ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក ភូ លិ អភិបាលរងខេត្តកែប ស្រវឹងស្រា បៀតបៀនប្រពន្ធគេ ហើយគប់ស្ត្រីម្នាក់បែកក្បាល ដេរ១៦ថ្នេរ តែសមត្ថកិច្ចមិនហ៊ានឃាត់ខ្លួន.!

ខេត្តកែប ៖ ប្រភពពីសាច់ញាតិជនរងបានឱ្យដឹងថា លោក ភូ លិ អភិបាលរងខេត្ត កែប បានបៀតបៀនលើស្រីម្នាក់ជាប្រពន្ធគេ និងប្រើអំពើហិង្សាលើស្ត្រីម្នាក់ទៀត ដោយ គប់នឹងកែវស្រាបណ្ដាលឱ្យបែកក្បាលចំនួន ១៦ថ្នេរ នៅ ក្នុងពិធីជប់លៀងឡើងដំណែងប្រធានមន្ទីរបរិស្ថានថ្មី ខេត្តកែប កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ តែមកទល់នឹងពេលនេះសមត្ថកិច្ចមិនហ៊ានឃាត់ខ្លួនជនបង្កនៅឡើយទេ។

បើតាមសាច់ញាតិជនរងគ្រោះបានឲ្យដឹងទៀតថា ស្ត្រីរង គ្រោះបែកក្បាលមានឈ្មោះ ខូវ ហ៊ុយឡាំង បានរងរបួសបែក ក្បាលផ្នែកក្រោមចិញ្ចើម លើត្របកភ្នែកខាងស្ដាំ ដេរចំនួន ១៦ថ្នេរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងស្ត្រីដែលត្រូវរងការបៀតបៀនមានឈ្មោះ ទ.ម.រ មានប្តីរួចហើយ។
ប្រភពបញ្ជាក់ថា នៅមុនពេលកើតហេតុជន រងគ្រោះនិងបង ប្អូន បានទៅចូលរួមពិធីជប់ លៀងឡើងដំណែងរបស់លោក អ៊ិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែបថ្មី នៅចំណុច ទល់មុខព្រះរាជដំណាក់យានី ស្ថិតនៅភូមិ កែប សង្កាត់កែប ក្រុងកែប ខេត្តកែប។ ពេលជនរងគ្រោះ និងបងប្អូន បានហូបអាហាររួមតុជាមួយក្រុមគ្រួសាររបស់លោក អ៊ិន សៅ ស្រាប់តែមួយ សន្ទុះក្រោយមក ក៏លេចមុខលោក ភូ លិ អភិបាលរងខេត្តកែប ដែលអង្គុយនៅតុផ្សេង បានដើរមកតុរបស់ ជនរងគ្រោះ ក្នុងស្ថានភាពស្រវឹងស្រា និងបានថើបក្បាលឈ្មោះ ទ.ម.រ ដែលត្រូវជាសាច់ញាតិរបស់ជនរងគ្រោះឈ្មោះ ខូវ ហ៊ុយឡាំង(អ្នកបែកក្បាល)ក្នុងបំណងបៀតបៀន ។ភ្លាមៗនោះ ឈ្មោះ ទ.ម.រ បាននិយាយជា មួយលោក ភូ លិ ថា៖ “លោកធ្វើចឹងមិនសមទេ! ខ្ញុំមានប្ដីហើយ កុំធ្វើចឹងមិនត្រឹមត្រូវទេ!” ។
ពេលនោះ លោក ភូ លិ ក៏បានដើរចេញទៅតុរបស់លោកវិញមួយភ្លែតស្រាប់តែដើរត្រលប់ មកម្ដងទៀតទើបជនរងគ្រោះឈ្មោះខូវ ហ៊ុយឡាំង និងបងប្អូន ព្រមទាំងឈ្មោះ ទ.ម.រ ផង បានក្រោកដើរចេញពីតុអាហារបម្រុងត្រលប់ទៅផ្ទះស្រាប់តែលោក ភូ លិ យកកែវស្រាគប់ លើឈ្មោះ ខូវ ហ៊ុយឡាំង បែកក្បាល ឈាម ស្រោចខ្លួន និងត្រូវសាច់ញាតិដឹកយកទៅមន្ទីរពេទ្យដេរចំនួន ១៦ថ្នេរ ។
