ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ជនសង្ស័យចំនួន០៥នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ.!

ភ្នំពេញ៖ ក្រុមជនសង្ស័យចំនួន០៥នាក់ ត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល សហការជាមួយកម្លាំងជំនាញការិយា ល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ពាក់ព័ន្ធករណីឆក់យ៉ាងសកម្ម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ជនសង្ស័យទាំង០៥នាក់ មានឈ្មោះ ៖ ១.ឈ្មោះ ផៃ ជីវ័ន្ត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ, ២.ឈ្មោះ ឡាង ចាន់សាវី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ,៣ឈ្មោះ ផា សីហា ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ, ៤.ឈ្មោះ រ៉ាន ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ, ៥.ឈ្មោះ ទៀង រ៉ាឆាន់ ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ជនសង្ស័យទាំង០៥នាក់នេះ មានទីលំនៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពេលពិនិត្យឃើញថាមានសារធាតុញៀនក្នុងខ្លួន។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ច អាវុធហត្ថចាប់យកវត្ថុតាង ម៉ូតូចំនួន០១គ្រឿងម៉ាកឌ្រីមសង់C125 ពណ៌ខ្មៅ សេរីឆ្នាំ២០២២, ទូរស័ព្ទដៃចំនួន ០២គ្រឿងម៉ាកIphone។
សមត្ថកិច្ចជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានឲ្យដឹងថា កាលពីវេលាម៉ោង ៩: ២០នាទី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងល្បាតអាវុធហត្ថខណ្ឌកំបូល បានដាក់គោលដៅពួនស្ទាក់នៅចំណុចផ្លូវបេតុង ភូមិ ទួលតាឡាត់ សង្កាត់កំបូល ដោយមានការសង្ស័យក៏បានធ្វើការឃាត់ម៉ូតូជនសង្ស័យចំនួន០២នាក់ មានឈ្មោះ ផៃ ជីវ័ន្ត និង ឈ្មោះ ឡាង ចាន់សាវី ដើម្បីសួរនាំ។ ក្រោយពេលស្តាប់ចម្លើយ ជនសង្ស័យទាំងពីរនាក់ បានសារភាពថា ពួកខ្លួនបានលួចទូរស័ព្ទ០១ គ្រឿងម៉ាកIphone១៣ ពីសង្សារបស់ប្អូនប្រុសខ្លួនដើម្បីយកទៅលក់ និងបានសារ ភាពបន្ថែមទៀតថាធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទនៅខេត្តកំពង់ចាមចំនួន០២លើក (មិនចាំថ្ងៃ) ជាមួយឈ្មោះ ឡាង ចាន់សាវី និងបក្ខពួក៤នាក់ទៀត មិនស្គាល់ឈ្មោះ ដោយឆក់លើកទី១ បានទូរស័ព្ទ១គ្រឿងម៉ាកoppo លក់បានតម្លៃ ៣ម៉ឺនរៀល, លើកទី២ (ថ្ងៃដដែល) បានទូរស័ព្ទ១គ្រឿងទៀតម៉ាកoppoលក់បានតម្លៃ ១០ម៉ឺនរៀល និងនៅអំឡុងពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២២ ពួកខ្លួនបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ០១ គ្រឿងម៉ាកoppo ពី កម្មកររោងចក្រ នៅមុខវត្តជម្ពូរវ័ន យកទៅលក់បានតម្លៃ១២ម៉ឺន រៀល, លុះរំលងបានពីរថ្ងៃក្រោយ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ០១គ្រឿងទៀតម៉ាក Iphone6 នៅចំណុចផ្សារព្រៃទា យកទៅបញ្ចាំបានប្រាក់ចំនួន២០ដុល្លារ ចំណែកបក្ខពួកដែលធ្លាប់ចូលរួមធ្វើសកម្មភាពជាមួយពួកខ្លួនមានឈ្មោះ អាលក អាសា អាឆាន់ អាធា អារិទ្ធ អាញ៉ា អាដា អាសែប។ ដោយមានការចង្អុលបង្ហាញពីជនសង្ស័យខាងលើ កម្លាំងជំនាញអាវុធហត្ថខណ្ឌកំបូល បន្តសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានបក្ខពួកចំនួន០៣នាក់បន្ថែមទៀត មានឈ្មោះ ផា សីហា , ឈ្មោះ រ៉ាន ដារ៉ា និងឈ្មោះ ទៀង រ៉ាឆាន់ ។ តាមចម្លើយសារភាពពីជនសង្ស័យទាំងបីនាក់បានឲ្យដឹងដូចគ្នាថា ពួកខ្លួនបានចូលរួមធ្វើសកម្មភាព ឆក់ កាបូប ទូរស័ព្ទ ជាច្រើនលើកមកហើយ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយនៅក្នុងខណ្ឌកំបូលធ្វើសកម្មភាពឆក់ចំនួន០៣ លើ ក, នៅក្នុងខណ្ឌពោធិ៍សែនជ័យចំនួន ០៣ លើក និងខណ្ឌសែនសុខចំនួន០៦លើក ជា មួយបក្ខពួកជាច្រើននាក់ទៀតមិនចាំឈ្មោះ។ ជនសង្ស័យទាំង០៥នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!