ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក ឆាយ សាវុធ ស្នងការរងនគរបាលខេត្តតាកែវទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវគោករងការរិះគន់ពីមហាជនបើកដៃអោយកូនចៅជំនិតៗក្រោមឱវាទដាក់កុងត្រូលយកលុយពីឡានដឹកជញ្ជូនទំនិញតូច.ធំទាំងថ្ងៃទាំងយប់របៀបពុករលួយ.!

ខេត្តតាកែវ៖យោងតាមប្រភពសេចក្តីរាយ ការណ៍ពីប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិ លេខ២ ក្នុងស្រុកគីរីវង់ ខេត្តតាកែវ បានបង្ហើបអោយដឹងថា លោក ឆាយ សាវុធ ស្នងការរងនគរបាលទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវគោកកំពុងបើកដៃអោយកូនចៅជំនិតៗរបស់ខ្លួនដាក់គោលដៅត្រួតពិនិត្យច្បាប់ចរា ចរណ៍ផ្លូវគោកនៅលើដង ផ្លូវជាតិលេខ២ ឆ្ពោះពីខេត្តតាកែវ ទៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនកម្ពុជា- វៀត ណាម ច្រកភ្នំដិន មានពីរគោលដៅ “ពោល” គឺ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ទាំងថ្ងៃទាំងយប់ចាំយក លុយពីក្បាលឡានដែលដឹកជញ្ជូនទំនិញតូច.ធំ.ចេញពីស្រុកយួនចូលមកស្រុកខ្មែររបៀបពុករលួយ។មហាជននិងប្រជាពលរដ្ឋបានមានចម្ងល់ដូចៗថា តើការអនុ វត្តច្បាប់ចរាចរណ៍ផ្លូវគោកត្រឹម តែមធ្យមឬ ? ចុះហេតុអ្វីបាន ការអនុវត្តជាក់ស្ដែង បែជាដាក់ កុងត្រូល ចាំយកលុយពីម្ចាស់រថយន្តដឹកជញ្ជូនទំនិញ មកពីច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន កម្ពុជា-វៀតណាម ទៅវិញ” តើថវិកា ដែលយកពីក្បាលឡានដឹកទំនិញតូច.ធំ ទាំងថ្ងៃ ទាំងយប់ រាប់រយឡាននោះបានចូលរដ្ឋដែរឬទេ?ឬចូលហោប៉ៅបក្ខពួកខ្លួនធ្វើមានបាន? បើពុំដែលឃើញចេញវិក័យប័ត្រអោយផងនោះ.? ។

ប្រភពពីប្រជាពលរដ្ឋបានបន្តអោយដឹងទៀត ថា បើយោងតាមច្បាប់ចរាចរណ៍ផ្លូវគោកគឺផ្នែកច្បាប់ចរាចរណ៍ផ្លូវគោក មានសិទ្ធិនឹងតួនាទី ត្រួតពិនិត្យ ទៅលើម្ចាស់រថយន្តដែល បើកបរ អត់បំពាក់ខ្សែក្រវាត់. អត់ឆៀក. អត់ បង់ពន្ធឆ្នាំ.អត់ស្លាកលេខ នឹងរថយន្ត កែឆ្នៃខុសបច្ចេកទេសស្តង់ដារតែប៉ុណ្ណោះ.! ទើប ផាកពិន័យ ។

ប្រភពពីរម្ចាស់ឡានដែលដឹកទំនិញចេញពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរតាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឆ្ពោះមកទីផ្សារខេត្តតាកែវ ឬឆ្ពោះមករាជធានីភ្នំពេញបានបន្ថែមទៀតថា ពួកគាត់បានបង់ពន្ធគយរួច រាល់ហើយក៍ដោយក៍នៅតែចំណាយថវិកា បង់ អោយគោលដៅផ្នែកចរាចរណ៍ផ្លូវគោកចំនួនពីរគោលដៅនេះដដែល៖ ទីមួយស្ថិតក្នុងស្រុកគីរីវង្ស និងទីពីរគោលដៅចល័ត ស្ថិតនៅក្នុងស្រុកទ្រាំង ក្រុងដូនកែវ ដែល ដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោកទាំងថ្ងៃទាំងយប់ខួបប្រាំងខួបវស្សា ។ ពួកគាត់បានបញ្ជាក់ថា នៅទីតាំងគោល ដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ទាំងពីរនោះ បើសិនជាឡានដឹកទំនិញមកពីប្រទេសវៀត ណាម ឆ្លងកាត់តាមផ្លូវនោះ ហើយមិនព្រម ឈប់បង់លុយអោយគោលដៅត្រួតពិនិត្យទេ គឺរថយន្ត ច្បាស់ជាមិនអាចធ្វើដំណើរទៅមុខបានឡើយ។ពាក់ព័ន្ធការលើកឡើងរបស់អាជីវករម្ចាស់ឡានដែលរកស៊ីដឹក ទំនិញខាងលើសូមអំពាវនាវដល់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក អ៊ួច ភា អភិបាលខេត្តតាកែវនិងលោក ឈាង ផាន់ណារ៉ា ស្នង ការនគរបាលខេត្តតាកែវ មេត្តាពិនិត្យមើលគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងពីរគោលដៅដែលតម្រូវអោយបង់ ប្រាក់និងដាក់កុងត្រូលទាំងថ្ងៃទាំងយប់នេះផង។ហើយក៏ត្រូវបានបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាពធ្វើការចុះផ្សាយលាត ត្រដាងភាពមិនប្រក្រតីពុករលួយរបស់លោក ឆាយ សាវុធស្នងការរងនគរបាលខេត្តតាកែវ ទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវគោក បើដៃអោយកូនចៅជំនិតៗរបស់ខ្លួនធ្វើអ្វីៗតាមអំពើចិត្តនេះផង។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក ឆាយ សាវុធ ស្នងការរងនគរបាលខេត្តតាកែវទទួលបន្ទុកផ្នែកចរាច រណ៍ផ្លូវគោក រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!