ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រក​ទ្វារព្រំដែនអន្តរជាតិត្រពាំង​ផ្លុង សប្បាយប្រមូល​លុយ​ពី​ក្រុមឈ្មួញតូចធំដឹក​ទំនិញ​ឆ្លងដែនពីស្រុកយួនចូលមកស្រុកខ្មែរតាមរបៀបអំពើពុករលួយ.!

ប្រភព​ពី​ក្រុម​ឈ្មួញ និង​អាជីវករ​ដែល​នាំចូល​បន្លែ​ផ្លែឈើ​ពី​ស្រុក​យួន តាម​ច្រក​ត្រពាំង​ផ្លុង បានបង្ហើបអោយដឹងថា សម្រាប់​បន្លែ​ផ្លែឈើ​១​រ៉ឺម៉ក ត្រូវ​បង់លុយ​ចាប់ពី​៥​ម៉ឺន​រៀល ទៅ​៨​ម៉ឺន​រៀលរីឯ​រថយន្ត​សាំ​យ៉ុង​ត្រូវ​បង់​ចាប់ពី​១០​ម៉ឺន​រៀលទៅ​១២ម៉ឺនរៀលតាមការ កំណត់របស់លោកនាយប៉ុស្តិ៍នគរបាលអន្តោប្រវេស ន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ជាកំហិត។​ប្រភពពីក្រុម​ឈ្មួញនិង​អាជីវករ​ បាន​បង្ហើបអោយដឹងថា​ លោក ស ថេន នាយប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​ព្រំដែនអន្តរជាតិ​ត្រពាំង​ផ្លុងគាប​យក​លុយ​ពី​ពួក​គាត់​ដោយ​គ្មាន​ការយោគយល់​ឡើយ ហើយ​ឈ្មួញ​ធំៗ​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​អំពើ​ចិត្ត​។​ដូច្នេះហើយទើប​ក្រុមឈ្មួញ និង​អាជីវករ​អំពាវនាវ​ដល់ថ្នាក់ ដឹកនាំ​ក្រសួង​មហាផ្ទៃ ពិសេសលោក នាយ​ឧត្ដមសេនីយ៍ គៀត ចន្ថារិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នគរ បាលអន្តោប្រវេសន៍មេត្តាពិនិត្យចាត់វិធាន ការ​ទប់ស្កាត់​អំពើពុករលួយ របស់លោក ស ថេន និងបក្ខពួក​ជា បន្ទាន់​ផង។​

ប្រភពក្រុម​ឈ្មួញដដែលបានបន្តអោយទៀត ថា ទំនិញ​នាំ ចូល​ពី​ស្រុក​យួន តាម​ច្រកទ្វារ​ព្រំដែនអន្តរជាតិ​ត្រពាំង​ផ្លុង ប្រឈម​ននឹងការលំបាក​កាន់ តែខ្លាំង​ដោយសារ​សមត្ថកិច្ចច្រើនស្ថាប័នគាប​យក​លុយ​លើ​តុ​ក្រោម​តុ​ច្រើនៗ ធ្វើអោយពួក គាត់ជួបហានី ភ័យខ្លាំងជាងពេលមុនៗ។​ ហេតុនេះលោកនាយឧត្តមសេនីយ៍គៀត ចន្ថារិទ្ធ អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍មេត្តាទប់ស្កាត់​អំពើ​ពុករលួយ របស់លោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​ព្រំដែនអន្តរជាតិ​ត្រពាំង​ផ្លុងខ្លះ​ផង។ដោយហេតុ​ថា​មួយរយៈ​ចុងក្រោយ​នេះ​លោក ស ថេន និង​បក្ខពួក​អង្គុយចាំ​រាប់​ក្បាល​រថយន្ត​ដឹកទំនិញ​ពី​ស្រុក​យួន​ចូលមកស្រុកខ្មែរគាបយកលុយ​តាម​អំពើ​ចិត្ត គ្មាន​ឈ្មួញឬ​អាជីវករ​ណា​ហ៊ាន​តវ៉ា​ជាមួយ​លោក ស ថេន បានឡើយ។​
​ប្រភពមន្រ្តីដែលស្និតលោក ស ថេន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រក​ទ្វារ​ព្រំដែនអន្តរជាតិ​ត្រពាំងផ្លុងបានបង្ហើបអោយដឹងទៀតថា ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​នគរបាលអន្តោប្រវេ សន៍ ទើប​លោក ស ថេន ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្តដោយ​គ្មាន​ញញើត​អង្គភាព ACU អ្វី​ទាំងអស់​។​
ចំណែកលោក ម៉ុន មា​គ៌ា ស្នងការ​នគរ បាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ច័ន្ទ​សោភ័ណ អភិបាល ខេត្ត​ត្បូងឃ្មុំ មិន​ហ៊ាន​ប៉ះពាល់​លោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោ ប្រវេ សន៍​ច្រកទ្វារ​ព្រំដែនអន្តរជាតិ​ត្រពាំង​ផ្លុងនោះទេ ព្រោះ​ដឹង​ថា​លោក ស ថេន មាន​ខ្នងបង្អែក​ក្រាស់​គ្រែលនោះ។ ​បើទោះបីភាពមិនប្រក្រតីពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ស ថេន ត្រូវបាន​លាត ត្រដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ ដោយ​គឺលោក ម៉ុន មា​គ៌ា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ច័ន្ទ​សោភ័ណ អភិបាល ខេត្ត​ត្បូងឃ្មុំ សម្ងំ​ស្ងៀមស្ងាត់ ឈឹង​តែម្ដង​។​
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www.enn-tv.com)យើងខ្ញុំរងនូវការពន្យល់បកស្រាយពីលោក ស ថេន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!