ភ្នំពេញ៖ តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិ៨សង្កាត់បឹងត្របែក ខណ្ឌចំការមន បានបង្ហើបអោយដឹងថា ទីតាំងបើកល្បែង សុីសងអាប៉ោងខុសច្បាប់នឹងល្បែងជាច្រើនប្រភេទទៀតនៅក្នុងឃ្លាំងជាប់និង”ក្លឹបបាល់ ទះ០៩ ” ដែលនិងកំពុងបើកលេងគគ្រឹក គគ្រេងអនាធិបតេយ្យនោះដោយអាងខ្នង អង្អែករឹងមាំនៅក្រសួងមហាផ្ទៃ!ហ៊ានផ្គើនបទបញ្ជាប្រមុខថ្នាក់ដឹកនាំ។
ប្រភពបានបន្តទៀតថា មានមេនាយកដ្ឋាននៃក្រសួងមហាផ្ទៃម្នាក់នៅពីក្រោយល្បែងអាប៉ោងខុសច្បាប់ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ ៤៧៤ ក្រុមទី២៧ ស្ថិត នៅភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាននាំគ្នារក្សាភាពស្ងៀមស្ងាត់ ទុកអោយម្ចាស់អាប៉ោងខុសច្បាប់បើកលេងយ៉ាងរលូនគ្មានសមត្ថកិច្ចអាជ្ញាធរណាហ៊ានធ្វើការបង្ក្រាបអោយស្របតាមគោលនយោ បាយភូមិឃុំមានសុវត្ថិភាព៧ ចំណុចដែលរាជដ្ឋាភិបាលបានដាក់ចេញអោយអនុវត្តន៍នោះទេ។
ប្រភពដដែលបានបន្ថែមថា ទីតាំងល្បែងអាប៉ោងខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតខាងលើបើកលេងមិនញញើតច្បាប់នោះទេ?គេសង្ស័យថា អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានជាអ្នកបើក ភ្លើង ខៀវអោយម្ចាស់ទីតាំងល្បែង អាប៉ោងខុសច្បាប់នេះទេដឹង? បានជាហ៊ានដំណើរការ បើកលេងល្បែងគគ្រឹកគគ្រេងស្រែកហ៊ោ កញ្ជៀវយ៉ាងអនាធិបតេយ្យមិនខ្លាចញញើតអ្វីទាំងអស់។ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងល្បែងសុីសងអាប៉ោងមានការព្រួយបារម្ភនិងភ័យខ្លាចអំពីអសន្តិសុខសង្គម និងអំពើចោរកម្មចោរ លួច.ចោរឆក់. ចោរ ប្លន់.ចោរគាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារដើមចមកើតចេញពីល្បែងសុីសងនេះឯង។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាង លើសូម អំពាវនាវដល់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិតសុខ ផល រដ្ឋលេ ខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មការបង្ការបង្ក្រាប ទប់ស្កាត់ បទល្មើស ល្បែងស៊ីសងទូទាំងប្រទេសព្រមទាំងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបង្រ្កាប ទីតាំងល្បែងស៊ីសងអាប៉ោងខុសច្បាប់ និងល្បែងគ្រប់ប្រភេទ កំពុងដំណើរការបើកលេងរាល់ថ្ងៃនៅ ក្នុងឃ្លាំងជាប់និង”ក្លិបបាល់ទះ០៩” នេះផង។ ព្រោះហេតុថាអាជ្ញាធរសមត្ថកិច្ច ក្នុងមូល ដ្ឋាន ខណ្ឌចំការមន រាជធានីភ្នំពេញ មិនអនុវត្តតាមបទបញ្ជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឡើយ៕មានត