ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលនិងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបចំនួន១,០៤៩នាក់.!

ភ្នំពេញ៖នៅព្រឹក ថ្ងៃព្រហស្បតិ៍​ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញ ជួបសំណេះសំណាលនិងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា ២០២១-២០២២ សរុបចំនួន១,០ ៤៩នាក់ ដែលពិធីនេះបានធ្វើឡើងនៅមជ្ឈម ណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ(OCIC)។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកជួបជាមួយក្មួយៗ ចៅៗ សិស្សានុសិស្ស ដែលជាប់និទ្ទេសAនាថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានសុំការយោគយល់ពីលោកគ្រូ អ្នកគ្រូ ចំពោះការលើកពេលប្រលង ព្រោះការប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនាពេលកន្លងទៅនេះ។ សម្តេចតេជោបានមានប្រសាសន៍បង្ហាញការពេញចិត្តចំពោះការធ្វើកំណែទម្រង់ប្រលងបាក់ឌុបកន្លងទៅនេះ ព្រោះធ្វើឱ្យផ្លាស់ប្តូរឥរិយាបថលើការរៀនសូត្រ និងការប្រលង របស់ក្មួយៗចៅៗទាំងអស់គ្នា។ការធ្វើកំណែទម្រង់ប្រលងបាក់ឌុបរយៈពេលជិត១០ឆ្នាំនេះឃើញថាបានបញ្ចប់នូវវប្បធម៌អន្តរាគ មន៍ ហើយបានបង្ហាញអំពីចំណេះដឹងពិតប្រាកដរបស់សិស្សានុសិស្ស។ កំណែទម្រង់បាក់ឌុប បានក្លាយទៅជាចលនាប្រកួតប្រជែងនៃការអប់រំ និងសិក្សារៀនសូត្រនៅតាមខេត្តនីមួយៗទៀតផង។សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សិស្សនិទ្ទេស A បានបង្កើតឱកាស និងកសាងកិត្តិយសជូនគ្រួសារប្រកបដោយមោទនភាព ដែលធ្វើឲ្យលោកគ្រូអ្នកគ្រូ អាណាព្យាបាលឪពុកម្ដាយសប្បាយចិត្តគ្រប់ៗគ្នា។

សម្តេចតេជោ ក៏បានអំណរគុណដល់អាណាព្យាបាល អាជ្ញាធរ លោកគ្រូ អ្នកគ្រូ ដែលបានរួមគ្នាជ្រោមជ្រែងការសិក្សារបស់សិស្ស នាពេលកន្លងមក។ សម្តេចតេ ជោបានមានប្រសាសន៍រំលឹកទៀថា កត្តាសន្តិភាពមិនអាចមើលរំលងបាននោះទេ មានសន្តិភាពទើបមានឱកាសសម្រាប់ការអប់រំដូចពេលបច្ចុប្បន្ន ដូច្នេះទោះជាតម្លៃណាក៏ដោយត្រូវតែចូលរួមរក្សាសន្តិភាពទាំងអស់គ្នា។ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យសិស្សនិទ្ទេស A ទាំងអស់ត្រូវបន្តប្រឹងប្រែងរៀនសូត្របន្ថែមទៀត ពីព្រោះចំណេះដឹងរៀនមិនចេះចប់នោះទេ។ នៅព្រឹកនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានប្រគល់ភារកិច្ចជូនអភិ បាលរាជធានីភ្នំពេញរកកន្លែង និងរៀបចំកន្លែងស្នាក់នៅសម្រាប់សិស្សក្រីក្រមកពីតាមបណ្តាខេត្តដើម្បីឲ្យពួកគេបានទទួលការសិក្សាអប់រំគ្រប់កម្រិត។

សម្តេចតេជោបានថ្លែងថា កាលពីមុនមានតុល្យភាពរវាងសេចក្តីត្រូវការ និងការខ្វះសាលា ខ្វះគ្រូបង្រៀន ក៏ប៉ុន្តែបច្ចុប្បន្នអតុល្យភាពត្រូវបានកាត់បន្ថយ សាលាកាន់តែច្រើន បានទៅជិតផ្ទះប្រជាពលរដ្ឋ ដោយក្នុងនោះតាមទីជនបទ ១ឃុំយ៉ាងហោចណាស់មានអនុវិទ្យាល័យ២ ឬ១ សម្រាប់ឱ្យក្មួយៗ ចៅៗ បានសិក្សារៀនសូត្រដោយមិនពិបាកស្វែងរកសាលានៅឆ្ងាយពីផ្ទះឡើយ។ ថ្ងៃនេះ រង្វាន់លើកទឹកចិត្តសម្រាប់សិស្សនិទ្ទេសA ទាំងអស់ក្នុងម្នាក់ៗទទួលបានដូចជា៖ ថវិកា ២លានរៀល, iPad (ជាការឧបត្ថម្ភរបស់ក្រុមហ៊ុនជីពម៉ុង), សៀវភៅអប់រំទូន្មាន ២ក្បាល (សៀវភៅ ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង) ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ (បោះពុម្ពឆ្នាំ ១៥១៤ ដែលបានស្រាវជ្រាវយក ពីប្រទេសហូឡង់មកវិញ) ចំនួន១ ។ ចំណែកលោកគ្រូ អ្នកគ្រូដែលអញ្ជើញមកចូលរួមជាង២០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១លាន សៀវភៅអប់រំ២ក្បាល និងផ្ដល់ ជូនសាលារៀនដែលសិស្សបាននិទ្ទេសA ទាំងអស់ជាង៣០០សាលា ក្នុង១សាលាទទួលបានថវិកា៣លានរៀល។ មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុនសែន ក៏បានជូនពរឲ្យក្មួយៗ ចៅៗ សិស្សានុសិស្សទាំងអស់ ក៏ដូចជាលោកគ្រូ អ្នកគ្រូអាណាព្យា បាល ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!