តាកែវ ៖ យោងតាមប្រភពពីក្រុមអាជីវករនិងក្រុមឈ្មួញដែលដឹកជញ្ជូនទំនិញនិងបន្លែផ្លែ ឈើពីស្រុកយួន ចូលមកស្រុកខ្មែរ បានបង្ហើបអោយដឹងថា លោក នាយប៉ុស្តិ៍នគរ បាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន កំពុងសប្បាយចិត្ត ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក គឺដោយសារមានការបើកភ្លើងខៀវពីសំណាក់លោក ឈាង ផាន់ ណារ៉ា ស្នងការនគរបាលខេត្តតាកែវ ចាំជួយបបិទបាំងភាពមិនប្រក្រតីពុករលួយទេីបមេប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិភ្នំដិនហ៊ានធ្វេីអ្វីៗ តាមអំពេីចិត្ត។ បើគ្មានការបេីកភ្លេីងខៀវពី សំណាក់មេធំៗឃុបឃិតគ្នាជាប្រព័ន្ធទេនោះ គឺលោក នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន មិនអាចធ្វើអ្វីៗស្រេចតែចិត្តបានឡើយ។
ចំណែកលោក ឈាង ផាន់ ណារ៉ា ស្នងការ ដ្ឋាននគរបាលខេត្តតាកែវ និងលោក អ៊ូច ភា អភិបាលខេត្តតាកែវ បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ផងដែរ។ ប្រភពពីក្រុមឈ្មួញនិងអាជីវករ នាំចូលបន្លែផ្លែឈើ~ទំនិញពីស្រុកយួន តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនដដែលបានបង្ហេីបទៀតថា បើទោះបីពួកគេនាំចូលទំនិញបង់ពន្ធគយត្រឹមត្រូវ ក៏ចៀសមិនផុតពីបង់លុយលើតុក្រោមតុ តាមការកំណត់របស់លោក នាយប៉ុស្តិ៍ផងដែរ។
បើតាមប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ខេត្តតាកែវ បានបន្តអោយដឹងទៀតថា មកដល់ពេលនេះ លោក នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន នៅតែប្រើតួនាទី និងអំណាចប្រមូលលុយ តាម របៀបពុករលួយ ដោយគ្មានញញើតអ្វីទាំងអស់។ហើយឈ្មួញគ្រាក់ៗ សម្រុកដឹកជញ្ជូនទំនិញច្រើនប្រភេទ ចេញពីស្រុកយួន ចូលមកស្រុកខ្មែរ តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន គឺជាប្រភពចំណូលរបស់លោក នាយប៉ុស្តិ៍នគរបាលភ្នំដិន ដែលមានខ្នង បង្អែករឹងមាំ ទេីបមិនមានអ្នកហ៊ានប៉ះពាល់ ទុក្ខអោយក្ដោបសេដ្ឋកិច្ចម្នាក់ឯង បានលុយដាក់ក្នុងហោប៉ៅធ្វើមានបានសុខស្រួលយ៉ាងរំភើយ។
ហេតុនេះហើយទើបមានការអំពាវនាវដល់លោកនាយឧត្តមសេនីយ៍សន្តិ បណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាពិ សេសលោក គៀត ចន្ថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ មិនគួរបណ្ដោយអោយលោកនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនរួមទាំងលោក ឈាង ផាន់ ណារ៉ា ស្នង ការ ដ្ឋាននគរបាលខេត្តតាកែវប្រព្រឹត្តរបៀបអំពើ ពុករលួយតទៅទៀតនោះទេ។ ចំណែកលោក អ៊ូច ភា អភិបាល ខេត្តតាកែវ រក្សាភាពស្ងៀមស្ងាត់។ ឈ្មួញដែលនាំចូលទំនិញពីស្រុកយួន ចូលមកស្រុកខ្មែររួមមាន៖ មាន់ ត្រី បន្លែ ផ្លែឈើ ដូង ធូរ៉េន សាវម៉ាវ និងទំនិញ គេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ជាដើម ក៏ជាប្រភពចំណូល របស់លោក នាយប៉ុស្តិ៍នគរបាលអន្តោ ប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធកំពុងសាងភាពល្បីល្បាញខាងពុករលួយ យ៉ាងពេញបន្ទុក ប្រចាំនៅច្រកទ្វារព្រំដែនអន្តរ ជាតិភ្នំដិនផងដែរ។
ដែលបញ្ហានេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធមិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះអំពើពុក រលួយ របស់លោក នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិននិងសមត្ថកិច្ចពាក់ព័ន្ធប្រចាំច្រកនេះ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់៕មានត