ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

មន្ត្រីជំនាញពាក់ព័ន្ធប្រចាំច្រកទ្វារព្រំដែនអន្តរជាតិមុឺនជ័យឃុបឃិតបើកដៃអោយក្រុមឈ្មួញដឹកជញ្ជូនធ្យូងចេញទៅលក់នៅស្រុកយួនទាំងថ្ងៃទាំងយប់យ៉ាងពេញបន្ទុក.!

ព្រៃវែង៖ ប្រភពពីមន្រ្តីពាក់ព័ន្ធនៅប្រចាំ   ច្រកទ្វារអន្តរជាតិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្ត ព្រៃវែង បានបង្ហើបអោយដឹងថា មួយរយៈចុងក្រោយនេះមានក្រុមឈ្មួញកំពុងនាំគ្នាសម្រុកដឹកជញ្ជូនធ្យូងចេញទៅលក់នៅស្រុកយួនទាំងថ្ងៃទាំងយប់យ៉ាងពេញបន្ទុកដោយមានការឃុបឃិតបើកដៃពីមន្រ្តីជំនាញពាក់ព័ន្ធនិងសមត្ថកិច្ចប្រចាំច្រកនិងមន្រ្តីជំនាញសមត្ថកិច្ចនៅតាមដងផ្លូវដែលនាំគ្នា បានរក្សាភាពស្ងៀមស្ងាត់ មិនបង្រ្កាប!ខណៈដែលក្រុមឈ្មួញ ទាំងនោះសម្រុកដឹកជញ្ជូនធ្យូងតាមរថយន្ត សាំយ៉ុងកែច្នៃច្រើនគ្រឿងនិងរថយន្តផ្សេងៗច្រើនប្រភេទទៀតចេញទៅលក់នៅស្រុកយួនក្នុងមួយយប់ៗ រាប់សិបគ្រឿងយ៉ាងរំភើយ។ចំណែក លោក អ៊ុំ ប៉ូលក្ខណ៍ ប្រធានស្នាក់ការច្រកទ្វារអន្តរ ជាតិម៉ឺនជ័យ និងលោក វ៉ាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិម៉ឺនជ័យ មិនចាត់វិធានការទប់ស្កាត់បង្រ្កាបក្រុមឈ្មួញដឹកជញ្ជូនធ្យូងចេញទៅលក់នៅស្រុកយួន អោយមានប្រសិទ្ធភាពទេ បែជាបណ្តោយអោយក្រុមឈ្មួញដឹកធ្យូងទាំងនោះឆ្លងដែនទៅលក់នៅស្រុកយួនយ៉ាងរលូន ។

ប្រភពពីក្រុមឈ្មួញដឹកជញ្ជូនធ្យូងចេញទៅលក់នៅស្រុកយួនបានបង្ហើបអោយដឹងទៀត ថា ពួកគាត់ហ៊ានដឹកជញ្ជូនធ្យូងចេញទៅលក់នៅស្រុកយួនបានដោយសារមានអ្នក ជួយរត់ការបង់សួយសារជូនមន្រ្តីសមត្ថកិច្ច. មន្រ្តីជំនាញពាក់ព័ន្ធតាមដងផ្លូវ ពិសេសមន្រ្តីប្រចាំច្រក បើកផ្លូវជាមុនទើបអាចដឹកជញ្ជូនធ្យូងចេញ ទៅស្រុកយួន តាមច្រកទ្វារអន្តរជាតិមុឺនជ័យ ដោយរលូនបានមិនប្រឈមនឹងការបង្ក្រាបហើយនៅសល់កម្រៃតិចតួច តែប៉ុណ្ណោះ។ ហើយសកម្មភាពដឹកជញ្ជូនធ្យូងចេញ ទៅលក់នៅស្រុកយួន តាមច្រកទ្វារអន្តរជាតិម៉ឺនជ័យនេះ តែងកើត ឡើងចាប់ពីវេលាម៉ោង៣ រំលងអាធ្រាត្រដល់ម៉ោង៧ព្រឹកបើគ្មានការឃុបឃិតជាប្រព័ន្ធនោះទេគឺអ្វីៗមិនអាចប្រព្រឹត្តទៅដោយរលូនបែបនេះបានឡើយ។ បើមិនមានការបើកដៃ ពីមន្រ្តីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចតាមដងផ្លូវក៏ដូចជាសមត្ថកិច្ចនៅច្រកព្រំដែននោះទេគ្មានឈ្មួញណាអាចចៀសផុតពីការបង្ក្រាបឡើយ។
ប្រភពពីមន្រ្តីនៅច្រកទ្វារអន្តរ ជាតិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង បានបន្ថែមទៀតថា បើគ្មានការបើកដៃពីលោក អ៊ុំ ប៉ូលក្ខណ៍ ប្រធានស្នាក់ការច្រកទ្វារអន្តរម៉ឺន ជ័យ និងលោក​ វ៉ាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរ បាលអន្តោប្រវេ សន៍ច្រកទ្វារអន្តរជាតិម៉ឺន ជ័យ ព្រមទាំងលោក គង់ សឺឌី ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិម៉ឺនជ័យផងដែរ។ហេតុនេះលោក ជា សុមេធី អភិ បាលខេត្តព្រៃវែងលោក ព្រំ សន្ធរ ស្នងការនគរបាលខេត្ត ព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធមិនគួរបណ្ដែតបណ្ដោ យតទៅទៀតនោះទេ គួរចាត់វិធានការទប់ ស្កាត់ជាបន្ទាន់។ ដោយហេតុថាមន្រ្តីជំនាញ និងសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ ឃុបឃិតគ្នាបើកដៃឲ្យក្រុមឈ្មួញដឹកជញ្ជូនធ្យូងទៅលក់នៅស្រុកយួន យ៉ាងគំហុក។

ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក អ៊ុំ ប៉ូលក្ខណ៍ ប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិមុឺនជ័យលោក វ៉ាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិមុឺនជ័យនិងលោក គង់ សឺឌី មេការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិមុឺនជ័យ រាល់ម៉ោងធ្វើការ ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!