ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក មុយ បញ្ញារិទ្ធ ប្រធានការិយាល័យគយច្រកព្រំដែនទ្វេភាគីដា”ហៅច្រកដូង ៧ ដើម” នឹងបក្ខពួកឃុបឃិតប្រព្រឹត្តរបៀបអំពើពុករលួយ.!

ត្បូងឃ្មុំ៖យោងតាមប្រភពរាយការណ៍ថ្មីៗពីក្រុមឈ្មួញនិងអាជីវករដែលនាំចេញកសិ ផលផ្សេងៗចេញលក់នៅប្រទេសវៀតណាមដូចជា៖ ដំឡូងមី អុសកៅស៊ូ ជ័រកៅស៊ូ ធ្យូងនិងទំនិញច្រើនប្រភេទទៀតចេញទៅស្រុក យួនតាមច្រកព្រំដែនទ្វេភាគីដា”ហៅច្រក ដូង៧ដើម”បានបង្ហើបអោយដឹងថា លោក មុយ បញ្ញារិទ្ធ មេការិយាល័យគយច្រកទ្វេភាគីដា និងមន្រ្តីជំនាញពាក់ព័ន្ធនៅប្រចាំច្រកនេះបានធ្វើការគាបសង្កត់យកលុយពីពួកគេតាមតែអំពើចិត្ត។ ក្រុមឈ្មួញនិងអាជីវករបានបន្តអោយដឹងទៀតថា លោក មុយ បញ្ញារិទ្ធ ទើបតែមកកាន់តំណែងថ្មីយកមេរៀនអ្នកចាស់ បានគាបសង្កត់យកលុយពួកគេច្រើនៗតាមការកំណត់មិនអាចតវ៉ាបានឡើយ។

ប្រភពបន្តអោយដឹងទៀតថា លោក មុយ បញ្ញារិទ្ធ តែងតែប្រើឈ្មោះមន្ត្រីធំៗមួយចំនួននៅក្នុងខេត្តត្បូង ឃ្មុំ ដើម្បីបិទបាំងអំពើពុករលួយ និងការពារទង្វើមិនប្រក្រតីរបស់ខ្លួនយ៉ាងសុខស្រួលតែម្តង។បើតាមប្រភពព័ត៌ មានពីមន្ត្រីនៅច្រកព្រំដែនទ្វេភាគីដា “ហៅច្រកដូង៧ដើម” នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានបន្តអោយដឹងថា ក្រោយពេលលោក មុយ បញ្ញារិទ្ធ ទទួលតំណែងជាប្រធានកា​រិយាល័យគយច្រកដា “ហៅច្រកដូង៧ ដើម” រួចមកគឺលោក មុយ បញ្ញារិទ្ធ ប្រព្រឹត្តរបៀបអំពើពុក រលួយខ្លាំងជាងលោក យឹម វណ្ណៈ ទៅទៀត ។
ប្រភពដដែលបានអោយដឹងទៀតថា ឈ្មួញធំៗដែលនាំទំនិញចេញចូលពីស្រុកយួនមកស្រុកខ្មែរតាមច្រកព្រំដែនទ្វេភាគីដា មានឈ្មួញជាច្រើននាក់ទៀតគឺជាប្រភពចំណូលរបស់លោក មុយ បញ្ញារិទ្ធ ដែលកំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តរបៀបអំពើពុក រលួយ។ ដោយហេតុថា ឈ្មួញទាំងនោះបាននាំចូលទំនិញបង់ពន្ធមិនគ្រប់ ឬបង់ពន្ធត្រឹម តែ៣០~៤០% ហើយក្រៅ ពី នេះគឺឈ្មួញបានឃុបឃិតបែង ចែកផលប្រយោជន៍លើតុក្រោមតុជាមួយលោក មុយ បញ្ញារិទ្ធ យ៉ាងរលូនទើបអាជីវ កម្មរបស់ពួកគេអាចដំណើរការយ៉ាងសុខស្រួលបាន។
ប្រភពស្និទ្ធឹនឹងលោក មុយ បញ្ញារិទ្ធ បានបន្ថែមអោយដឹងទៀតថា ដោយសារមានខ្នង បង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ ទើបលោក មុយ បញ្ញារិទ្ធ មិន ញញើតក្នុងការប្រព្រឹត្តពុករលួយដោយហ៊ានបើកដៃអោយឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញ បន្ទុករបៀបអំពើពុករលួយរបស់លោក មុយ បញ្ញារិទ្ធ ប្រធានការិយាល័យ គយច្រកដា​ “ហៅច្រកដូង៧ ដើម” បានធ្វើអោយរដ្ឋខាត បង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុង១ខែៗ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុមិនត្រូវបណ្តែតបណ្តោយតទៅ ទៀតឡើយ។ ដោយសារថា​ ក្រោយ ពេលទទួលបានតំណែងជាប្រធានការិយាល័យ គយច្រកដា “ហៅច្រកដូង៧ដើម” ជំនួសលោក យឹម វណ្ណៈ រហូត មកដល់បច្ចុប្បន្នគឺលោក មុយ បញ្ញារិទ្ធ បានសាងភាពល្បី ល្បាញខាងរបៀបពុករលួយ។
ពាក់ព័ន្ធព័ត៌មានរិះគន់ខាងលើគេហទំព័រ (www. enn- tv.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក មុយ បញ្ញារិទ្ធ ប្រធានការិយាល័យគយច្រកទ្វេភាគីដា”ហៅច្រកដូង៧ដើម”រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!