ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ក្រសួងការពារជាតិ ផ្សព្វផ្សាយខ្លឹមសារសៀវភៅសការពារជាតិ ជូនដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ.!

ភ្នំពេញ៖នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសៀវភៅសការពារជាតិ ជូនដល់ នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ផន ឬទ្ធីសក្តិ ជំនួយការសម្តេចពិជ័យសេនា ទៀ បាញ់ និងជា នាយក រងនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ និង លោកឧត្តមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងលោកឧត្តមសេនីយ៍ ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជា មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ពិធីនេះមានចូលរួមពីលោកនាយសេនាធិការ នាយសេនា ធិការរង ប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ផន ឬទ្ធីសក្តិ ក៏បានធ្វើបទបង្ហាញពីសៀវភៅ ស ការពារជាតិ ជូនដល់យោធិន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយបានរំលេចពី ខ្លឹមសារសំខាន់ៗមួយចំនួនរួមមាន៖ ដោយហេតុថាសៀវភៅ សការពារជាតិ ឆ្នាំ២០២២ គឺជាគោលនយោបាយយុទ្ធសាស្ត្ររយៈពេលវែងរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងវិស័យការពារជាតិ និងសន្តិសុខ ហើយដែលត្រូវបានផ្តល់សច្ចាប័នដ៏ខ្ពង់ខ្ពស់ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តម្រូវឱ្យចាត់ទុកឯកសារនេះជាត្រីវិស័យ និងជាគោលការណ៍សម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រ ការធ្វើកំណែទម្រង់យោធា និងការកសាងសមត្ថភាពកងយោធពលខេមរភូមិន្ទ។ ទន្ទឹមនឹងនេះ សៀវភៅសការពារជាតិ ឆ្នាំ២០២២ គឺជាឧបករណ៍ដ៏សំខាន់នៅក្នុងទំនាក់ទំនងអន្តរជាតិ ជាពិសេសសុឆន្ទៈរបស់កម្ពុជា នៅក្នុងការកសាងទំនុកចិត្ត និងតម្លាភាពជាមួយបណ្តាប្រទេសនៅក្នុងតំបន់។ សន្តិភាពដ៏កម្ររកបាននៅកម្ពុជា ទាមទារឱ្យមានការថែរក្សាការពារឱ្យបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ត្រូវចាត់វិធានការជាបន្ទាន់ចំពោះរាល់សកម្មភាពទាំងឡាយណា ដែលមានចរិតជាបដិវត្តន៍ពណ៌ ដើម្បីភាពសុខ ដុមរមនា និងវិបុលភាពរបស់ប្រជាជាតិកម្ពុជា។ ទន្ទឹមនឹងនេះ ត្រូវលើកស្ទួយតម្លៃ និងខិតខំកសាង តឹកតាងនៃប្រវត្តិសាស្ត្រយោធាដែលជាមូលដ្ឋានគ្រឹះនៃនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាព និងឯកភាព ជាតិពេញលេញ រហូតដល់សព្វថ្ងៃ និងតទៅថ្ងៃអនាគត។ ការផ្សារភ្ជាប់ទំនាក់ទំនងរវាង សមរភូមិមុខ និងសមរភូមិក្រោយ គឺជាកត្តាមិនអាចខ្វះបានសម្រាប់ទ្រទ្រង់ដល់ខឿនការពារជាតិ។ សម្ព័ន្ធមេត្រីភាពរវាងកងទ័ព និងស្ថាប័នរដ្ឋ និងឯកជន និងលើកតម្លៃនៃពលិកម្មដ៏ធំធេងរបស់កងទ័ព និងបង្កើនការគាំទ្រទាំងស្មារតី និងសម្ភារៈ ពីសំណាក់សមរភូមិក្រោយ។ ចាប់ពីពេលនេះតទៅការធ្វើទំនើបកម្មកងយោធពលខេមរភូមិន្ទ គឺជាអាទិភាពចម្បងមួយ នៅក្នុងដំណើរការកែទម្រង់យោធា។ សមត្ថភាពកងយោធាកម្ពុជា នឹងមិនត្រូវបានចាប់បង្ខំឱ្យស្ថិតនៅក្នុងសភាពចាស់គម្រិលតោកយ៉ាក ឬដើរថយក្រោយនោះឡើយ។ ការធ្វើទំនើបកម្ម នឹងមិនមានត្រឹមតែមូលដ្ឋានកងទ័ពជើងទឹករាមប៉ុណ្ណោះទេ តែនឹងត្រូវធ្វើនៅក្នុងវិស័យផ្សេង ៗទៀត ដូចជាការពារអាកាស អាវុធធុនធ្ងន់ ការសង្គ្រោះ ប្រតិបត្តិការរក្សាសន្តិភាព ការប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។ ការធ្វើទំនើបកម្មនេះ មិនមែនបង្កការគំរាមកំហែងដល់ប្រទេសណាមួយនោះឡើយ ផ្ទុយទៅវិញជាការការពារខ្លួន និងរួមចំណែកក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់តែប៉ុណ្ណោះ។ លោកឧត្តមសេនីយ៍ត្រី ផន ឬទ្ធីសក្តិ សង្ឃឹមយ៉ាងមុតមាំថា ក្រោយទទួលបានការផ្សព្វផ្សាយសៀវភៅសការពារជាតិនេះ យោធិន កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងយល់កាន់តែច្បាស់អំពីតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យការពារជាតិ ដើម្បីអនុវត្តបានត្រឹមត្រូវឈានឆ្ពោះទៅធ្វើទំនើបកម្ម កងយោធពលខេមរភូមិន្ទ៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!