ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ក្រុមឈ្មួញនាំគ្នាសម្រុកដឹកជញ្ជូនជ័រកៅស៊ូចេញទៅស្រុកយួនទាំងយប់ទាំងថ្ងៃរាប់ពាន់តោនក្នុងមួយថ្ងៃៗតាមច្រកទ្វារព្រំដែនឡាប៉ាខេ.!

ក្រុមឈ្មួញបានសម្រុកនាំជ័រកៅស៊ូចេញទៅស្រុកយួនតាមច្រកទ្វារព្រំដែនឡាប៉ាខេ ទាំង​យប់ទាំងថ្ងៃយ៉ាងគគ្រឹកគគ្រេងដែលគ្មានច្បាប់អាជីវកម្មត្រឹមត្រូវក្នុងការនាំជ័រកៅស៊ូនេះចេញទៅប្រទេសយួន។ ឈ្មួញបានយករថយន្តវ៉េអងសម្រុកដឹកជ័រកៅស៊ូចេញទៅ យួនតាមច្រកទ្វារព្រំដែនឡាប៉ាខេ យ៉ាងគគ្រឹក គគ្រេងមានទាំង ដំឡូងមី គ្រាប់ស្វាយ ចន្ទី និងសណ្តែក ហើយឈ្មួញទាំងនោះគ្រាន់តែយកច្បាប់អាជីវកម្មក្នុងស្រុកមួយមកធ្វើជាខែលដើម្បីសម្រុកដឹកជ័រកៅស៊ូរាប់ពាន់ តោនក្នុងមួយថ្ងៃៗឆ្លងដែនទៅប្រទេសយួនតាមច្រកព្រំដែនទ្វេភាគីឡាប៉ាខេ ដែលស្ថិតនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី គ្មានការ ទប់ស្កាត់អ្វីឡើយ។

បើតាមប្រភពបានបង្ហើបអោយដឹងថា លោក ហ៊ន គាសេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីឡាប៉ាខេ ដែលជាអ្នកឃុបឃិត និងការពារឈ្មួញអោយនាំជ័រកៅស៊ូឆ្លង កាត់ទៅប្រទេសយួនទាំងយប់ទាំងថ្ងៃរាប់ពាន់ តោនក្នុងមួយថ្ងៃៗ ដោយយកលេសមកការពារឈ្មួញ ដោយអះអាងថាខ្លួនគេបាននិយាយជាមួយឯកឧត្តមអគ្គនាយកគយ និងរដ្ឋាករ រួចរាល់ហើយ។ ប្រភពបានឲ្យដឹងទៀតថា រាល់ថ្ងៃឈ្មួញបានប្រើរថយន្តខ្នាតធំប្រភេទយីឌុប និងវ៉េអងដើម្បីដឹកជញ្ជូនជ័រកៅស៊ូឆៅចេញ ទៅប្រទេសយួនតាមច្រកទ្វារព្រំដែនឡាប៉ាខេ ក្នុងមួយថ្ងៃៗមិនតិចជាង ១០គ្រឿងដែលធ្វើសកម្មភាពដឹកជញ្ជូនជ័រ កៅស៊ូតាមច្រកព្រំដែននេះជាប្រចាំ ដោយមានការការពារ និងបើកដៃឲ្យឈ្មួញទាំងនេះដឹកជញ្ជូនជ័រកៅស៊ូ និងទំនិញកសិផលផ្សេងៗយ៉ាងរលូនពីសំណាក់លោក ហ៊ន គាសេង ដើម្បីផលប្រយោជន៍ និងលាភសក្ការៈផ្ទាល់ខ្លួនសេដ្ឋកិច្ចក្រៅប្រព័ន្ធច្បាប់។ ប្រភពព័ត៌មានពីមន្ត្រីពាក់ព័ន្ធនៅច្រកព្រំដែនទ្វេភាគីឡាប៉ាខេ បានឲ្យដឹងថា បុគ្គលឈ្មោះ ហ៊ន គាសេង មានតួនាទីជានគរបាលច្រកទ្វារព្រំដែនទ្វេភាគីឡាប៉ាខេ ផង និងជាម្ចាស់ក្រុមហ៊ុនដឹកជ័រកៅស៊ូឆៅចេញទៅប្រទេស យួនផង។

ដោយគ្រាន់តែលោក ហ៊ន គាសេង នេះឲ្យកូនជាអ្នកឈរ ឈ្មោះធ្វើជាម្ចាស់ក្រុមហ៊ុនជំនួសតែប៉ុណ្ណោះ។ តែធាតុពិតជាក់ស្តែងបុគ្គល ហ៊ន គាសេង នេះជាអ្នកដឹកនាំ បែងចែកផ្ទាល់ក្នុងការនាំជ័រកៅស៊ូឆៅទៅប្រទេសយួនដោយគ្មានការបង់ពន្ធគយជូនរដ្ឋ ដែលយកច្បាប់អាជីវកម្ម សហគ្រាសក្នុងស្រុកលើវិស័យកសិកម្មដំឡូងមី គ្រាប់ស្វាយ ចន្ទី និងសណ្តែកមកធ្វើជាខែលបិតបាំងដើម្បីរត់ពន្ធ គេចពន្ធ មិនបង់ពន្ធគយជូនរដ្ឋក្នុងការនាំជ័រកៅស៊ូឆៅចេញទៅលក់នៅប្រទេសយួនតាមច្រកទ្វារព្រំដែនទ្វេភាគី ឡាប៉ាខេ ដែលអាងអំណាចខ្លួនជាមេប៉ុស្តិ៍ប្រចាំច្រកនេះតែម្តង។ បុគ្គល ហ៊ន គាសេង ក៏បានដឹងថា ខ្លួនខ្វះឯកសារពីខាងពន្ធដារក្នុងការនាំជ័រកៅស៊ូឆៅចេញទៅយួន ប៉ុន្តែដោយអាងអំណាចខ្លួនជាមេប៉ុស្តិ៍ប្រចាំច្រកទ្វារនេះ បានប្រព្រឹត្តការដឹកជញ្ជូនទាំងយប់ទាំងថ្ងៃដោយគ្មានសមត្ថកិច្ច ឬមន្ត្រីជំនាញពន្ធគយ និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ហ៊ានទប់ស្កាត់អ្វីឡើយ។ ដោយទង្វើបំពាននឹងច្បាប់រដ្ឋដែលនាំជ័រកៅស៊ូឆៅចេញទៅយួនដោយយកច្បាប់អាជីវកម្មសហគ្រាសក្នុងស្រុកមកបន្លំជាឯកសារនាំចេញនេះ សមត្ថកិច្ចប្រចាំច្រកទ្វារព្រំដែនឡាប៉ាខេ បានសុំឲ្យស្ថាប័ននៃក្រសួងពាក់ព័ន្ធធ្វើការទប់ស្កាត់ និងអំណាចមេប៉ុស្តិ៍ច្រកទ្វារព្រំដែនឡាប៉ាខេ នេះជាបន្ទាន់ចៀសវាងអំពើល្មើសច្បាប់ទាំងអស់គ្នាក្នុងការនាំជ័រកៅស៊ូឆៅចេញទៅយួនរបស់បុគ្គលមេប៉ុស្តិ៍ច្រកទ្វារឡាប៉ាខេ នេះជាបន្ទាន់ ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!