ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

“កាសុីណូចក្រក្រវាឡជាយដែន ” បេីកចំហរអោយប្រជាពលរដ្ឋខ្មែរនិងជនអន្តោប្រវេសន៍ចូលមកលេងល្បែងសុីសងយ៉ាងពេញបន្ទុក ខ្លះមានលិខិតឆ្លងដែន ខ្លះទៀតមិនមានលិខិតឆ្លងដែន ប្រឆាំងបទបញ្ជារសម្តេចតេជោ ហ៊ុន សែន.!

ខេត្តត្បូងឃ្មុំ ៖ តាមប្រភពសេចក្តីរាយការណ៍​ថ្មីពី ប្រជាពលរដ្ឋរស់នៅក្នុងស្រុកពញាក្រែកខេត្តត្បូងឃ្មុំ បានបង្ហើបអោយដឹង​ថា​ បុគ្គលដែលហ៊ានបើកល្បែងជល់   មា​ន់ អាប៉ោង យូគី ហ្គេមបាញ់ត្រីនិងល្បែងតាមប្រពន្ធ័ អនឡាញជាច្រើនប្រភេទទៀត យ៉ាងពេញទំហឹងនោះប្រហែល ជា​មាន​ខ្នងបង្អែ​ករឹងមាំ នៅ​ពីក្រោយ​និង​មាន​ឥទ្ធិពល​ខ្លាំងទើប​អាច​ធ្វើ​អ្វីៗបានតាមអំពើ ចិត្ត​នៅក្នុងកាស៊ីណូចក្រក្រវាឡជាយដែននេះ។​

បើទោះបីរាជរដ្ឋាភិបាលបានប្រកាសនៅ ពេលថ្មីៗ បិទល្បែងអនឡាញគ្រប់ប្រភេទ   ទូទាំងប្រទេស បែរជាម្ចាស់ កាស៊ីណូចក្រក្រវាឡជាយដែន ថ្លេីមធំ ហ៊ាន បេីកចំហរអោយពលរដ្ឋខ្មែរនិងជនអន្តោប្រវេសន៍ ចូលលេងភ្នាល់ដាក់លុយចាញ់ឈ្នះរាប់លាន រាប់ពាន់ដុល្លារ សុីសងខុសច្បាប់ ដោយសេរី ដោយឡែកសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តត្បូង ឃ្មុំ ហាក់ធ្វើមិនដឹងមិនឮអ្វីទាំងអស់។
ហេតុនេះលោក នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរមេីលរំលងភាពអសកម្ម របស់លោកម៉ុន មាគ៌ាស្នងការដ្ឋាននគរបាលខេត្ត ត្បូងឃ្មុំ បណ្តែតបណ្តោយអោយមានល្បែង សុីសងខ្នាតធំ នៅក្នុងស្រុកពញាក្រែកធ្វើ អោយប៉ះពាល់ដល់សន្តិសុខសង្គម។
ប្រភពពីពលរដ្ឋដដែលបានបង្ហើបអោយដឹងទៀតថា បុគ្គល​ម្នាក់នេះ ប្រហែលមានខ្នងបង្អែករឹងមាំនៅពីក្រោយ ទេីបហ៊ាន បេីក ចំហរអោយពលរដ្ឋខ្មែរចូលលេងល្បែងសុី សងក្នុងកាសុីណូចក្រក្រវាឡជាយដែន រាល់​ថ្ងៃ​សុក្រ សៅរ៍ អាទិត្យ យ៉ាង​ពពាក់ពពូន។ប្រភពខ្លះបានបន្តថា កាស៊ីណូមួយកន្លែងខាងលើនេះមិនមាន ច្បាប់អនុញ្ញាតនោះទេចំណែក​លោក អធិការដ្ឋាន​នគរបាលស្រុកពញាក្រែកមិនចាត់វិធានការបង្រ្កាបទេ សម្ងំទទួលផលប្រយោជន៍ ជាថ្នូរ ។​
រីឯអាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ ព័ន្ធ​នៅ​ក្នុងស្រុកពញាក្រែកខេត្តត្ចូងឃ្មុំបាន​នាំគ្នារក្សា​ភាព​សស្ងៀមស្ងាត់បណ្តោយអោយបុគ្គល​ម្នាក់​នោះ ដែល​ជា​ហេតុ​ធ្វើ អអោយប្រជាពលរដ្ឋរស់នៅស្រុកពញាក្រែកមានការព្រួយ បារម្ភភ័យខ្លាចចំពោះ​បញ្ហាអសន្តិសុខសង្គម និងអំពើចោរកម្មចោរលួច.ចោរឆក់.ចោរ ប្លន់.ចោរគាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារគ្រឿងញៀនកើត មានគួរអោយកត់សម្គាល់​ដើម ចមចេញពីល្បែងសុីសងនេះ ឯង។​
​ប្រជាពលរដ្ឋ​រស់នៅក្នុងមូលដ្ឋាន សូមអំពាវ នាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជាពិសេ សលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល ប្រធានគណៈ កម្មការប្រយុទ្ធប្រឆាំងបង្រ្កាបបទល្មើសល្បែងសុីសងគ្រប់ប្រភេទទូទាំងប្រទេសនិង​លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូង ឃ្មុំ ចាត់​មន្ត្រី​ក្រោម​ឱវាទ ចុះត្រួតពិនិត្យ កាស៊ីណូចក្រក្រវាឡជាយដែននិងទប់ស្កាត់​ទង្វើរមិន​ប្រក្រតី​ របស់​បុគ្គលម្នាក់នេះដែលហ៊ាន​បើក​ចំហរអោយប្រជាពលរដ្ឋខ្មែរចូល លេងល្បែងសុីសងជល់មាន់និងល្បែងច្រើនប្រភេទទៀតប្រឆាំងបទបញ្ជារប្រមុខរាជរដ្ឋាភិបាល៕

Filed in: Uncategorized, សង្គម

Recent Posts

Bookmark and Promote!