ប្រភពសេចក្តីរាយការណ៍ពីអាជីវករនាំទំនិញចេញចូលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានបង្ហើបអោយដឹងថា លោក ងួន កុសល ប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែតកំពុងបង្ហាញស្នាដៃខាង ប្រព្រឹត្តអំពើ ពុក រលួយ ជាច្រើនរូបភាពដោយគ្មានញញើតអ្វីទាំងអស់ ព្រោះអាងមានខ្នងបង្អែករឹងមាំ។
ភាពមិនប្រក្រតីរបស់លោក ងួន កុសល ត្រូវបានបើកកកាយជាបន្តបន្ទាប់ក៏ប៉ុន្តែ មេគយធំៗ អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បែរជារក្សាភាពស្ងៀមស្ងាត់ទៅ វិញ។ ដូច្នេះហើយទើបលោក ងួន កុសល ហ៊ានប្រើតួនាទីជាប្រធានការិយា ល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត
សាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយយ៉ាងឆាប់រហ័សដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពថ្មីៗពីមន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មួយចំនួនបានបង្ហើបឲ្យដឹងថា ក្រោយពេល លោកងួន កុសល ទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែតរួចមក គឺលោក ងួន កុសល កំពុងអនុវត្តន៍មេរៀនពុករលួយរបស់លោក ហ៊ុយ សុជាតិ អតីតមេគយច្រកទ្វារព្រំដែនអន្តរជាតិប៉ោយ ប៉ែត យ៉ាងស្ទាត់ជំនាញ។
ប្រភពមន្ត្រីនៅច្រកប៉ោយប៉ែត ដដែលបានអោយដឹងទៀតថាលោក ងួន កុសល បាន ឃុបឃិតជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធដទៃទៀតបើកដៃអោយឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាង គគ្រឹកគគ្រេងដើម្បីជាថ្នូរនឹងផលប្រយោជន៍។ហេតុនេះហើយទើបលោក ងួន កុសល និងបក្ខពួកគាបសង្កត់ទៅលើឈ្មួញនិងអាជីវករតូចតាចដែលនាំចូលទំនិញតាមរទេះ តាមរថយន្តតូចៗ និងតាមរ៉ឺម៉កម៉ូតូបង់លុយលើតុក្រោមតុតាមអំពើចិត្តដោយគ្មានការយោគយល់អ្វីឡើយ។
ប្រភពស្និទ្ធនឹងលោក ងួន កុសល បានបង្ហើបអោយដឹងដែរថា ដោយសារលោក ងួន កុសល ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនបាន គឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅ ក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ប្រភពខ្លះបន្តថា លោក ងួន កុសល តែងប្រើប្រាស់ឈ្មោះមន្ត្រីគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីការពារភាពមិនប្រក្រតីពុករលួយរបស់ខ្លួនយ៉ាងគឃ្លើនតែម្តង។ហើយមានការឃុប ឃិតបើកដៃពី សំណាក់មេគយធំៗផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូនបែប។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវដល់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមមេត្តាពិនិត្យឡើងវិញ និងចាត់វិធានការទប់ស្កាត់អំពើ ពុករលួយ ជាច្រើនរូបភាពរបស់លោក ងួន កុសល ប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីកុំអោយមន្ត្រីរូបនេះធ្វើអ្វីៗតាមអំពើចិត្តតទៅទៀត។
បើយោងតាមប្រភពសេចក្ដីរាយការណ៍ពីមន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានបន្ថែមអោយដឹងទៀតថាដោយសារអាងមានខ្នងបង្អែករឹងមាំ ទើបលោក ងួន កុសល ចាប់ផ្ដើមប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក ដែលមិនគួរ អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មើលរំលងភាពមិនប្រក្រតីរបស់លោក ងួន កុសល បាននោះទេ ព្រោះលោក ងួន កុសល ប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតតែងប្រើប្រាស់ឈ្មោះមេគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីការពារទង្វើរបស់ខ្លួនយ៉ាងងងើល។
អាជីវករនិងឈ្មួញដឹកជញ្ជូនទំនិញបន្តិចបន្តួចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតក្រុងប៉ោយប៉ែត សូមអំពាវនាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយមេត្តាដាក់មន្រ្តីចុះធ្វើការស៊ើបអង្កេតអោយបានស៊ីជម្រៅទៅលើភាពមិនប្រក្រតីពុករលួយរបស់លោក ងួន កុសល ប្រធានការិយាល័យគយច្រកទ្វារព្រំដែនប៉ោយប៉ែត ក្រុងប៉ោយប៉ែតដែលកំពុងសាងភាពល្បីល្បាញខាងពុករលួយហើយ ។
ពាក់ពន្ធ័ព័ត៌មានខាងលើគេហទំព័រ (www .enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក ងួន កុសល ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត រាល់ម៉ោងធ្វើការ៕