ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក ឌិ​ត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល ត្រូវបាន​រាជរដ្ឋាភិបាល ស្នើ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជំនួស លោក វេង សាខុន ដែល​ត្រូវបាន​បញ្ចប់​តំណែង.!

ភ្នំពេញ ៖ លោក ឌិ​ត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល ត្រូវបាន​រាជរដ្ឋាភិ បាល ស្នើ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជំនួស លោក វេង សាខុន ដែល​ត្រូវបាន​បញ្ចប់​តំណែង​។

​យោងតាម​លិខិត​រាជរដ្ឋាភិបាល​លេខ​៩៩០ លស ចុះហត្ថលេខា​ដោយ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២២ បាន​ស្នើ​ទៅ​កាន់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា រៀបចំ​ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ​ការបំពេញបន្ថែម សមា ជិក​រាជរដ្ឋាភិបាល​។​

​លិខិត​សម្តេច​តេជោ ហ៊ុន សែន ដែល​បណ្តាញ​ព័ត៌មាន ទទួលបាន បញ្ជាក់​ឱ្យដឹង​ដូច្នេះ​ថា​៖ «​យោងតាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរា ជាណាចក្រ​កម្ពុជា ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ​គណៈរដ្ឋមន្ត្រី ដែល​ត្រូវ​ប្រកាស​ឱ្យប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រក​ម​/០៦១៨/០១២ ចុះ​ថ្ងៃ​ទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ព្រមទាំង​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៨១៨/៨៦២ ចុះ​ថ្ងៃ​ទី ១៧ ខែ សីហា ឆ្នាំ​២០១៨ ស្តី​ពី​ការចាត់តាំង​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដោយ​យោង​តាម តម្រូវការ​ចាំបាច់​របស់​រាជរដ្ឋាភិបាល ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណា ចក្រ​កម្ពុជា ខ្ញុំ​សូម​ស្នើ សម្តេច​ប្រធានរដ្ឋសភា មេត្តា​អនុញ្ញាត​រៀបចំ​ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​របស់​រដ្ឋសភា លើ​ការបំពេញ​បន្ថែម​សមាសភាព​សមាជិក​នៃ​រាជរដ្ឋាភិ បាល​ដល់ លោក ឌិ​ត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​»​។​

​បើតាម​លិខិត​របស់​រដ្ឋសភា បានឱ្យដឹងថា រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែតុលា ឆ្នាំ​២០២២ ខាងមុខនេះ ដើម្បី​ពិនិត្យ​លើ​សំណើ​របស់ រាជរដ្ឋាភិបាល​ក្នុង​ការបោះ ឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​របស់​រដ្ឋសភា លើ​ការបំពេញ​បន្ថែម​សមាសភាព​សមាជិក នៃ​រាជរដ្ឋាភិបាល​ដល់ លោក ឌិ​ត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​

​ប្រភព​ច្បាស់ការ​បានឱ្យដឹងថា ការបោះឆ្នោត​អាច​នឹង​ធ្វើ​នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ នា​ថ្ងៃ​សុក្រ ទី​១៤ ខែតុលា ឆ្នាំ​២០២២ សប្តាហ៍​នេះ​តែម្តង​។​តប​តាម​សំណើ​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២២ លោក វេង សាខុន ត្រូវបាន​ព្រះករុណា សម្តេច ព្រះបាទ ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខតំណែង​លោក វេង សាខុន ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​

​ហេតុផល​ចម្បង នៃ​ការបញ្ចប់​តំណែង​នេះ មិនទាន់​ត្រូវបាន​បង្ហើប​នៅឡើយ​ទេ ប៉ុន្តែ​ភ្លាមៗ បន្ទាប់ពី​មាន​ការបញ្ចប់​តំណែង​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ផ្ញើ​សារ​ជូន​ជនរួមជាតិ អំពី​ស្ថាន ភាព នៃ​ទឹកជំនន់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​កសិកម្ម ខណៈ​ដែល លោក វេង សាខុន អវត្តមាន​នៅក្នុង​ប្រទេស ដោយ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អឺរ៉ុប​៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!