ខេត្តត្បូងឃ្មុំ ៖ យោងតាមប្រភពរាយការណ៍ ពីក្រុមឈ្មួញនិងអាជីវករបានអោយដឹងថា ចាប់តាំងពីលលោក ប៉ែន ស៊ីថា ត្រូវបានតែងតាំងជាប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរ ជាតិត្រពាំងផ្លុង ដែលស្ថិតនៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុងស្រុកពញា ក្រែក ខេត្តត្បូងឃ្មុំ រួចមកគឺលោកគយរូបនេះប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក។
ប្រភពបានបន្តអោយដឹងទៀតថាដោយសារលោក ប៉ែន ស៊ីថា ចំណាយដើមទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងកការទទួលបានតំណែងថ្មីជាប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរ ជាតិត្រពាំងផ្លុងជំនួសលោក អ៊ួន សុវណ្ណារ៉ា ប្រើគ្រប់វិធីសសាស្ត្រដើម្បីប្រមូលលុយតាមរបៀបពុករលួយស្រង់ដើមតាមអំពើចិត្តរបស់ខ្លួន។ហេតុនេះហើយទើបឈ្មួញធំៗជាច្រើននាក់អាចនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកមួយនេះកាន់តែច្រើនឡើងៗហើយលោក ប៉ែន ស៊ីថា តែងប្រើឈ្មោះមេគយធំៗនៅក្នុងអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដើម្បីបិទ បាំងភាពមិនប្រក្រតីរបស់ខ្លួនផងដែរ។ ដូច្នេះក្រោយពេលតែងតាំងជាប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងកាលពីថ្មីកន្លងទៅរួចមកនេះលោក ប៉ែន ស៊ីថា ហ៊ានប្រព្រឹត្តរបៀបអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។
ដែលបញ្ហានេះហើយទើបមានការអំពាវនាវដល់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មេត្តាចាត់វិធានការ ទប់ស្កាត់ភាពមិនប្រក្រតីពុករលួយរបស់លោក ប៉ែន ស៊ីថា ប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងផងទាន ។ព្រោះលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាត្រូវបានគេដឹងថាជាអ្នកបើកដៃអោយលោក ប៉ែន ស៊ីថា ធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តត្បូងឃ្មុំបានអោយដឹងទៀតថា ចាប់តាំងពីលោក ប៉ែន ស៊ីថា ទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារពព្រំដែនអន្តរជាតិត្រពាំងផ្លុងមកដោយមានការឃុប ឃិតអោយឈ្មួញធំៗបង់ពន្ធតាមរបៀបម៉ៅការហើយឈ្មួញទាំងនោះអាចនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗស បញ្ជាក់អោយឃើញថាភាពមិនប្រក្រតីរបស់លោក ប៉ែន ស៊ីថា ប្រធានការិយាល័យគយចច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងកំពុងធ្វើអោយរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយ ខែៗហើយមន្ត្រីគយជំនិតៗក្រោមឱវាទរបស់លោក ប៉ែន ស៊ីថា គាបសង្កត់យកលុយលើតុក្រោមតុពីក្រុមឈ្មួញតូចតាចតាមអំពើចិត្តធ្វើមានបានយ៉ាងសុខស្រួល។
ដូចនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពពុករលួយគួរដាក់មន្ត្រីចុះធ្វើការស៊ើបអង្កេតទៅលើភាពមិនប្រក្រតីពុករលួយររបស់លោក ប៉ែន ស៊ីថា មេការិយា ល័យគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងនិងបក្ខពួកអោយបានស៊ីជម្រៅផងទាន។
ពាក់ពន្ធ័ព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោកប៉ែន សុីថា ប្រធានការិយា ល័យគយនិងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង រាល់ម៉ោងធ្វើការ៕មានត