ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

“កាសុីណូ”ច្រកព្រំដែនស្វាយអាង៉ោង ស្រុកកំពង់ ត្របែក ខេត្តព្រៃវែង ចាប់ផ្ដើមដំណើរការឡើងវិញហើយហើយនៅតែបន្តបើកចំហរអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេងដដែល អាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន ឃុំ ស្រុក នាំគ្នារក្សាភាពស្ងៀមស្ងាត់.!

ខេត្តព្រៃវែង៖ ប្រភពថ្មីៗពីប្រជាពលរដ្ឋរស់ នៅក្បែរល្បែងសុីសងបានបង្ហើបអោយដឹងថា ទីតាំង “កាសុីណូ”មួយកន្លែង នៅច្រកព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពុងត្របែក ខេត្តព្រៃវែងបើកដំណើរការឡើងវិញហើយ ហើយនៅតែបន្ត បើកចំហរអោយពលរដ្ឋខ្មែរចូល លេងល្បែងស៊ីសងយ៉ាងគគ្រឹក គគ្រេង អានាធិបតេយ្យ អាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន ឃុំ ស្រុក នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនបង្រ្កាប។

ប្រភពបានបន្តថា”កាសុីណូ” ដែលបើកចំហរអោយពលរដ្ឋខ្មែរចូលលេងរាល់ថ្ងៃនេះគ្មានច្បាប់អនុញាតទេ ប៉ុន្តែមានខ្នងបង្អែករឹងមាំចាំជួយជ្រុំជ្រែង។ហេតុនេះលោក ជា សុមេធី អភិបាលខេត្តព្រៃវែងនិងលោក ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង មិនគួរបណ្តោ យអោយម្ចាស់ “កាស៊ីណូ” ខាងលើធ្វើអ្វីៗតាមអំពើចិត្តផ្ទុយពីច្បាប់អនុញ្ញាតិនោះទេ។

ប្រជាពលរដ្ឋសូមអំពាវនាវដល់ថ្នាក់ដឹក     នាំក្រសួងមហាផ្ទៃ ជាពិសេសលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផៃ្ទនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងបទល្មើសល្បែងសុីសងទូទាំងប្រទេសមេត្តាពិនិត្យទីតាំង “កាស៊ីណូ” នៅច្រកព្រំដែនស្វាយអាង៉ោងដែលកំពុងធ្វើព្យុះភ្លៀងគៀង គរប្រជាពលរដ្ឋខ្មែរចូលលេងល្បែងសុីសង ជល់មាន់និងអាប៉ោងខុសច្បាប់និងល្បែងច្រើនប្រភេទទៀតក្នុងកាសុីណូមួយនេះ។

ប្រភពក្រុមញៀនល្បែងបានបន្តអោយដឹងថា “កាសុីណូ” ខាងលើនេះមួយថ្ងៃៗមានអ្នក ញៀនល្បែងជិះឡាននិងម៉តូសេរីទំនើបៗ រាប់សិបគ្រឿងនាំគ្នាចូលលេងល្បែងយ៉ាងរំភើយជារៀងរាល់ថ្ងៃមិនខ្លាចញញើតអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានបង្រ្កាបឡើយហើយមិនអនុវត្តន៍ ៣ការពារ ៣កុំ ដែលរាជរដ្ឋាភិបាលបានដាក់ចេញអនុវត្តន៍នោះទេ។

ប្រជាពលរដ្ឋមានចម្ងល់ដូចៗថា ហេតុអ្វីបានលោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក ព្រំ សន្ធរ ស្នងការនគរបាលខេត្តព្រៃ វែង មើលរំលង “កាស៊ីណូ” មួយកន្លែងនេះដែលកំពុងបើកចំហរពង្វក់អោយពលរដ្ឋខ្មែរចូលលេងផ្ទុយច្បាប់អនុញាតិ ។ទុកអោយម្ចាស់ “កាស៊ីណូ ” គៀងគរពលរដ្ឋខ្មែរចូល លេងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់និងល្បែងផ្សេងទៀតយ៉ាងពេញបន្ទុកបង្កអោយមាន អំពើចោរកម្ម ចោរលូច.ឆក់. ប្លន់. គាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារកើតមានគួរអោយកត់ សម្គាល់ដើមចមចេញពីល្បែង សុីសងនេះឯង។
មហាជនក៍ដូចប្រជាពលរដ្ឋដាក់ការសង្ស័យ ថា ប្រហែល ម្ចាស់ “កាស៊ីណូ” បានផ្ដល់ ផលប្រយោជន៍ប្រចាំខែជូនអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ឃុំ ស្រុក កំពង់ត្របែក ខេត្តព្រៃវែង រួចរាល់អស់ហើយទេដឹង? បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការបង្ក្រាប ដើម្បីសន្តិសុខ សង្គម អោយស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ៧ ចំណុច របស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញអោយអនុ វត្តន៍និងស្របតាមបទបញ្ជាររបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី   រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផង។

ដែលបញ្ហានេះលោក ជា សុមេធី អភិបាលខេត្តព្រៃវែងលោក ព្រំ សុន្ទរ ស្នងការខេត្តព្រៃវែងនិងលោក ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បើពិតមិនបានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍នោះទេ? គួរចាត់វិធានការបង្រ្កាបម្ចាស់កាសុីណូនៅច្រកព្រំដែនស្វាយអាង៉ោង ស្រុកកំពង់ត្របែកដែលបើកចំហរអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងសុីសងនោះអោយមានប្រសិទ្ធភាព ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!