ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោកនាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិនសប្បាយប្រមូលលុយពីក្រុមឈ្មួញ​ធំៗដឹក​ជញ្ជូនទំនិញ​គ្រប់​ប្រភេទចេញពី​ស្រុក​យួនចូល​មក​ខ្មែរតាមរបៀបអំពើពុករលួយ.!

តាកែវ ៖ យោងតាមប្រភព​ពី​ក្រុម​អាជីវករ​និងក្រុមឈ្មួញដឹកជញ្ជូនទំនិញចេញពី​ស្រុក​យួន ចូល​មក​ស្រុកខ្មែរ បានបង្ហើបអោយដឹងថា លោក នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន បច្ចុប្បន្ន​នេះកំពុង​សប្បាយ​ចិត្តប្រមូលលុយក្រុមឈ្មួញនិងអាជីវករនាំទំនិញពីស្រុកយួនចូលមកស្រុកខ្មែរប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក គឺ​ដោយសារ​អាងខ្នង​លោក ឈាង ផាន់ ណា​រ៉ា ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ចាំ​ជួយ​បបិទបាំងភាពមិនប្រក្រតីទេីប​ហ៊ាន​ធ្វេី​អ្វីៗ តាម​អំ​ពេីចិត្ត​។​​បើ​គ្មាន​កា​របេី​ក​ភ្លេីង​ខៀវ​ពី​សំណាក់​មន្ត្រី​ធំៗ ឃុបឃិត​គ្នា ជា​ប្រព័ន្ធ​ទេនោះ គឺ​លោក នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន មិន​អាច​ធ្វើ​អ្វីៗ​ស្រេច​តែ​ចិត្ត​បានឡើយ។ ចំណែកឯ លោក ឈាង ផាន់ ណា​រ៉ា ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និងលោក អ៊ូច ភា អភិបាលខេត្តតាកែវ បានរក្សា​ភាព​ស្ងៀមស្ងាត់​ផងដែរ។​

ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ នាំចូល​ទំនិញ​ពី​ស្រុក​យួន តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិនដដែលបាន​បង្ហេីប​ទៀតថា បើ​ទោះបី​ពួកគេ​នាំចូល​ទំនិញ​បង់ពន្ធ​គយ​ត្រឹមត្រូវ ក៏​ចៀស​មិន​ផុត​ពី​បង់លុយ​លើ​តុ​ក្រោម​តុ តាម​ការកំណត់​របស់​លោក នាយ​ប៉ុស្តិ៍​ច្រ​កនេះមិនអាចតវ៉ាបាន​។​
បើ​តាម​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន ខេត្តតាកែវ បានបន្តអោយដឹងទៀតថា មកដល់ពេលនេះ លោក នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន នៅតែប្រើតួនាទី អំណាចគាបសង្កត់ប្រមូល​លុយតាមរបៀប​ពុករលួយដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​ហើយ​ឈ្មួញ​គ្រាក់ៗ សម្រុក​ដឹកជញ្ជូន​ទំនិញ​ច្រើន​ប្រភេទ ចេញពី​ស្រុក​យួន ចូល​មកស្រុក ​ខ្មែរ តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោកនាយ​ប៉ុស្តិ៍​នគរបាល​ភ្នំ​ដិន ដែល​មាន​ខ្នងបង្អែក​ររឹងមាំ ទេីបមិនហ៊ាន​ប៉ះពាល់ ទុក្ខអោយក្ដោប​សេដ្ឋកិច្ច​ម្នាក់ឯង បាន​លុយ​ដាក់​ក្នុង​ហោប៉ៅ​ធ្វើមានបានសុខស្រួលយ៉ាង​រំភើយ​។
​ហេតុនេះហើយទើបមានការអំពាវនាវដល់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេ​ត សាវឿន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ មិនគួរមើល​រំលង​ភាព​អសកម្មរបស់លោកឈាង ផាន់ ណា​រ៉ា ស្នងការដ្ឋាន​នគរបាល​ខេត្តតា កែវ និង​លោក អ៊ូច ភា អភិបាល ខេត្ត​តាកែវ បបណ្តែតបណ្តោយអោយលោក នាយប៉ុស្តិ៍​នគរ បាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន ប្រព្រឹត្ត​អំពេីពុករលួយ ត​ទៀត​នោះទេ​។​
​ទន្ទឹម​នឹង​នេះ​ដែរឈ្មួញ​ដែល​នាំចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ចេញពី​ស្រុក​យួនចូលមកស្រុកខ្មែរដូចជា៖ មាន់ ត្រី បន្លែ ផ្លែឈើ ដូង ធូរ៉េន សាវម៉ាវ ជាដើម ក៏​ជា​ប្រភព​ចំណូល របស់លោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនបាន​សហការ​ជាមួយ សមត្ថ កិច្ចពាក់ព័ន្ធកំពុងសាងភាពល្បីល្បាញ​ខាង​ពុករលួយ យ៉ាង​ពេញបន្ទុក ប្រចាំ​នៅ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន​ចចាក់ឬសដុះស្លែ។​
ដែលបញ្ហានេះថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរបណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​អំពើ​ពុករលួយរបស់លោក នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រចាំ​ច្រក​នេះ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​៕មានត


Filed in: សង្គម

Recent Posts

Bookmark and Promote!