ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក ឃុត សាលីន ប្រធានការិយាល័យគយច្រកព្រំដែនទ្វេភាគីបុសមននិងលោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកព្រំដែនទ្វេភាគីបុសមន បើកដៃអោយឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក.!

ស្វាយរៀង៖ ប្រភពពីមន្រ្តីនៅច្រកព្រំដែនទ្វេភាគីបុសមន ស្រុករំដួល ខេត្តស្វាយ រៀង បានបង្ហើបអោយដឹងថា ឈ្មួញទាំងធំទាំងតូច នៅតែនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកបុសមនមួយនេះយ៉ាងពេញ បន្ទុកដោយមានការបើកដៃពីសំណាក់លោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន ដែលល្បីខាងពុក រលួយ។ហេតុដែលលោក ឃុត សាលីន មិនញញើតក្នុងការប្រើតួនាទី និងអំណាច ដើម្បីប្រមូល លុយតាមរបៀបពុករលួយគឺដោយសារអាងមានលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំផងដែរ។ ទើបលោក ឃុត សាលីន អាចដំណើរការយ៉ាងរលូនអស់រយៈពេលច្រើនឆ្នាំមកហើយនោះគឺមានការរួម ដៃពីសំណាក់លោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកព្រំដែនទ្វេភាគីបុសមនដែលមានខ្នងបង្អែកក្រាស់ដូចគ្នា។

ប្រភពពីមន្រ្តីគយនៅក្នុងខេត្តស្វាយរៀង បានបង្ហើបអោយដឹងថា ចាប់តាំងពីលោក ហេង សំបូរ ទទួលបានតំណែងជាប្រធានសា ខាគយខេត្តស្វាយរៀង នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្នគឺលោក ហេង សំបូរ មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ឃុត សាលីន នោះទេ។ ផ្ទុយទៅវិញលោក ហេង សំបូរ បណ្ដោយអោយលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន ប្រ ព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាជាងពេលមុនៗ។ ដូច្នេះ ហើយទើបលោក ឃុត សា លីន បើក ដៃឲ្យឈ្មួញទាំងធំទាំងតូច នាំចូលទំនិញ គេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីស្រុកយួនតាមច្រក បុសមន យ៉ាងគំហុក។
ប្រភពមន្រ្តីនៅច្រកព្រំដែនទ្វេភាគីបុសមនដដែល បានអោយដឹងទៀតថា ច្រើនឆ្នាំកន្លងទៅនេះលោក ឃុត សាលីន ប្រធាន ការិ យាល័យគយច្រកបុសមន និងលោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុស មនរួមដៃគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹង។
ប្រភពបានបន្តទៀតថា ទំនិញដែលឈ្មួញធំៗនាំ ចូលតាមច្រកបុសមន បង់ពន្ធត្រឹម ៤០/៥០ភាគរយប៉ុណ្ណោះហើយក្រៅពីនេះក្រុមឈ្មួញបែងចែកផលប្រយោជន៍ជាមួយលោក ឃុត សាលីន និងលោក គង់ ណារិន្ទ យ៉ាងរលូន។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុនិងលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គួរពិនិត្យឡើងវិញខ្លះផង។ ពាក់ព័ន្ធព័ត៌មានខាងលើនេះគេហទំព័រ (www.enn-tv.com)យើងខ្ញុំរង់ចាំនូវការពន្យល់បកស្រាយពីលោក ឃុត សាលីនមេការិយាល័យគយច្រកបុសមននិងលោក គង់ ណារិន្ទ មេប៉ុស្តិ៍នគរបាលច្រកបុសមនរាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!