ខេត្តព្រៃវែង៖ ប្រភពថ្មីៗពីក្រុមអាជីវករដែលរកស៊ីដឹកជញ្ជូនទំនិញនិងបន្លែផ្លែឈើពីប្រទេសវៀតណាមតាមផ្លូវជាតិលេខ១ បានអំពាវនាវដល់ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនិងថ្នាក់ដឹកនាំ ក្រសួងស្ថាប័នពាក់ព័ន្ធដាក់ការស៊ើប អង្កេតស្រាវជ្រាវជុំវិញភាពមិនប្រក្រតីពុករលួយរបស់ លោក ផែន ភឿន ប្រធានគយចល័តលើផ្ទៃប្រទេសផ្លូវ ជាតិលេខ១ ដែលមានទី់ស្នាក់ការស្ថិតនៅភូមិទួលល្ពាក់ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែងនិងបក្ខពួកឃុប ឃិតជាមួយឈ្មួញធំៗជាថ្នូរអនុញ្ញាតឲ្យនាំចូលទំនិញ គេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់បង្កប់តាមរថយន្តក្រុងដឹកអ្នកដំណើរនិងរថយន្តដដឹកទំនិញធំៗមួយ ចំនួនទៀតដឹកចេញពី ប្រទេសវៀត ណាមចូលមកប្រទេសខ្មែរជាពិសេសដឹក ទៅកាន់រាជធានីភ្នំពេញ។
ប្រភពបង្ហើបឲ្យដឹងទៀតថាលោក ផែន ភឿន ត្រូវបានមន្ត្រីរាជការ អាជីវករនិងអ្នករកស៊ីដឹកទំនិញនិងពលរដ្ឋរស់នៅ ខេត្តព្រៃវែង រិះគន់ថាកំពុងត្រូវប៉ាន់ប្រមូលលុយដាក់ខែពីរថយន្តក្រុងលួចបង្កប់ទំនិញគេចពន្ធ ទំនិញ បង់ពន្ធមិនគ្រប់ដោយក្នុងរថយន្ត១គ្រឿងៗ ត្រូវបង់លុយរាប់ពាន់ដុល្លារអាមេរិកក្នុង១ខែ ៗជាថ្នូរបើក ភ្លើងខៀវមិនឲ្យមន្ត្រីគយរបស់ខ្លួនត្រួតពិនិត្យនិងមិនផាក ពិន័យបង់ពន្ធចូលរដ្ឋជាដើម។ប្រភពបានឲ្យដឹងទៀតថា សូម្បីអាជីវករលក់ម៉ូតូអត់ពន្ធ នៅតាមទីតាំងមួយចំនួននៅទីប្រជុំជនផ្សារអ្នកលឿង ស្រុកពាមរ៍ ក៏តម្រូវឲ្យពួកគេបង់លុយដាក់ខែ ជូនមន្ត្រីគយចល័តលើផ្ទៃប្រទេស ដឹកនាំដោយ លោក ផែន ភឿន ដោយក្នុង១ខែ ៗ ត្រូវបង់ លុយចាប់ពី ៤០០ដុល្លារ ទៅ៦០០ដុល្លារសម្រាប់ហាង ឬទីតាំងលក់ម៉ូតូអត់ពន្ធ១ កន្លែង។ប្រភពពីពលរដ្ឋស្រុកព្រះស្ដេច ខេត្តព្រៃវែងអោយដឹងថា ទីស្នាក់ការគយចល័តលើផ្ទៃប្រទេសផ្លូវជាតិលេខ១ ត្រង់ចំណុច ភូមិទួលល្ពាក់ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដឹកនាំដោយលោក ផែន ភឿន។
ប្រភពពីក្រុមឈ្មួញដឹក ទំនិញពីប្រទេស វៀតណាមបានបន្តថា លោក ផែន ភឿន ប្រធានគយចល័តលើផ្ទៃប្រទេស ផ្លូវជាតិលេខ១ កំពុងធ្វើឲ្យឈ្មួញឬពាណិជ្ជករទាំងអ្នករកស៊ីស្រប ច្បាប់និងល្មើសច្បាប់ មិនពេញចិត្តជាខ្លាំង ព្រោះរាល់ថ្ងៃនេះ មន្ត្រីគយចល័តផ្ទៃប្រទេសផ្លូវជាតិលេខ ១ បានដាក់កុងត្រូលជជុះតាមផ្លូវជាតិនេះ និងប្រើរថយន្តសម្រាប់បើកដេញតាម ចាប់រថយន្តដឹកបន្លែផ្លែឈើ និងរថយន្តដឹកទំនិញផ្សេងៗទៀត ដោយបានគាបឈ្មួញនិងអាជីវកររកស៊ីនាំចូលទំនិញដឹកតាមផ្លូវជាតិលេខ១នេះពីប្រទេសវៀតណាម គាបឲ្យបង់លុយចច្រើនៗទៅឲ្យក្រុមខ្លួនជាប្រចាំថ្ងៃ និងដាក់ប្រចាំខែ តាមការព្រម ព្រៀង ប៉ុន្តែមិនមានចេញលិខិតស្នាមឬវិក្កយបត្រជូន ពួកគាត់នោះទេ។
