ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

មន្រ្តីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតក្រុងប៉ោយប៉ែត រងការរិះគន់ពីមហាជនយកលុយដាក់ខែពីអ្នករត់ Pass app និងអ្នករត់ម៉ូតូឌុបតាមអំពើចិត្ត.!

ខេត្តបន្ទាយមានជ័យ៖ យោងតាមប្រភពរាយការណ៍ពីក្រុមអ្នករត់Pass appនិងម៉ូតូ ឌុបនៅចំណុចរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានបង្ហើបអោយដឹងថា ការដែលប្រឈមនឹងច្រកក្លងឡឹកស្រុកអារញ្ញប្រទេស ថៃបានលើកឡើងពីការបង់លុយអោយស្ថាប័នប៉ូលីសអន្តោប្រវេសន៍ប្រចាំថ្ងៃ ក្នុងម្នាក់ ៗ៣០បាត ហើយ Pass app សរុបមានប្រមាណជាង ៦០ គ្រឿង ដែលរត់នៅ មុខរង្វង់មូលនេះ ។ ចំណែកឯ Pass app មួយក្រុមទៀតចតឈរនៅផ្លូវរថភ្លើងជាប់និងក្រុមហ៊ុន ” កាសុីណូក្រោនរីសត” មានចំនួនជាង៧០ គ្រឿងទៀត។ហើយពួកគេត្រូវបង់ ប្រាក់ប្រចាំខែចំនួន២៥ ០០បាតប្រាក់ថៃ អោយទៅមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតផងដែរ ។
ប្រភពបន្តពីក្រុមអ្នករត់ម៉ូតូឌុប នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែតបានបង្ហើបអោយដឹងដែរថា ពួកគេត្រូវបង់ លុយប្រចាំខែក្នុងម្នាក់ៗ ១០០០ បាតប្រាក់ ថៃ ទៅអោយមន្រ្តីច្រក ក្រោយពីបានបង់ លុយប្រចាំខែនិងថ្ងៃរួចរាល់ហើយមន្ត្រីនៅទីនោះតម្រូវការអោយពួកគាត់ទិញអាយកូម ម្នាក់ ១ គ្រឿងនិងកាត់អាវកាក់ពាក់ជាសញ្ញា សម្គាល់ពួកគេជាអ្នករត់ម៉ូតូបង់លុយអោយ មន្រ្តីប៉ូលីសអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។
ប្រភពពីក្រុមPass appបានបន្ថែមអោយដឹងថា Pass appទាំងនេះសុទ្ធតែទិញមក គឺបង់រំលួសគ្មានលុយសុទ្ធទិញគេនោះទេពេលរត់បានមកត្រូវបង់លុយPass app  ហើយត្រូវបង់អោយសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ ប្រចាំខែទៀត ពិតជាពិបាកខ្លាំងណាស់បើថ្ងៃខ្លះឈឺមិនបានចេញរកគ្មានចំណូលចូល ផ្ទះដល់ខែឡើងត្រូវបង់ ប្រាក់អោយក្រុមហ៊ុនPass app ហើយបង់អោយកន្លែងទៀត។
ពាក់ព័ន្ធមន្រ្តីនគរបាលអន្តោប្រវេសន៍ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតក្រុងប៉ោយប៉ែតខាងលើលោក អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតធ្លាប់បានបដិសេធ រួចមកហើយដែរថា លោកមិនបានលូកដៃយកលុយពីបងប្អូនអ្នករត់ Pass app និងម៉ូតូឌុបនៅមុខច្រកទ្វារព្រំដែនអន្តរ ជាតិប៉ោយប៉ែតនោះទេ ។ការដែលលោកបដិ សេធបែបនេះធ្វើឡើងបន្ទាប់ពីមានសារព័ត៌ មានក្នុងស្រុកជាច្រើនបានចុះផ្សាយលើ ករ ណីក្រុមមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតក្រុងប៉ោយ ប៉ែតមួយចំនួនដែលបានប្រព្រឹត្តអំពើពុករលួយដែលអោយក្រុមអ្នករត់Pass appនិងអ្នករត់ម៉ូតូឌុបបង់លុយប្រចាំខែអោយទៅក្រុមរបស់ខ្លួន។

ប្រភពស្និតលោក អុី ចំរើន បានបង្ហើបអោយដឹងទៀតថា លោក អុី ចំរើន បានលុយពីការ ជួលតូបអោយអាជីវករលក់ដូរ ស្រា បារីក្នុងមួយតូបតម្លៃ ១០០០$ មួយខែ លុយបានមកពីការ គាបសង្កត់ជនជាតិឡាវ ក្នុង១ ថ្ងៃៗមិនក្រោម ៣០០០$ឡើយ លុយបង់ក្បាល ឡាន ដឹកទំនិញ ១គ្រឿង ១០០០បាត ហើយ ១ថ្ងៃឡានខ្សែមានសរុបយ៉ាងតិច៤០០ គ្រឿង ។ដូច្នេះហើយចំណូល ប្រចាំថ្ងៃរបស់លោក អុី ចំរើន ពិតជាមិនធម្មតានោះទេ ប្រភពបែកធ្លាយបានអោយដឹងទៀតថា ១ថ្ងៃលោក អុី ចំរើន ត្រូវបែងចែកផលលាភអោយទៅមន្ត្រីក្រោមឱវាទម្នាក់ៗ ៤០០បាតប្រាក់ថៃ ហើយ ១ថ្ងៃលោកចំណាយលើកម្លាំងនគរ បាលក្រោមឱវាទមិនក្រោមពី២០០០ ដុល្លារនោះទេ ។ប្រភពបន្ថែមទៀតថា កម្លាំងនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតមានសរុប ១៥ ៦នាក់ក្នុងនោះ មាននាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ សរុប ៧៦នាក់ផងដែរ ។ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ(www.enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រាល់ម៉ោងធ្វើការ ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!