ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក កៀង លក្ស័ ចៅហ្វាយខណ្ឌចំការមន លោក យិន សាន អធិការខណ្ឌចំការមន ហ៊ានបង្រ្កាបល្បែងសុីសងហ្គេមបាញ់ត្រីនិងល្បែងជាច្រើនប្រភេទទៀតកំពុងបើកលេងនៅក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ដែរឬទេ?.!

ភ្នំពេញ៖ អាជីវករនិងប្រជាពលរដ្ឋជាច្រើនកំពុងមានចម្ងល់ដូចៗគ្នាថាតើគោលនយោ បាយភូមិឃុំមានសុវិត្ថភាព៧ចំណុចរបស់រាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃបានដាក់ចេញអោយអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានអនុ វត្តន៍នោះ ព្រមទាំងបទបញ្ជារបស់សម្ដេច តេជោ ហ៊ុន សែន នៅត្រង់ណា?បើអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាននាំគ្នាបណ្តែតបណ្តោយអោយមានល្បែងសុីសងគ្រប់ប្រភេទក្នុងមូលដ្ឋានខ្លួនមិនបង្រ្កាបនោះ ជាពិសេសល្បែងហ្គេមបាញ់ត្រីនិងល្បែងជាច្រើនប្រភេទទៀតលេងភ្នាល់លុយយ៉ាងពពាក់ពពូនអនាធិបតេយ្យនៅក្នុងផ្សារបឹងត្របែកផ្លាហ្សា សង្កាត់បឹងត្របែក ខណ្ឌចំការមនរាជធានីភ្នំពេញខុសច្បាប់នោះកាន់តែពេញ និយមបំផុតបើកលេងបន្តនៅកណ្តាលក្រុងភ្នំពេញ។ ចៅហ្វាយខណ្ឌនិងអធិការខណ្ឌសុខចិត្ត ធ្វើមុខក្រាស់មិនព្រមបង្ក្រាបល្បែងនេះទាល់តែសោះ។

តើមេល្បែងហ្គេមបាញ់ត្រីនិងល្បែងច្រើនប្រភេទ មានខ្នងបង្អែកក្រាស់ធំប៉ុណ្ណា?បាន ជាអភិបាលខណ្ឌចំការមនលោក កៀង លក្ស័ និងអធិការនគរបាលខណ្ឌចំការមនលោក យិន សាន សុខចិត្តធ្វើមិនដឹងមិនឮ?បំភ្លេចគោលនយោបាយភូមិឃុំមានសុវត្ថិ ភាពក្រសោបយកចង្រៃខណ្ឌមិនបង្ក្រាបបែប នេះ?។
ដូច្នេះហើយការព្រងើយ កន្តើយរបស់លោក កៀង លក្ស័ និងលោក យិន សាន បែបនេះត្រូវពលរដ្ឋមើលឃើញរិះគន់ថាលោក អភិ បាលខណ្ឌចំការមននិងលោកអធិការខណ្ឌចំការ មនរស់តែមាត់ត្រគៀកងាប់ស្តូកមាត់ ប្តេជ្ញាបង្ក្រាបល្បែងឲ្យអស់ពីខណ្ឌ តែក្រោយប្រកូកប្រកាសរួច បែរទៅចាប់យាយៗលេង បៀរ៥០០៛-១០០០៛តាមផ្ទះថតដាក់ទូរទស្ស ន៍ទៅវិញ រីឯល្បែងហ្គេមបាញ់ត្រីនិងល្បែងគ្រប់ប្រភេទទៀតនៅលេងដដែលមិនបង្ក្រាប សោះ។ការនិយាយចេញឬដូចស្តោះចេញទៅហើយលេបចូលវិញតើជាសម្តីស្អី?។ផ្ទុយទៅវិញឥរិយាបថទាំងនេះឆ្លុះអោយឃើញថាអ្នកដឹកនាំខណ្ឌចំការមន ជាប់សង្ស័យថាកន្ទេលធំបន្លំដេកជាមួយមេល្បែងហ្គេមបាញ់ត្រីនិងល្បែងច្រើនប្រភេទទៀតជម្ងឺសង្គមតែម្តង ព្រោះគាប់ជួនកំពុងល្បីរន្ទឺរសុះសាយពេញខណ្ឌថាមុននឹងបើកលេង ល្បែងហ្គេមបាញ់ត្រីនិងល្បែងច្រើនប្រភេទបានបង់សួយសារ ជូនដល់មន្រ្តីជំនាញពាក់ព័ន្ធថ្នាក់ក្រោមរហូតដល់លើអស់ទៅហើយ។
សូមបញ្ជាក់ថាល្បែងហ្គេមបាញ់ត្រីនិងល្បែងច្រើនប្រភេទទៀតកំពុងបើកលេងនៅក្នុងផ្សារ បឹងត្របែកផ្លាហ្សាជាន់ទី ៤ ស្ថិតក្នុងសង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បើកលេងគគ្រឹកគគ្រេងអនាធិបតេយ្យផ្គើនបទបញ្ជាសម្តេចតេជោ ហ៊ុន សែន ផងដែរ។
ហេតុនេះអាជីវករនិងប្រជាពលរដ្ឋផ្សារបឹងត្របែកផ្លាហ្សា ក្នុងសង្កាត់បឹងត្របែកសូមអំពាវ នាវដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាដាក់មន្ត្រីក្រោមឱវាទចុះពិនិត្យទីតាំងខាងលើនិងបង្រ្កាបអោយមានប្រសិទ្ធភាពស្របតាមភូមិឃុំមានសុវត្ថិ ភាព៧ចំណុច ផង៕

Filed in: សង្គម

Recent Posts

Bookmark and Promote!