្ងាត់ ទុកអោយលោក គង់ សឺឌី ប្រធានការិយាល័យគយច្រកទ្វារអន្តរ ជាតិម៉ឺនជ័យ សាងភាពល្បី ល្បាញរបៀបពុករលួយទ្វេដង ។
ក្រុមឈ្មួញនិងអាជីវកររកស៊ីនាំចូលទំនិញពីស្រុកយួន តាមច្រកទ្វារអន្តរជាតិម៉ឺនជ័យ បានឲ្យដឹងថា ទោះបីពួកគេអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងណាក៏ដោយ ក៏នៅ សល់សម្រៃតិចតួចប៉ុណ្ណោះ ។ ដោយហេតុថា លោក គង់ សឺឌី ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិម៉ឺនជ័យ គាបយកលុយ លើតុក្រោមតុច្រើនៗពេក ហើយលោក គង់ សឺឌី តែងប្រើឈ្មោះលោក មួង ដារ៉ា ប្រធានសាខាគយខេត្តព្រៃវែង ដើម្បីការពារទង្វើរបស់ខ្លួន។ជាងនេះទៅទៀតពេលពួកគេ ដឹកជញ្ជូនទំនិញឆ្លងកាត់មុខស្នាក់ការសាខា គយខេត្តព្រៃវែងមានទីតាំងនៅផ្លូវជាតិ លេខ ១ ភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង គឺត្រូវតែឈប់បង់លុយ មិនអាចរំលងបានឡើយ។
ប្រភពស្នឹទ្ធនឹងលោក គង់ សឺឌី បានបន្តអោយដឹងថា បើគ្មានការបើកដៃពីលោក មួង ដារ៉ា ប្រធានសាខាគយខេត្តព្រៃវែង នោះទេ គឺលោក គង់ សឺឌី ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិម៉ឺនជ័យ មិនហ៊ានប្រព្រឹត្តអំពើពុករលួយពេញ ទំហឹងដូចសព្វថ្ងៃនេះទេ។ ប្រភពបានបន្ថែមអោយដឹងទៀតថា ចាប់តាំងពីលោក មួង ដារ៉ា បានទទួលតំណែងជាប្រធានសាខាគយខេត្តព្រៃវែង គឺមិនបានទប់ស្កាត់អំពើពុក រលួយរបស់លោក គង់ សឺឌី មេគយច្រកទ្វារអន្តរជាតិម៉ឺន ជ័យ ទាល់តែសោះ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរពិនិត្យឡើងវិញខ្លះផង ភាពមិនប្រក្រតីពុករលួយរបស់លោក មួង ដារ៉ា ប្រធានសាខា គយខេត្តព្រៃវែង និងលោក គង់ សឺឌី ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិម៉ឺនជ័យ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ៕មានត