ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ល្បែងស៊ីសងអាប៉ោងប្រចាំនៅក្នុងឃ្លាំងជាប់នឹង “ក្លិបបាល់ ទះ០៩”ផ្លូវលេខ៤៧៤ស្ថិតនៅក្នុងភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បើកលេងយ៉ាងគគ្រឹកគគ្រេងអានាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនហ៊ានបង្រ្កាបនោះទេ គេសង្ស័យឆ្នាំងបាយ.!

ភ្នំពេញ៖តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិ៨សង្កាត់បឹងត្របែក ខណ្ឌចំការមន បានបង្ហើបអោយដឹងថា រាល់ថ្ងៃមានទីតាំងល្បែងសុីសងអាប៉ោងខុសច្បាប់នឹងល្បែងជាច្រើនប្រភេទទៀតនៅ ក្នុងឃ្លាំងមួយកន្លែងដែលជាប់និង”ក្លឹបបាល់ទះ០៩ ” ដែលនិងកំពុងបើកលេងយ៉ាងគឃ្លើនផ្គើនទៅនឹងបទបញ្ជាសម្ដេចតេជោ ហ៊ុន សែន ។

ប្រភពបានបន្តទៀតថា ល្បែងអាប៉ោងដែលកំពុងបើកលេងរាល់ថ្ងៃនៅក្នុងឃ្លាំងមួយនេះជារបស់អ្នកធំម្នាក់នៅក្រសួងមហាផ្ទៃ! ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ ៤៧៤ ក្រុម ទី២៧ នៅក្នុងភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ទើបអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានមិនហ៊ានបង្រ្កាបនាំគ្នារក្សាភាពស្ងៀមស្ងាត់ ទុកអោយក្រុម ញៀនល្បែងទាំងនោះបើកលេងយ៉ាងរលូនមិនធ្វើការបង្ក្រាបអោយស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ៧ ចំណុចដែលរាជដ្ឋាភិបាលបានដាក់ចេញអោយអនុវត្តន៍នោះទេ។
ប្រភពដដែលបានបន្ថែមថា ទីតាំងល្បែងអាប៉ោងនិងល្បែងជាច្រើនប្រភេទទៀតខាង លើបើកលេងមិនញញើតច្បាប់នោះទេ គេសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានជាអ្នកបើកភ្លើងខៀវអោយម្ចាស់ទីតាំងល្បែងអាប៉ោងខុសច្បាប់ទេដឹង? ទើបបានជាហ៊ានដំណើរការបើកលេងល្បែងស្រែកហ៊ោកញ្ជៀវ យ៉ាងអនាធិបតេយ្យមិនខ្លាចញញើតនិងការបង្រ្កាបនោះ។

ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងល្បែងសុីសងអាប៉ោងនេះមានការព្រួយបារម្ភនិងភ័យខ្លាចអំពីអសន្តិសុខសង្គមនិងអំពើចោរកម្ម ចោរ លួច.ចោរឆក់. ចោរប្លន់.ចោរគាស់ផ្ទះនិងប្រើអំពើហិង្សាក្នុងគ្រួសារដើមចមកើតចេញពីល្បែងសុីសងនេះឯង។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើសូមអំពាវ នាវដល់លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេ ខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មការបង្ការបង្ក្រាបទប់ស្កាត់បទល្មើសល្បែ ងស៊ីសងទូទាំងប្រទេស រួមទាំងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជ ធានីភ្នំពេញ សូមមេត្តាដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបង្រ្កាបទីតាំងល្បែងស៊ីសងអាប៉ោងខុសច្បាប់ គ្រប់ប្រភេទ កំពុងដំណើរការបើកលេងនៅក្នុងឃ្លាំងជាប់និង”ក្លិបបាល់ ទះ០៩” នេះផងទាន។
មហាជនក៍ដូចប្រជាពលរដ្ឋនាំ គ្នារិះគន់ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានខណ្ឌចំការមន មិនគួរបណ្ដោយអោយមានល្បែងសុីសងក្នុងមូលដ្ឋានរបស់ខ្លួនមិនបង្ក្រាបឬមួយល្បែងអាប៉ោងនៅក្នុងឃ្លាំងមួយនេះមានអាថ៌កំបាំង?៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!