ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

“កាសុីណូយីហោ ៣៣” ច្រកព្រំដែនស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅតែបន្តបើកចំហរអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេងចំណែកឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននាំគ្នារក្សាភាពស្ងៀមស្ងាត់.!

ខេត្តព្រៃវែង៖តាមប្រភពសេចក្តីរាយការណ៍ថ្មីៗនេះពីប្រជាពល រដ្ឋដែលរស់នៅក្បែរ” កាស៊ីណូយីហោ ៣៣” ច្រកព្រំដែនស្វាយអាង៉ោងស្ថិត នៅភូមិចាម ឃុំចាម ស្រុកកំពុងត្របែក ខេត្តព្រៃវែងបានអោយដឹងថា “កាស៊ីណូយីហោ ៣៣” ច្រកព្រំដែនស្វាយអាង៉ោងនៅ តែបន្តបើកចំហរអោយពលរដ្ឋ ខ្មែរចូលលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេងចំណែកឯអាជ្ញាធរមានសមត្ថកិច្ចមូល ដ្ឋាន ឃុំ ស្រុក នាំគ្នារក្សាភាពស្ងៀមស្ងាត់មិនបង្រ្កាប។

ប្រភពបានបន្តអោយដឹងថា”កាសុីណូយីហោ ៣៣” ដែលបើកចំហរអោយពលរដ្ឋ ខ្មែរចូល លេងរាល់ថ្ងៃនេះគ្មានច្បាប់អនុញាតទេហើយមានខ្នងបង្អែករឹងមាំ។ដូច្នេះលោក ជា សុមេ ធី អភិបាល ខេត្តព្រៃវែងនិងលោក ព្រុំ សន្ធរ ស្នងការនគរបាលខេត្ត ព្រៃវែងមិនគួរបណ្តោយអោយម្ចាស់ “កាស៊ីណូយីហោ ៣៣” ធ្វើអ្វីៗតាមអំពើចិត្តផ្ទុយពីច្បាប់អនុញ្ញាតិឡើយ។
ប្រជាពលរដ្ឋសូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជា ពិសេសលោកនាយឧត្តមសេនី យ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផៃ្ទនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងបទល្មើសល្បែងសុីសងទូទាំងប្រទេសមេត្តាពិនិត្យទីតាំង “កាស៊ីណូយីហោ ៣៣” នៅច្រកព្រំដែនស្វាយអាង៉ោងដែលកំពុង គៀងគរប្រជាពលរដ្ឋខ្មែរចូលលេងល្បែងសុី សងជល់មាន់បៀអាប៉ោងខុស ច្បាប់និងល្បែងច្រើនប្រភេទទៀតនៅក្នុង “កាសុីណូយីហោ ៣៣” ច្រកព្រំដែនស្វាយអាង៉ោងអោយមានប្រសិទ្ធភាព។
ប្រភពពីក្រុមញៀនល្បែងចេញ ចូលលេងក្នុង”កាសុីណូយីហោ ៣៣” បានបន្ថែមថា ភាគច្រើនសុទ្ធតែពលរដ្ឋខ្មែរដែលញៀនល្បែងជិះឡាននិងម៉ូតូសេរីទំនើបៗ រាប់សិបគ្រឿងនាំ គ្នាចូលលេងល្បែងសុីសងខុស ច្បាប់យ៉ាងរំភើយជារៀងរាល់ថ្ងៃមិនខ្លាចញញើត អាជ្ញាធរមាន សមត្ថកិច្ចក្នុងមូលដ្ឋានបង្រ្កាបឡើយហើយ មិនខ្លាចញញើតបទបញ្ជាប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន !។
មហាជនក៏ប្រជាពលរដ្ឋមានចម្ងល់ដូចៗគ្នាថា ចុះហេតុអ្វីបានលោក ជា សុមេធី អភិ បាល ខេត្តព្រៃវែងនិងលោក ព្រំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង មើលមិនឃើញ “កាស៊ីណូយីហោ ៣៣” កំពុងបើកពង្វក់អោយពលរដ្ឋ ខ្មែរចូលលេងល្បែងសុីសងផ្ទុយច្បាប់អនុញាតិ។ ទុកអោយម្ចាស់ “កាស៊ីណូយីហោ ៣៣” គៀងគរពលរដ្ឋខ្មែរចូលលេងល្បែងជល់មាន់បៀអាប៉ោងខុសច្បាប់និងល្បែងផ្សេងៗទៀតយ៉ាងពេញបន្ទុកបង្កអសន្តិសុខសង្គម អំពើចោរកម្ម ចោរលូច .ឆក់. ប្លន់.គាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារកើតមានគួរអោយកត់សម្គាល់ដើមចមចេញ ពីល្បែងសុីសងនេះឯង។
មហាជនក៍ដូចប្រជាពលរដ្ឋដាក់ការសង្ស័យ ថា ប្រហែល ម្ចាស់ “កាស៊ីណូយីហោ ៣៣” បានផ្ដល់ផលប្រយោជន៍ប្រចាំខែជូនអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋានឃុំ ស្រុក កំពង់ត្របែក ខេត្តព្រៃវែង រួច រាល់អស់ហើយទេដឹង? បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការបង្ក្រាបដើម្បីអោយស្របតាម គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ៧ ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញអោយអនុវត្តន៍និងស្របតាមបទបញ្ជាររបស់សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផង។
ដែលបញ្ហានេះលោក ជា សុមេធី អភិបាលខេត្តព្រៃវែងលោក ព្រំ សុន្ទរ ស្នងការខេត្តព្រៃវែងនិងលោក ឈួន គឹមសាន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តព្រៃវែង បើពិតមិនបានជាប់ពាក់ព័ន្ធនឹងផល ប្រយោជន៍នោះទេ? គួរចាត់ វិធានការបង្រ្កាបម្ចាស់”កាសុីណូយីហោ៣៣ ” នៅច្រកព្រំដែនស្វាយអាង៉ោងស្រុកកំពង់ ត្របែកកំពុងបើកចំហរអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងសុីសងនេះអោយមាន ប្រសិទ្ធភាព ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!