ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក ញឹប ផល្លិក មេគយចល័តលើផ្ទៃប្រទេសសប្បាយប្រមូលលុយពីក្រុមឈ្មួញ ដឹកទំនិញខូចគុណភាពពីប្រទេសថៃចូលមកប្រទេស ខ្មែរតាមច្រកព្រំដែនអន្តរជាតិ ជាំ សាងុាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ.!

ឧត្ដរមានជ័យ៖ តាមប្រភពរាយការណ៍ពីក្រុមឈ្មួញនិងប្រជាពលរដ្ឋស្រុកអន្លុងវែងខេត្តឧត្តរមានជ័យបានបង្ហើបអោយដឹងថា លោក ញឹប ផល្លិក មេគយចល័តលើផ្ទៃប្រទេសកំពុងដាក់ពង្រាយកូន ចៅអោយអង្គុយក្រោមដើមស្វាយស្ថិតចំណុចភូមិជើង ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង អង្គុយកាត់ក្បាលឡានរបស់ក្រុមឈ្មួញដឹកទំនិញអោយ បង់ លុយក្នុងមួយគ្រឿងចាប់ពី (៥ម៉ឺនរៀល ទៅ ១០ម៉ឺនរៀល) ដោយមិនបានត្រួតពិនិត្យ ឬចេញវិក្កយបត្រនោះទេ។

ប្រភពស្និទ្ធលោក ញឹប ផល្លិក មេគយចល័ត លើផ្ទៃប្រទេសបានបង្ហើបអោយដឹងថា ចាប់តាំងពីលោកបានឡើងមកកាន់តំណែងជាមេគយចល័តផ្ទៃប្រទេសជំនួសលោក មឿន មកគេសង្កេតឃើញលោក ញឹបផល្លិក យក តួរនាទីអំណាចនិងប្រើប្រាសកូនចៅជាជនស៊ីវុិល គ្មានវិជ្ជាជីវៈក្រម សីលធម៌ ជាជនអាវ៉ាសែអោយមកអង្គុយចាំប្រមូលុយពីក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់មិនគ្រប់ និង ទំនិញខូច គុណភាពពីប្រទេសថៃចូលមកស្រុកខ្មែរ ជាប្រភេទ ៖ ជើងមាន់ ទា ស្លាប ជង្គង់ សាច់ គ្រឿងក្នុងសត្វ សុទ្ធ សឹងកាក់សំណល់ ខូចគុណភាព ដែលប្រជាជន ថៃ មិនបរិភោគ ពិសេសជាងនេះគ្រឿងកំប៉ុង និងស្រារបៀ ត្រូវគេសង្ស័យថា មានការលំហូរ ហួសសុពលភាព និងមិនបានបង់ពន្ធប្រថាប់ត្រានិងបោះត្រាគយត្រឹមត្រូវលើសម្បកដបនាំ ចូលមកស្រុកខ្មែរ តាមច្រកទ្វារអន្តរព្រំដែនជាតិ ជាំសាងុាំ យកមកស្ដុបទុកក្នុងឃ្លាំងដ៍ធំមួយកន្លែងនៅស្រុកអន្លង់វែង។
ហេតុនេះលោកញឹម ផល្លិក និងបក្ខពួកកំពុងនាំគ្នាកេងប្រវ័ញ្ញលុយរដ្ឋដាក់ចូលហោប៉ាវធ្វើមានធ្វើបានរបស់ខ្លួនដោយមិនគិតពីបាត់បង់ចំណូលពន្ធរដ្ធ ឡើយ។ប្រភពខ្លះបានបន្តថា មិនត្រឹមប៉ុណ្ណោះថែម ទាំងបើកដៃអោយក្រុមឈ្មួញធំៗដឹកជញ្ជូនទំនិញ គេចពន្ធ បង់ពន្ធមិនគ្រប់និងទំនិញខូចគុណភាពគ្រប់ប្រភេទចេញពីប្រទេសថៃ ចូលប្រទេសខ្មែរចូល តាមច្រកទ្វារព្រំដែនអន្តរជាតិ ជាំសាងុាំ យកមក ស្ដុបទុកក្នុងឃ្លាំងទំនិញដ៏ធំមួយកន្លែងដែលល្បីល្បាញជាងគេនៅទីរួមស្រុកអន្លង់ វែងខាងលិចរង្វង់មូលប្រហែល៥០ម៉ែត្រ។
