ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

“កាសុីណូយីហោ ៣៣” ច្រកព្រំដែនស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ចាប់ផ្ដើមដំណើរការឡើងវិញហើយនៅតែបន្តបើកចំហរអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងយ៉ាងគឃ្លើនផ្គើនទៅនឹងបទបញ្ជាប្រមុខថ្នាក់ដឹកនាំ.!

ខេត្តព្រៃវែង៖ ប្រភពថ្មីៗពីប្រជា ពលរដ្ឋដែលរស់នៅក្បែរ” កាស៊ី ណូយីហោ ៣៣” ច្រកព្រំដែនស្វាយអាង៉ោងស្ថិតនៅភូមិចាម ឃុំ ចាម ស្រុកកំពុងត្របែក ខេត្តព្រៃវែងបានបង្ហើបអោយដឹងថា “កាស៊ីណូយីហោ ៣៣” ច្រកព្រំដែនស្វាយអាង៉ោងបើកដំណើរការឡើងវិញហើយ ហើយនៅតែបន្តបើកចំហរអោយពលរដ្ឋខ្មែរចូល លេងល្បែង ស៊ីសងយ៉ាងគឃ្លើនផ្គើនទៅនឹងបទបញ្ជាប្រមុខថ្នាក់ដឹកនាំ! រីឯអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន ឃុំ ស្រុក នាំគ្នារក្សាភាពស្ងៀមស្ងាត់មិនបង្រ្កាប។

បើតាមប្រភពបានបន្តថា”កាសុីណូយីហោ ៣៣” ដែលបើកចំហរអោយពលរដ្ឋខ្មែរចូល លេងរាល់ថ្ងៃនេះគ្មានច្បាប់អនុញាតទេ ប៉ុន្តែមានខ្នងបង្អែករឹងមាំចាំជួយជ្រុំជ្រែង។ ហេតុនេះសូមលោក ជា សុមេធី អភិបាល ខេត្តព្រៃវែងនិងលោក ព្រុំ សន្ធរ ស្នងការនគរ បាលខេត្ត ព្រៃវែង មិនគួរបណ្តោយអោយម្ចាស់ “កាស៊ីណូយីហោ ៣៣” ខាងលើធ្វើអ្វីៗតាមអំពើចិត្តផ្ទុយពីច្បាប់អនុញ្ញាតិ។
ប្រជាពលរដ្ឋសូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផៃ្ទនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងបទល្មើសល្បែងសុីសងទូទាំងប្រទេស មេត្តាពិនិត្យទីតាំង “កាស៊ីណូយីហោ ៣៣” នៅច្រកព្រំដែនស្វាយអាង៉ោងដែលកំពុងធ្វើព្យុះភ្លៀងគៀងគរប្រជាពលរដ្ឋខ្មែរចូល លេងល្បែងសុីសងជល់មាន់និងអាប៉ោងខុសច្បាប់និងល្បែងច្រើនប្រភេទទៀតក្នុង “កាសុីណូយីហោ ៣៣” ច្រក ព្រំដែនស្វាយអាង៉ោងអោយមានប្រសិទ្ធភាព។
ប្រភពក្រុមញៀនល្បែងបានបន្តអោយដឹង ថា”កាសុីណូយី ហោ ៣៣” ខាងលើនេះមួយថ្ងៃៗមានអ្នកញៀនល្បែងជិះឡាននិងម៉ូតូសេរីទំនើបៗ រាប់សិបគ្រឿងនាំ គ្នាចូលលេងល្បែងយ៉ាងរំភើយជារៀងរាល់ថ្ងៃមិនខ្លាចញញើត អាជ្ញាធរមាន សមត្ថកិច្ចក្នុងមូលដ្ឋានបង្រ្កាបឡើយហើយ មិនខ្លាចឆងជំងឺកូវីដ១៩ មិនអនុវត្តន៍ ៣ ការពារ ៣កុំ ដែលរាជរដ្ឋាភិបាលបានដាក់ចេញអោយអនុវត្តនោះដែរ។
ប្រជាពលរដ្ឋមានចម្ងល់ដូចៗថា ហេតុអ្វីបានលោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក ព្រំ សន្ធរ ស្នងការនគរ បាលខេត្តព្រៃវែង មើលរំលង “កាស៊ីណូយីហោ ៣៣” កំពុងបើកចំហរពង្វក់អោយពលរដ្ឋ ខ្មែរចូលលេងផ្ទុយច្បាប់អនុញាតិ។ ទុកអោយម្ចាស់ “កាស៊ីណូយីហោ ៣៣ ” គៀងគរពលរដ្ឋខ្មែរចូល លេងល្បែងជល់មាន់និងអា ប៉ោងខុសច្បាប់និងល្បែងផ្សេងទៀតយ៉ាងពេញបន្ទុកបង្កអោយមាន អំពើចោរកម្ម ចោរលូច.ឆក់. ប្លន់.គាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារកើតមានគួរអោយកត់ សម្គាល់ដើមចមចេញពីល្បែងសុីសងនេះឯង។
មហាជនក៍ដូចប្រជាពលរដ្ឋដាក់ការសង្ស័ យថា ប្រហែល ម្ចាស់ “កាស៊ីណូយីហោ ៣៣” បានផ្ដល់ផលប្រយោជន៍ប្រចាំ ខែ ជូនអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ឃុំ ស្រុក កំពង់ត្របែក ខេត្តព្រៃវែង រួច រាល់អស់ហើយទេដឹង? បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការបង្ក្រាប ដើម្បីសន្តិសុខសង្គម អោយស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ៧ចំណុច ដែលប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញអោយអនុវត្តន៍និងស្របតាមបទបញ្ជាររបស់សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផង។

ដែលបញ្ហានេះលោក ជា សុមេធី អភិបាលខេត្តព្រៃវែងលោក ព្រំ សុន្ទរ ស្នងការខេត្តព្រៃវែងនិងលោក ឈួន គឹមសាន មេបញ្ជា ការកងរាជអាវុធហត្ថខេត្តព្រៃ វែង បើពិតមិនបានជាប់ពាក់ ព័ន្ធនឹងផលប្រយោជន៍នោះទេ? គួរចាត់វិធានការបង្រ្កាបម្ចាស់”កាសុីណូយីហោ៣៣ ” នៅច្រកព្រំដែនស្វាយអាង៉ោងស្រុកកំពង់ត្របែក ដែលបើកចំហរអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងសុីសងនោះអោយមានប្រសិទ្ធភាព ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!