ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងថាបើទោះបីសម្ដេចមិនបានចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នៅឆ្នាំនេះក៍សម្ដេចសប្បាយរីករាយជាមួយបងប្អូនប្រជាពលរដ្ឋ ដែរ.!

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី   នៃកម្ពុជាបានលើកឡើងថាទោះបីជាសម្ដេចមិនបានចូលរួមក្នុងពិធីបុណ្យភ្ឃុំបិណ្ឌ នៅឆ្នាំនេះក៏ដោយ ក៏សម្ដេចសប្បាយរីករាយជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើបុណ្យយ៉ាងសប្បាយរីករាយនៅក្នុងឆ្នាំនេះ ដែលខុសប្លែកពីឆ្នាំទៅដែល យើងស្ថិតក្នុងស្ថាន ភាពដ៏អាក្រក់ នៃការឆ្លងកូវីដ១៩។
ក្នុងសារជាសំឡេងផ្ញើជូនជនរួមជាតិ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចមានការរីក រាយដោយសារនៅក្នុងប្រទេស បងប្អូនជនរួមជាតិបានប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌប្រកប ដោយជោគជ័យ ជាមួយនិងការរក្សាបាននូវ សុវត្ថិភាពគ្រប់ផ្នែក ជាពិសេសគឺការពារបានដ៏ល្អប្រសើរមិនឱ្យមានការរីករាលដាលនៃជំងឺកូវីដ១៩។ សម្ដេចតេជោបន្តថា ក្នុងរយៈ ពេលចុងក្រោយមកដល់ថ្ងៃនេះ សម្ដេចបានទទួលព័ត៌មាន ពីថ្នាក់ដឹកនាំក្រសួងសុខាភិ បាលជាបន្តបន្ទាប់ សម្រាប់ព័ត៌មានទាក់ទងនឹង ការឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃ គឺនៅក្នុងកម្រិតក្រោម ១០ករណី ឬលើសបន្តិចបន្តួច និងបានទទួលព័ត៌មានពីអត្រាចាក់វ៉ាក់សាំង ជាប្រចាំផងដែរ។ ជាងនេះទៀតសម្ដេចតេជោ ក៏នៅបន្តតាមដានកិច្ចការ ដែលរាយការណ៍ដោយសម្ដេចក្រឡាហោម ស ខេង ជាបន្តបន្ទាប់។ សម្ដេចតេជោគូសបញ្ជាក់ថា ទោះ បីជាសម្ដេចមិនបានចូលរួមក្នុងពិធីបុណ្យភ្ឃុំបិណ្ឌនៅឆ្នាំនេះក៏ដោយ ក៏សម្ដេច សប្បាយរីករាយជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើបុណ្យយ៉ាងសប្បាយរីករាយនៅក្នុងឆ្នាំនេះ ដែលខុសប្លែកពីឆ្នាំទៅ ដែលយើងស្ថិតក្នុងស្ថានភាពដ៏អាក្រក់នៃការឆ្លងកូវីដ ១៩។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានឱ្យដឹងដែរថា សម្ដេចនឹងស្នាក់នៅ ទីក្រុងតូក្យូប្រទេសជប៉ុន រយៈពេលពីរយប់ ហើយនឹងត្រឡប់ទៅដល់ប្រទេសវិញនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។ សម្ដេចតេជោ សង្ឃឹមថា នឹងវិលត្រឡប់ទៅដល់មាតុភូមិវិញដោយសុវត្ថិភាព បន្ទាប់ពីការចូលរួមបុណ្យសពអតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ហើយនៅទីនោះសម្ដេចក៏នឹងជួបពិភាក្សាការងាររយៈពេលខ្លី ជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុននៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ផង ដែរ។គួរបញ្ជាក់ដែរថា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីបានអញ្ជើញទស្សនាឈ្វេងយល់នៅ “មជ្ឈមណ្ឌល Fidel Castro” និងបន្ទាប់ពីបានស្នាក់អាស្រ័យបំពេញទស្សនកិច្ចផ្លូវ នៅរដ្ឋធានី ហាវ៉ាណា សាធារណរដ្ឋគុយបា រយៈពេល ២ថ្ងៃប្រកបដោយលទ្ធផល ដ៏ត្រចះត្រចង់រួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិ បាលកម្ពុជាបានអញ្ជើញធ្វើដំណើរចាកចេញពីរដ្ឋធានីហាវ៉ាណា សាធារណរដ្ឋគុយ បា ក្នុងដំណើរបន្តអញ្ជើញ ចូលរួមពីធីបុណ្ យសពថ្នាក់ជាតិ របស់ឯកឧត្តម អាបេ ស៊ិន ហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន នៅទីក្រុង តូក្យូ ប្រទេសជប៉ុន។ អញ្ជើញជូនដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូនាអាកាសយានដ្ឋានអន្តរជាតិ Jose Marti រួមមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ក្រសួងការបរទេសគុយបា និងឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំរដ្ឋធានីហាវ៉ាណា សាធារណរដ្ឋគុយបាជាច្រើនរូប។

Filed in: Uncategorized

Recent Posts

Bookmark and Promote!