ត្បូងឃ្មុំ ៖ យោងតាមប្រភពរាយការណ៍ពីក្រុមឈ្មួញនិងអាជីវករបានអោយដឹងថា ចាប់តាំងពីលលោក ប៉ែន ស៊ីថា ត្រូវបានតែងតាំងជាប្រធានការិយាល័យគយច្រក ទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដែលស្ថិតនៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ រួចមកគឺមន្ត្រីគយ រូបនេះប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក។
ប្រភពបានបន្តអោយដឹងទៀតថាដោយសារលោក ប៉ែន ស៊ីថា ចំណាយដើមទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការទទួលបានតំណែងថ្មីជាប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងជំនួសលោក អ៊ួន សុវណ្ណារ៉ា ប្រើគ្រប់វិធីសាស្ត្រដើម្បីប្រមូលលុយតាមរបៀបពុករលួយស្រង់ដើមតាមអំពើចិត្តរបស់ខ្លួន។ហេតុនេះហើយទើបឈ្មួញធំៗជាច្រើននាក់អាចនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងកាន់តែច្រើនឡើងៗហើយលោក ប៉ែន ស៊ីថា តែងប្រើឈ្មោះមន្ត្រីគយធំៗនៅក្នុង អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដើម្បីបិទ បាំងភាពមិនប្រក្រតីពុករលួយរបស់ខ្លួន។ ដូច្នេះក្រោយពេលតែង តាំងជាប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងកាលពីថ្មីកន្លងទៅរួចមកនេះលោកប៉ែន ស៊ីថា ហ៊ានប្រព្រឹត្តរបៀបអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។
ដែលបញ្ហានេះហើយទើបមានការអំពាវនាវដល់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មេត្តាចាត់វិធានការ ទប់ស្កាត់ភាពមិនប្រក្រតីពុករលួយរបស់លោក ប៉ែន ស៊ីថា ប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងផងទាន ។ព្រោះលោកគុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាត្រូវបានគេដឹងថា ជាអ្នកបើកដៃអោយ លោក ប៉ែន ស៊ីថា ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តត្បូងឃ្មុំបានអោយដឹងទៀតថា ចាប់តាំងពីលោក ប៉ែន ស៊ីថា ទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារពព្រំដែនអន្តរជាតិត្រពាំងផ្លុងមកដោយមានការឃុប ឃិតអោយឈ្មួញធំៗបង់ពន្ធតាមរបៀបម៉ៅការហើយឈ្មួញទាំងនោះអាចនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗសបញ្ជាក់អោយឃើញថាភាពមិនប្រក្រតីរបស់លោក ប៉ែន ស៊ីថា ប្រធានការិយាល័យគយចច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងកំពុងធ្វើអោយរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយ ខែៗហើយមន្ត្រីគយជំនិតៗក្រោមឱវាទរបស់លោក ប៉ែន ស៊ីថា គាបសង្កត់យកលុយលើតុក្រោមតុពីក្រុមឈ្មួញតូចតាចតាមអំពើចិត្ត។
ដូចនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពពុករលួយគួរដាក់មន្ត្រីក្រោមឱវាទចុះធ្វើការស៊ើបអង្កេតទៅលើភាពមិនប្រក្រតីពុករលួយរបស់លោកប៉ែន ស៊ីថា មេការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងនិងបក្ខពួកអោយបានស៊ីជម្រៅផងទាន។
ពាក់ពន្ធ័ព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក ប៉ែន សុីថា ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង រាល់ម៉ោងធ្វើការ៕មានត