ប្រភពបានបន្តឱ្យដឹងទៀតថា បន្ទាប់ពីធ្វើ សកម្មភាពរួចយ៉ាងជាក់ស្ដែងយ៉ាងណាក៏ ដោយ ក៏សមត្ថកិច្ចនៅកន្លែងកើតហេតុ មិនបានឃាត់ខ្លួនលោក ភូ លិ ភ្លាមៗឡើយព្រោះលោកជាអភិបាលរងខេត្តកែប ដូច្នេះគ្មានអ្នកណាហ៊ានប៉ះនោះទេ។
ជុំវិញការបង្កហិង្សាលើស្ត្រី ពីសំណាក់លោក ភូ លិ អភិបាល រងខេត្តកែបនេះ លោក ខាន់ សុផល ព្រះរាជអាជ្ញានៃអយ្យ ការអមសាលដំបូងខេត្តកែប បានប្រាប់អ្នកសារព័ត៌មានថា មកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០ ២២នេះ នគរ បាលយុត្តិធម៌មិនបានឃាត់ខ្លួនលោក ភូ លិ នៅឡើយទេ។ លោកបញ្ជាក់ថា “ខ្ញុំបានដឹងរឿងនេះហើយ។ រឿងនេះកំពុងស្ថិតនៅក្នុងចំណាត់ការរបស់មន្ត្រីនគរ បាលយុត្តិធម៌នៅឡើយ។ នគរបាលយុត្តិធម៌គេកំពុងមានចំណាត់ការ”ក្នុងរឿងនេះមិន មែនតែជនរងគ្រោះឈ្មោះ ខូវ ហ៊ុយឡាំង ដែលបែកក្បាលនោះទេ គឺមានជនរងគ្រោះឈ្មោះ ទ.ម.រ ដែលរងការ បៀតបៀនម្នាក់ទៀត ដែលបានដាក់ពាក្យប្ដឹងលោក ភូ លិ អភិបាលរងខេត្ត កែប ដើម្បីឱ្យស្ថាប័នមានសមត្ថកិច្ចជួយរក យុត្តិធម៌។
គួររម្លឹកថា កាលពីកន្លងទៅក៏ធ្លាប់មានព្រឹត្តិការណ៍ បុរសៗមានបុណ្យស័ក្តិ អំណាច និងលុយ ប្រើប្រាស់ហិង្សាលើស្ត្រី រួមមានលោកឧកញ៉ា សុខ ប៊ុន បានវាយតារាស្រីឈ្មោះ សា សា និងលោកឧកញ៉ា ហេង សៀ បានប្រើហិង្សាលើតារាស្រីឈ្មោះ មាន ពេជ្ររី តា រហូតនាងទ្រាំមិនបានក៏ចាក់២កាំបិតតបវិញ។ គ្រានោះ ដោយមានការយកចិត្តទុកដាក់ជួយស្វែង រកយុត្តិធម៌ពីសំណាក់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទើបស្ត្រីរងគ្រោះទទួលបានយុត្តិធម៌ ហើយជន ល្មើសត្រូវទទួលទោសតាមផ្លូវច្បាប់។
ក្នុងករណី ហិង្សា និងបៀត បៀនលើស្ត្រី ដែលបង្កឡើងដោយលោក ភូ លិ អភិបាល រងខេត្តកែបនេះ ក្រុមគ្រួសារនិងជនរងគ្រោះ ព្រមទាំងមហាជនទូទៅ ក៏សូមសំណូមពរដល់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយរក យុត្តិធម៌ជូនដល់ជនរងគ្រោះ និងចាត់វិធានការលើជនល្មើសទៅតាមផ្លូវច្បាប់ឱ្យសាក សម នឹងទង្វើដែលជនល្មើសបានប្រព្រឹត្ត៕

Filed in: សង្គម

Recent Posts

Bookmark and Promote!