ភ្នំពេញ ៖ តាមប្រភពអាជីវករលក់ដូរនៅផ្សារទំនើបផ្លាហ្សាបឹងត្របែកក្នុង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បានអោយដឹងថា ម្ចាស់ទីតាំងបនល្បែង “ហ្គេមបាញ់ត្រី”ខុសច្បាប់ គ្រប់ប្រភេទនៅក្នុង ផ្សារទំនើបបឹងត្របែកផ្លាហ្សាជាន់ទី៤ បាននិងកំពុងបើកអោយអ្នកញៀនល្បែងចូលលេងគគ្រឹកគគ្រេងរាប់ខែមកហើយ យ៉ាងអនាធិប តេយ្យ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់ដូចនាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាបខ្លាចបាត់ផលប្រយោជន៍ឬខ្លាចបាត់តំណែង!។
ប្រភពពីអាជីវករលក់ដូរនៅក្នុងផ្សារទំនើប បឹងត្របែកផ្លាហ្សាបានបន្តថា ម្ចាស់ទីតាំង បន ល្បែង” ហ្គេមបាញ់ត្រី” ខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងផ្សារខាងលើគេបានស្គាល់ជាមន្ត្រីយោធាជាន់ខ្ពស់ម្នាក់និងដាក់អង្គរក្ស២. ៣នាក់ ដើម្បីការពារល្បែងសុីសងនោះ ទើបបើកដំណើរការឲ្យអ្នកក្រុមញៀនល្បែងចូលលេងជាធម្មតា តែអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប តាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ឡើយ។
គួររំលឹកថាកាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០ ២២ កន្លែងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាអោយ អភិបាលរាជធានី.ទាំង.២៥. ខេត្ត.ក្រុង.បង្រ្កាបទីតាំង បនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទូទាំងប្រទេស សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដាច់ណាត់ទៀតថា បើមានអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក.ក្រុង.ខេត្ត.ណាមិនហ៊ានទប់ស្កាត់ និងបង្រ្កាប ទីតាំងបនល្បែងសុីសងខុស ច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំង នោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង ។
ប្រភពបានបន្តទៀតថា តែដោយឡែកម្ចាស់ទីតាំងបន ល្បែង”ហ្គេមបាញ់ត្រី” ខុសច្បាប់នៅក្នុងមូលដ្ឋានខាងលើ ឃើញបើកលេងយ៉ាងអនាធិបតេយ្យ សង្ស័យជាឆ្នាំងបាយ របស់លោក យិន សាន និងលោក គៀង ល័ក្ស អភិបាលខណ្ឌចំការមនហើយ ទើបកូនចៅក្រោមឱវាទក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប ព្រោះខ្លាចបាត់បង់ផលប្រយោជន៍ ជាហេតុធ្វើឲ្យអាជីវករលក់ដូរក្នុងផ្សារទំទើប បឹងត្របែកផ្លាហ្សា កំពុងព្រួយបារម្ភ ភ័យខ្លាចបញ្ហាអសន្តិសុខសង្គមកើតមាននូវអំពើចោរកម្ម ចោរលួច ចោរឆក់ ចោរប្លន់ ចោរគាស់ផ្ទះនិងអំពើហិង្សាគ្រួសារ ជាដើមចមចេញពីល្បែង សុីសងនេះឯង។
ប្រជាពលរដ្ឋក៍ដូចជាអាជវករលក់ដូរនៅក្នុងផ្សារទំនើបបឹងត្របែកផ្លាហ្សា និងមហាជន នាំគ្នាសង្ឃឹមថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាពិសេស លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ និងចាត់វិធានការបង្រ្កាប ទីតាំងបនល្បែង”ហ្គេមបាញ់ត្រី”ខុសច្បាប់ គ្រប់ប្រភេទ កំពុងបើកលេងនៅក្នុងមូលដ្ឋានខាងលើ ដើម្បីឲ្យស្របតាមបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងទាន៕មានត