ប្រភពពីក្រុមឈ្មួញដដែលធ្លាប់រងគ្រោះបានបន្ថែមថាលោក ផែន ភឿន ប្រធានគយចល័តផ្ទៃប្រទេស ផ្លូវ ជាតិលេខ១ស្រុកព្រះស្ដេចខេត្តព្រៃវែង បានបញ្ជាឲ្យមន្ត្រីជំនាញ ក្រោមឱវាទខ្លួន ចុះគាបលុយពីរបររក ស៊ីដឹកទំនិញបន្លែផ្លែឈើ ដឹកតាមរុឺម៉កម៉ូតូ និងទំនិញផ្សេងៗនាំចូលតាមច្រកទ្វារមួយចំនួននៅ ខេត្តស្វាយ រៀង និងខេត្តព្រៃវែង គឺការផាកពិន័យពីពួកគេដោយមន្ត្រីគយចល័តផ្ទៃប្រទេសទាំងនោះ មិនបានចេញ វិក្កយបត្រអោយនោះទេ។
ចំណែកអាជីវករតូចតាចបានឲ្យដឹងទៀតថា សម្រាប់រ៉ឺម៉កដឹកទំនិញសំពីង សំពោង ចេញពីប្រទេសវៀតណាម ឆ្លងកាត់ខាងមុខទីស្នាក់ការគយចល័តផ្ទៃប្រទេសផ្លូវជាតិលេខ១ ក៏ត្រូវក្រុមលោក ផែន ភឿន តម្រូវឲ្យបង់លុយឲ្យមន្ត្រីខ្លួនចំនួន១៥០,០០០រៀល ក្នុងរ៉ឺម៉ក១គ្រឿងរីឯរ៉ឺម៉កម៉ូតូដឹកបន្លែវិញ គឺត្រូវលោកគយចល័តលើផ្ទៃប្រទេសតម្រូវឲ្យបង់លុយជូនចាប់ពី ៣ ទៅ ៥ម៉ឺនរៀល ក្នុងការដឹក១ជើងៗ និងសម្រាប់រថយន្តសាំយ៉ុងដឹកបន្លែផ្លែឈើវិញ គឺត្រូវបង់ចាប់ពី ៨ទៅ១៥ម៉ឺនរៀល ក្នុង១គ្រឿងៗ។
ប្រភពបានបន្ថែមឲ្យដឹងទៀតថា ចំណែកលោក មួង ដារ៉ា ប្រធានសាខាគយនិងររដ្ឋាករខេត្តព្រៃវែងរបៀបពុករលួយមិនចាញ់គ្នាប៉ុន្មានដែរទេដែលស្ថិតក្នុងភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃ វែង ក៍ត្រូវមហាជនរិះគន់យ៉ាងចាស់ដៃណាស់ដែរដោយលោកប្រើមន្រ្តីគយឬក៍សន្តិសុខយាមខាងមុខចាំយកលុយពីឡានដឹកទំនិញឆ្លងកាត់ខាងមុខស្នាក់ការចូលបង់លុយដោយគ្មានចេញវិកយ័បត្រ័នោះទេ។ដូច្នេះលោក មួង ដារ៉ា មេសាខាគយនិងរដ្ឋាករ ខេត្តព្រៃ វែង មិនគួរបណ្ដែតបណ្តោយឲ្យឈ្មួញដឹកទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់បង្កប់តាមរថយន្តតូច.ធំ. រថយន្តក្រុង.និងទំនិញផ្សេងៗជាច្រើនប្រភេទទៀតតាមអំពើចិត្តហើយគេមិនដែលឃើញលោកគយត្រួតពិនិត្យឆែកឆេរលើមុខទំនិញណាឡើយ។គេសង្កេតឃើញតែលោកគយឬអ្នកយាមអង្គុយចាំយកលុយពីព្រូនិងតៃកុងឡានចុះដើរចូលទៅបង់លុយអោយត្រឹមតែតូបយាមប៉ុណ្ណោះគ្មានវិក្កយបត្រអ្វីទាំងអស់។
ករណីខាងលើនេះក្រុមអាជីវករនិងឈ្មួញសូមអំពាវនាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយដាក់ការសើុបអង្កេតសុីជម្រៅលោក មួង ដារ៉ា មេសាខាគយខេត្តព្រៃវែងនិងលោក ផែន ភឿន ប្រធានគយចល័តលើផ្ទៃប្រទេសផង។
ពាក់ព័ន្ធនូវការរិះគន់ខាងលើគេហទំព័រ (www. enn- tv. com)យើងខ្ញុំរងចាំនូវពន្យល់បកស្រាយពីលោក មួង ដារ៉ា មេសាខាគយនិងរដ្ឋាករខេត្តព្រៃវែងនិងលោក ផែន ភឿន ប្រធានគយចល័តលើផ្ទៃប្រទេសផ្លូវជាតិលេខ១ រាល់ម៉ោងធ្វើការ៕មានត