ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សង្វៀនជល់មាន់ បៀ អាប៉ោង ខុសច្បាប់ចំណុចចំការ កៅស៊ូស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បើកលេងយ៉ាងគឃ្លើនផ្គើនទៅនឹងបទបញ្ជាសម្ដេចតេជោ ហ៊ុន សែន.!

ខេត្តត្បូងឃ្មុំ៖តាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបអោយដឹងថា អធិការនគរបាលស្រុក ពញាក្រែកមិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលមានជល់មាន់បៀអាប៉ោងល្បែងច្រើនប្រភេទដែលមានក្រុមអ្នកញៀនល្បែងចូលរួមលេងគគ្រឹកគគ្រេងពពាក់ពពូនដែលស្ថិតនៅចំណុចចម្ការកៅស៊ូក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បើកលេងដោយសេរី មិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ឃុំ ស្រុក ឡើយ។រាល់ថ្ងៃគេសង្កេតឃើញពលរដ្នខ្មែរចេញ ចូលលេងល្បែងសុីសងយ៉ាងច្រើនសន្ធឹកសន្ធាប់ គួរអោយកត់សម្គាល់ខ្លះលក់ទ្រព្យសម្បិត្តគ្មានសល់ពេលចាញ់ ឈ្នះរាប់ លានរាប់ពាន់ដុល្លារក្នុងមួយថ្ងៃៗពេលចាញ់ល្បែងច្រើនប្រើអំពើហិង្សាដល់ក្រុមគ្រួសារទៀតផង។

ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនោះមានការព្រួយបារម្ភភ័យ ខ្លាចពីអសន្តិសុខសង្គមនិងអំពើចោរកម្មចោរលួច.ចោរឆក់ចោរប្លន់.ចោរគាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារដើមចមកើតចេញពីល្បែងសុីសងនេះឯង។ដូច្នេះប្រជាពលរដ្ឋសូមអំពាវ នាវដល់ថ្នាក់ដឹកនាំក្រសួង មហាផ្ទៃជាពិសេស លោក នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សារឿន អគ្គស្នងការនគរបាលជាតិនឹងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខា ធិការក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មការបង្រា្កបបទល្មើសល្បែងស៊ីសងទូទាំងប្រទេសមេត្តាដាក់មន្រ្តីក្រោមឱវាទពិនិត្យបង្រ្កាបទីតាំងខាងលើនេះផងទាន។រួមនិងលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ្ឌ អភិបាលខេត្តត្បូង ឃ្មុំនិងលោក វ៉ា សារិទ្ធ មេបញ្ជារការPM ខេត្តត្បូងឃ្មុំ គួរចាត់ វិធានការបង្ក្រាបល្បែងស៊ី សងនៅចំណុចចំការកៅស៊ូក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ អោយមានប្រសិទ្ធភាព។

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើបានបង្ហើបអោយដឹងទៀតថាល្បែងស៊ីសងខុស ច្បាប់ជល់មាន់ បៀ អាប៉ោង បើកលេងគគ្រឹកគគ្រេងយ៉ាងពេញបន្ទុកប្រភពខ្លះទៀតបន្តថា បើគ្មានការបើកដៃពីមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចនគរ បាលមូលដ្ឋាននោះទេ? គឺល្បែងសុីសងជល់មាន់ បៀ អាប៉ោងនៅចំណុចខាងលើនេះមិនអាចបើកលេងតាមអំពើចិត្តបានឡើយ។

គួររំលឹកផងដែរថាកាលពីថ្ងៃទី ១៧ខែកញ្ញាឆ្នាំ២០២២នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដាច់ខាតអោយអភិបាលរាជធា នីខេត្តទាំង២៥ ខេត្ត.ក្រុង.អោយបិទទីតាំង បនល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទទូទាំងរាជធានីខេត្តមិនអនុញ្ញាតិឡើយ។ប៉ុន្តែម្ចាស់សង្វៀនមាន់ជល់បៀអាប៉ោងមួយកន្លែងនេះនៅតែហ៊ានបើកអោយពលរដ្ឋខ្មែរចូលលេងយ៉ាងគឃ្លើនផ្គើនទៅនឹងបទបញ្ជាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៀតផង។

ដែលបញ្ហានេះលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកបណ្ឌិត ជាម ចន្ទ័សោភណ្ឌ័ អភិបាល ខេត្តត្បូងឃ្មុំនិងលោក វ៉ា សារិទ្ធ មេបញ្ជារការ PM ខេត្តត្បូងឃ្មុំ បើពិតមិនបានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍នោះទេ? គួរតែចាត់វិធានការបង្រ្កាបសង្វៀន មាន់ជល់បៀអាប៉ោងនៅចំណុចចំការ កៅស៊ូក្នុងភូមិអន្លុងជ្រៃឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ អោយមានប្រសិទ្ធភាពស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ៧ ចំណុច ដែលរាជរដ្ឋាភិ បាលដាក់ចេញអោយអនុវត្តន៍នឹងបទបញ្ជារ សម្តេចក្រឡាហោម ស ខេង ជាបន្ទាន់ផងទាន៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!