ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

“កាសុីណូយីហោថបដាយអុីមុិន”(TOP DIAMOND CASINO) ឃុំទំលាប់ ស្រុកគីរីវង់ ខេត្តតាកែវ បើកចំហរអោយប្រជាពលរដ្ឋខ្មែរចូលទៅលេងល្បែងគគ្រឹកគគ្រេងដោយសេរី អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានមិនហ៊ានបង្រ្កាប.!

ខេត្តតាកែវ៖ ប្រភពពីពល រដ្ឋ រស់នៅ ឃុំទំលាប់ ស្រុកគីរីវង្ស ខេត្តតាកែវ បានបង្ហើបអោយដឹងថា ល្បែងជល់មាន់ បៀរ អាប៉ោង យូគីនិងល្បែងច្រើនប្រភេទទៀតបង្កប់ក្នុង “កាស៊ី ណូយីហោថបដាយអុីមុិន “(TOP DIAMOND CASINO)បើកចំហរអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងពេញទំហឹងវិញហើយចំពោះលោក អធិការដ្ឋាន នគរបាលស្រុកគីរីវង្ស ខេត្តតាកែវ សម្ងំទទួលប្រយោជន៍ជាថ្នូរមិនបង្រ្កាប។

មហាជនក៍ដូចប្រជាពលរដ្ឋរស់នៅឃុំទំលាប់ ស្រុកគីរីវង្សបានរិះគន់ចំៗទៅលើសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តតាកែវ ជាអ្នកបើកភ្លើងខៀវ ទើបម្ចាស់ “កាស៊ីណូយីហោថបដាយអុីមុិន”(TOP DIAMOND CASINO ) ហ៊ាន បើកចំហរអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងជល់មាន់ខ្នាតយក្សលេងស៊ីសងខុសច្បាប់ស្រេចតែអំពើចិត្ត។
ជាក់ស្តែងក្រុមញៀនល្បែងខ្មែរៗចូលរួមទៅ លេងមានទាំងរថយន្តសេរីទំនើបៗ ជាច្រើនគ្រឿងនឹងម៉តូមានជាច្រើនរយគ្រឿងចូលលេងនៅក្នុង”កាសុីណូយីហោថបដាយអុីមុិន “(TOP DIAMOND CASINO )មួយនេះ ប្រហែលមានខ្នងបង្អែករឹងមាំ ចាំជួយអន្តរាគមន៍ ហើយទើបម្ចាស់ទីតាំងបនល្បែងខាងលើហ៊ានបើកចំហរអោយប្រជាពលរដ្ឋខ្មែរ និងជនអន្តោប្រវេសន៍ ចូលលេងល្បែង ភ្នាល់ស៉ីសងខុសច្បាប់ ដាក់លុយចាញ់ឈ្នះរាប់ពាន់មុឺនដុល្លារក្នុងមួយគូរ ៗបច្ចុប្បន្ននេះក្រុមញៀនល្បែងខ្មែរៗទាំងនោះកំពុងសម្រុក ចូលទៅលេងល្បែងនៅក្នុង”កាសុីណូយីហោ ថបដាយអុីមុិន ” (TOP DIAMOND CASINO )ដែលមានល្បែងគ្រប់ប្រភេទដូចជា៖ មាន់ជល់ខ្នាយដែក វង់បៀរ អាប៉ោងយូគី ចំណែកអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ក្នុងខេត្តតាកែវបណ្តែតបណ្តោយអោយម្ចាស់ កាសុីណូគៀងគរបើកចំហរអោយប្រជាពល រដ្ឋខ្មែរចូលទៅលេងល្បែងដោយសេរី មិនចាត់វិធានការចុះបង្ក្រោប ទប់ស្កាត់ទល់តែ សោះ។ប្រភពអ្នកចេញចូល”កាសុីណូយីហោ ថបដាយអុីមុិន”(TOP DIAMOND CASINO) បានបន្តអោយទៀតថា មានមេការស្ទាត់ជំនាញម្នាក់ឈ្មោះ ធា បានរត់ការបង់សួយសារជូនដល់មន្រ្តីពាក់ព័ន្ធថ្នាក់ក្រោមរហូតដល់ថ្នាក់លើទើបរក្សាភាពស្ងៀមស្ងាត់ ជាការមិនរំខាន។
ល្បែងជល់មាន់ដ៍ធំជ្រកក្រោមស្លាក”កាស៊ី ណូយីហោថបដាយអុីមុិន”( TOP DIAM OND CASINO)នេះកំពុងបើកចំហរអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងគគ្រឹក គគ្រេងអនាធិបតេយ្យជារៀងរាល់ថ្ងៃធ្វើអោយមហាជនគ្រប់មជ្ឈដ្ឋាននានា និងប្រជាពលរដ្ឋដែលរស់នៅ ជាប់ខ្សែបន្ទាត់ព្រំដែន ពួកគាត់លាន់មាត់គ្រប់ៗគ្នាថា តើភូមិ ឃុំ មានសុវត្ថិភាព ៧ ចំណុច នៅត្រង់ណាបើល្បែងភ្នាល់ស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួន បែរជាសមត្ថកិច្ចនគរបាលស្រុកគីរីវង្ស ខេត្តតាកែវ មិនចាត់វិធានការបង្រ្កាបសោះនោះ។
ប្រជាពលរដ្ឋរស់នៅឃុំទំលាប់ ស្រុកគីរីវង្ស សូមអំពាវនាវដល់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ បាលជាតិ និងលោក សុខ ផល ប្រធានគណៈកម្មការបង្ការបង្ក្រាបបទល្មើសល្បែងស៊ីសងទូទាំងប្រទេស មេត្តាពិនិត្យ”កាស៊ីណូយីហោ ថបដាយអុីមុិន”(TOP DIAMO ND CASINO)នេះដែលអនុវត្តន៍ខុសគោលការណ៍ហើយ។ ជាងនេះលោក អ៊ូច ភា អភិបាល ខេត្តតាកែវ និងលោក ឈាង ផាន់ ណារ៉ា ស្នងការដ្ឋាននគរ បាល ខេត្តតាកែវរួមនឹងលោក ឡា ឡៃ មេបញ្ជាការកងរាជ អាវុធហត្ថខេត្តតាកែវ ចាត់មន្ត្រីក្រោម ឱវាទចុះពិនិត្យនិងស្រាវ ជ្រាវអោយបានស៊ីជម្រៅទៅ លើ”កាស៊ីណូយីហោ ថបដាយអុីមុិន”(TOP DIAMOND CASINO) ដែលបើកចំហរអោយប្រជាជនខ្មែរចូលលេងល្បែងសុីសងគគ្រឹកគគ្រេងរាល់ថ្ងៃនៅមិនទាន់ចាត់វិធាន ការបង្រ្កាបអោយមានប្រសិទ្ធ ភាពនោះទេ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!