ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ពិតជាមិនធម្មតាមែនសង្វៀនជល់មាន់ខុសច្បាប់បើក​លេងដុះស្លែនៅក្នុង​បន្ទាយ​អង្គរក្ស ពោង​លឿង ក្រុង​តាខ្មៅ ខេត្តកណ្តាលយ៉ាងរំភើយ អាជ្ញាធរនិងសមត្ថកិច្ច​ពាក់ព័ន្ធក្នុងមូលដ្ឋាន រក្សា​ភាព​ស្ងៀមស្ងាត់.!

កណ្តាល ៖បើយោងតាមសេចក្តីរាយការណ៍​ពី​ប្រជាពល រដ្ឋ​រស់នៅក្នុង​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ បានបង្ហើបឲ្យដឹង ថា បុគ្គលដែលហ៊ានបើកល្បែងសុីសងជល់ មាន់នៅបន្ទាយនេះប្រហែលជា​មាន​ខ្នងរឹងមាំនៅពីក្រោយទេីប​ហ៊ានបើកលេងតាម​អំពើ​ចិត្ត​បែបនេះ។​
ប្រភពបានបន្តថា សង្វៀនជល់មាន់ខ្នាតយក្សបើកលេងនៅក្នុងបន្ទាយ​អង្គរក្ស ពោង​លឿង គឺនៅ​ប៉ែក​ខាងក្រោយជាប់​នឹងរបង​បន្ទាយ ចំណែកឯអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន.ក្រុង.ខេត្ត​.មិនគួរបណ្តែត បណ្តោយ ឲ្យ​បុគ្គល​ជា​ម្ចាល់​បន​ល្បែងបើកលេងដោយសេរី ផ្គើនទៅនឹងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន.!
ប្រភពពីក្រុម​អ្នក​ញៀន​ល្បែង ចេញចូលសង្វៀនជល់មាន់​បានបន្ថែមទៀតថា ក្នុងបន្ទាយ​អង្គរក្ស ពោង​លឿង បើកល្បែងជល់មាន់យ៉ាង​គគ្រឹក គគ្រេង ជាយូរមកហើយដែលស្ថិតនៅភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ អាជ្ញាធរនិងសមត្ថកិច្ច​ពាក់ព័ន្ធនៅក្នុងមូលដ្ឋាន មិន​ចាត់​វិធាន​បង្ក្រាបនោះទេ សម្ងំ​ទទទួលប្រយោជន៍ ជា​ថ្នូរ​មិនបង្រ្កាប ។​ហើយក្រុម​អ្នក​ញៀន​ល្បែង​ទាំងនេះ ភាគ ច្រើនជាកងកម្លាំង.អង្គរក្ស. មន្ត្រី​សមត្ថកិច្ច. អ្នករកស៊ី​ធំៗ និង​អ្នកមាន​លុយ តែងតែលេងចាក់​ភ្នាល់ដាក់លុយ​ចាញ់ឈ្នះ ១​គូៗ ចាប់ពី​១.០០០$ មួយ​ពាន់​ដុល្លារ ទៅ​១០.០០០$ មួយ​ម៉ឺន​ដុល្លារ ឯណ្ណោះ សម្រាប់ថ្ងៃ​ពិសេស ។ ដោយឡែក​លោក យី វណ្ណដា អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅនិងលោកអភិបាលក្រុង តាខ្មៅ មិន​ហ៊ាន​ប៉ះពាល់​នោះទេ ព្រោះ​ខ្លាច​អំណាចក្រុមអ្នកញៀនល្បែងជល់មាន់សុទ្ធ តែកម្លាំងអង្គរក្ស​។​
មហាជនបានរិះគន់ទៅលើអាជ្ញាធរ​និងសមត្ថកិច្ចមូលដ្ឋាន សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ មិនហ៊ានបង្ក្រាបទីតាំងជល់មាន់ ទ្រង់ ទ្រាយ​ធំ នៅក្នុងបន្ទាយ​អង្គរក្ស ពោង​លឿង ដែលមានខ្នងបង្អែករឹងមាំ នៅ​ពីក្រោយ ទេីបសមត្ថកិច្ចពាក់ពន្ធ័ក្រុង. ខេត្ត​. មិន​ហ៊ាន​ប៉ះពាល់ឡើយ ទុកឲ្យលេងគគ្រឹកគគ្រេងយ៉ាងពេញ បន្ទុករាល់ថ្ងៃ !ភាគច្រើនលេងរាល់ថ្ងៃពិសេសថ្ងៃសៅរ៍និងថ្ងៃអាទិត្យសុទ្ធតែ​គូរណាត់​ល្អ ៗ​។​
ប្រភពបានបន្ថែមទៀតថា កាលរសៀល​ថ្ងៃ​ទី១៥. ០១. ២០២៣នេះសមត្ថកិច្ច​ក្រុង​តាខ្មៅ​ បានចុះទៅពិនិត្យដោយចុះ​ទៅអឺត​ឡើម ៗ នៅក្រៅ​របង បន្ទាយ​អង្គរក្ស ពោង​លឿង ដោយពុំបានចូលទៅមើលជាក់ស្ដែងក្នុង​បន្ទាយ​ឡើយ រួច​ក៏​ត្រឡប់មកកន្លែងវិញ ។​

​ប្រជាពលរដ្ឋរស់នៅ ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ អំពាវនាវ​ដល់ លោក គង់ សោភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល និង​លោក ឈឿន សុចិត្ត ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ចាត់​មន្ត្រី​ក្រោម​ឱវាទចុះពិនិត្យនិងបង្រ្កាបល្បែងសុីសងជល់មាន់ របស់​បុគ្គលដែល​ហ៊ានដាក់បង្កប់​ក្នុង​បន្ទាយ​អង្គរក្ស ជាបន្ទាន់ផង ដើម្បី​បង្រឹង​សន្តិសុខ​សង្គម​ជូនព​ល​រដ្ឋក្នុង​មូលដ្ឋាន​ស្របតាមគោលនយោបា យ.ភូមិ.ឃុំ. សង្កាត់មានសុវត្ថិភាព៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់អោយអនុវត្តន៍ ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!