ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

សង្កាត់រដ្ឋបាល​ព្រៃឈើ​រាជធានី​បង្ក្រាប​ទីតាំង​កែច្នៃ​ឈើ​នៅ​ក្បែរ​វត្ដ​សំរោង​អណ្ដែត​

​ភ្នំពេញ ៖ ទីតាំង​កែច្នៃ​ឈើ​ប្រណីត មួយ​កន្លែង​ឋិត​នៅ​ជាប់​របង​វត្ដ​សំរោង​អណ្ដែត ក្នុងភូមិ​ច្រែស សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវបាន កម្លាំង​សង្កាត់រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គឺ ប៊ុណ្ណា​រ៉ា បាន​ចុះ​ទៅ​បង្ក្រាប​បន្ទាប់ពី​ទីតាំង​កែ​ច្នៃ​មួយ​កន្លែង​នេះ​មិនមាន​ច្បាប់ អនុញ្ញាត​ធ្វើ​អាជីវកម្ម​ត្រឹមត្រូវ ។​

​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​ទីតាំង​កែច្នៃ​ឈើ មួយ​កន្លែង​នេះ​បាន​ប្រព្រឹត្ដ​នៅវេលា​ម៉ោង​៣​រសៀល ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៤ នៅ​ចំណុច​កើតហេតុ​ខាងលើ ដោយ​ក្នុង នោះ​សមត្ថកិច្ច​បាន​រឹបអូស​យក​ឈើ​កែច្នៃ បាន​ជាង​១០​ម៉ែត្រគូប និង​ម៉ា​ស៊ី​កែច្នែ ឈើ​៥​គ្រឿង​យក​ទៅ​រក្សាទុក​នៅ​ទីតាំង សង្កាត់រដ្ឋបាល​ព្រៃឈើ​រាជធានី ។​

​លោក ហ៊ុន វណ្ណា​រិទ្ធ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ បាន​មានប្រសាសន៍ថា ទីតាំង​កែច្នៃ​ឈើ​មួយ​កន្លែង​នេះ កន្លង​មក​សមត្ថកិច្ច​ធ្លាប់​បង្ក្រាប​ម្ដង​ហើយ បន្ទាប់ពី​ដឹង​ថា បាន​ធ្វើ​អាជីវកម្ម​ខុសច្បាប់ ដោយ​មិន​ព្រម​ទៅ​សុំច្បាប់​ពី​អាជ្ញាធរ​មាន សមត្ថកិច្ច​នោះ​ឡើយ​

​លោក អ៊ុន  វណ្ណា​រិទ្ធ បានឱ្យដឹង​ទៀត​ថា ម្ចាស់​ទីតាំង​កែច្នៃ​ឈើ​មួយ​កន្លែង​នេះ ជា​កម្មសិទ្ធិ​របស់​លោក​ឧត្ដមសេនីយ៍ទោ  ហាញ់ ចំ​រ៉ុង ជា​មន្ដ្រី​នគរបាល​ក្រសួង​មហា ផ្ទៃ ហើយ​នៅពេល​ចុះ​ទៅ​បង្ក្រាប​ម្ចាស់​ទីតាំង ក៏ដូចជា​កម្មករ មិន​ត្រូវបាន​ឃាត់ខ្លួន​នោះទេ ព្រោះ​មុន​ពេល​សមត្ថកិច្ច​ទៅ ដល់ ពួកគេ​បាន​គេចខ្លួន​បាត់ ។​

ទោះ យ៉ាងណា លោក អ៊ុន វណ្ណា​រិទ្ធ បាន​អះអាង​ឱ្យដឹងថា ទីតាំង​កែច្នៃ​ឈើ ដែល​មាន​លោក​ឧត្ដមសេនីយ៍ទោ ហាញ់ ចំ​រ៉ុង ជា​ម្ចាស់​ទីតាំង​មួយ​នេះ កន្លងមក ហាក់ដូចជា​គឃ្លើន​នឹង​សមត្ថកិច្ច និង អាជ្ញាធរ​ដែនដី ក្នុងការ​ធ្វើ​អាជីវកម្ម​កែច្នៃ ឈើ​រំខាន​ដល់​អ្នករស់នៅ​ជិតខាង ក៏ដូចជា  មិន​គោរព​ច្បាប់ទម្លាប់ ព្រោះ​អាង​ខ្លួនឯង មាន​បុណ្យស័ក្ដិ​ថ្នាក់​ឧត្ដមសេនីយ៍ ។ ប៉ុន្ដែ​ភាព​គឃ្លើន​នេះ​ត្រូវបាន​សមត្ថកិច្ច​សង្កាត់ រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ​ស្នើសុំ​ចុះ ទៅ​បង្ក្រាប ទើប​ឈាន​ទៅដល់​រឹបអូស​បាន​ឈើ​កែច្នៃ​ប្រភេទ​ធ្នង់ និង​នាងនួន​ជាង​១០ ម៉ែត្រគូប​យ៉ាង​ដូច្នេះ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment