ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ល្បែងស៊ីសងអាប៉ោងខុសច្បាប់បើកលេងរាល់ថ្ងៃប្រចាំនៅក្នុងឃ្លាំងជាប់នឹង”ក្លិបបាល់ទះ០៩”ផ្លូវលេខ ៤៧៤ក្នុងភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ គេសង្ស័យឆ្នាំងបាយ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានទើបមិនហ៊ានបង្រ្កាប.!

ភ្នំពេញ៖ តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិ៨សង្កាត់បឹងត្របែក ខណ្ឌចំការមន បានបង្ហើបអោយដឹងថា ទីតាំងបើកល្បែង សុីសងអាប៉ោងខុសច្បាប់នឹងល្បែងជាច្រើនប្រភេទទៀតនៅក្នុងឃ្លាំងជាប់និង”ក្លឹបបាល់ ទះ០៩ ” ដែលនិងកំពុងបើកលេងគគ្រឹក គគ្រេងអនា ធិបតេយ្យដោយអាងខ្នងអង្អែករឹងមាំនៅពីក្រោយ!នឹងហ៊ានផ្គើនបទបញ្ជាសម្ដេចតេជោ ហ៊ុន សែន ។

ប្រភពបានបន្តទៀតថា មានមេនាយកដ្ឋានម្នាក់នៃក្រសួង មហាផ្ទៃនៅពីក្រោយល្បែងអាប៉ោងខុសច្បាប់មួយកន្លែងនេះដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ ៤៧៤ ក្រុមទី២៧ ស្ថិតនៅភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការ មន រាជធានីភ្នំពេញ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាននាំគ្នារក្សាភាពស្ងៀមស្ងាត់ទុកអោយក្រុមញៀនល្បែងបើកលេងយ៉ាងរលូនមិនហ៊ានធ្វើការបង្ក្រាបអោយស្របតាម គោ លនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ៧ចំណុចដែលរាជដ្ឋាភិបាលបានដាក់ចេញអោយអនុវត្តន៍នោះទេ។

ប្រភពដដែលបានបន្ថែមថា ទីតាំងល្បែងអាប៉ោងខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតខាងលើបើកលេងមិនញញើតច្បាប់នោះទេ?គេសង្ស័យថា អាជ្ញាធរនិងសមត្ថ កិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានជាអ្នកបើកភ្លើង ខៀវអោយម្ចាស់ទីតាំងល្បែង អាប៉ោងខុសច្បាប់ទេដឹង? បានជាហ៊ានដំណើរការបើកលេងល្បែងគគ្រឹកគគ្រេងស្រែកហ៊ោកញ្ជៀវយ៉ាងអនាធិបតេយ្យមិនខ្លាចញញើតអ្វីទាំង អស់។
ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងល្បែងសុីសងអាប៉ោងមានការព្រួយបារម្ភនិងភ័យខ្លាចអំពីអសន្តិសុខសង្គម និងអំពើចោរកម្ម ចោរលួច .ចោរឆក់. ចោរប្លន់.ចោរគាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារដើមចមកើតចេញពីល្បែងសុី សងនេះឯង។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាង លើសូមអំពាវ នាវដល់លោក នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេ ខាធិការក្រសួងមហាផ្ទៃនិងជាប្រធានគណៈ កម្មការបង្ការបង្ក្រាបទប់ស្កាត់ បទល្មើសល្បែងស៊ីសងទូទាំងប្រទេស រួមទាំងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរ បាលរាជធានីភ្នំពេញ សូមមេត្តាដឹកនាំក្រុម ការងារចុះត្រួតពិនិត្យនិងបង្រ្កាបទីតាំងល្បែងស៊ីសងអាប៉ោងខុសច្បាប់ គ្រប់ប្រភេទ កំពុងដំណើរការបើកលេងនៅ ក្នុងឃ្លាំងជាប់និង “ក្លិបបាល់ទះ ០៩” នេះផងទាន។ ដោយហេតុថាអាជ្ញាធរនិងសមត្ថកិច្ច ក្នុងមូលដ្ឋាន ខណ្ឌចំការមន រាជធានីភ្នំពេញ មិនអនុវត្តតាមបទបញ្ជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឡើយ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!