បើតាមប្រភពពីក្រុមឈ្មួញបានបញ្ជាក់ថា ក្រុមឈ្មួញរកស៊ីដឹកទំនិញចេញចូលខ្មែរ ថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិ ជាំសាងុាំ ស្រុកអន្លង់វែង ឃ្លាំងស្ដុបទំនិញធំជាងគេ គឺមាន តែកន្លែង គូ ចយ ប៉ុណ្ណោះ រក្សា ទុកទំនិញស្ទើគ្រប់ប្រភេទ មានស្រាដប និង ទំនិញផ្សេងៗ ចែក ចាយតាមបណ្ដាខេត្តមួយចំនួនដូចជា៖ខេត្តព្រះ វិហារ សៀមរាប កំពង់ធំ និង ខេត្តមួយចំនួនទៀតគ្មានស្ថាប័នជំនាញពាក់ពន្ធ័ ឬស្ថាប័នគយចុះទៅត្រួតពិនិត្យអំពីគុណភាព សុពលភាព។ល។ និងការបង់ពន្ធស្រាដែលមានប្រថាប់ត្រាគយបិតភ្ជាប់លើសម្បកដប ឬ កម្របស្រាឡើយ។នេះស បញ្ជាក់អោយឃើញថា លោក ញឹប ផល្លិក មេគយចល័តលើផ្ទៃប្រទេសខេត្តឧត្តរមាន ជ័យ មិនបានយកចិត្តបំពេញភារកិច្ចតួនាទីរបស់ខ្លួនជាមន្រ្តីគយចល័តលើផ្ទៃប្រទេសនោះទេ។ ដោយអង្គុយ បៀរ៉ូ ម៉ាសុីនត្រជាក់ចាំប្រមូលលុយដាក់ហោប៉ាវនិងឃុបឃិតជាក្រុមឈ្មួញទុច្ចរិតរកស៊ីខុស ច្បាប់ចែកផលប្រយោជន៍គ្នាធ្វើមានបានយ៉ាងសុខស្រួល។
ដូច្នេះហើយទើបមានការអំពាវនាវដល់លោក អូន ព័ន្ធមន្នីរត្ន័ រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ មេត្តាពិនិត្យមើលឡើងវិញ លោក ញឹប ផល្លិក មេគយចល័តលើផ្ទៃប្រទេសនិងលោក ឈុន សុភមង្គល មេសាខាគយខេត្តឧត្ដរមានជ័យ ដូចជាស្របគ្នាទាំងព្រមសម្ងំកើបលុយពីក្រុមឈ្មួញនិង កិបកេងលុយរដ្ឋដាក់ចូលហោប៉ាវខ្លួន ចែកចាយបក្ខពួកដើម្បីបិតភ្នែក បិតច្រមុះ បិតបាំង ថ្នាក់លើនូវ ភាពមិនប្រក្រតីពុករលួយដែលខ្លួនបានប្រព្រឹត្តផ្ទុយពីគោល ការណ៍ដែលក្រសួងបានណែនាំនិងធ្វើអោយបាត់ ចំណូលពន្ធរដ្ឋរាប់សិបលានក្នុងមួយៗឆ្នាំ។ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www.enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក ញឹប ផល្លិក មេគយចល័តលើផ្ទៃប្រទេសប្រចាំស្រុកអន្លុងវែងខេត្តឧត្តរ មានជ័យនិងលោក ឈុន សុភមង្គល មេសាខាគយនិងរដ្ឋាករខេត្តឧត្តរមានជ័យ រាល់ម៉ោងធ្វើការ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!