ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូងនិងលោក ផាត់ វិរៈ នាយប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍សហការគ្នាប្រព្រឹត្តអំពើពុករលួយ ព្រោះមានអាងខ្នងបង្អែកដ៍រឹងមាំ.!

ខេត្តបាត់ដំបង៖ តាមប្រភពពីមន្រ្តីនៅច្រកទ្វារអន្តរជាតិដូង(បានឡែម) ស្រុកកំរៀង ខេត្ត បាត់ដំបង បានឲ្យដឹងថា បច្ចុប្បន្នលោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង នៅតែប្រើតួនាទី និងអំណាច ប្រមូល លុយតាមរបៀបពុករលួយយ៉ាងពេញទំហឹង។ ឈ្មួញធំៗនៅតែអាចនាំចូលទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក ព្រោះមានការបើកដៃពីលោក អ៊ុំ ចាន់រតនា និងលោក អ៊ូ ថៃអេង អនុប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង ទទួលបន្ទុកពិនិត្យឯកសារ។ លោក អ៊ុំ ចាន់រតនា តែងតែប្រើឈ្មោះលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ដើម្បីបិទបាំងទង្វើមិនប្រក្រតី និងអំពើពុករលួយរបស់ខ្លួនយ៉ាងសុខស្រួល។
ប្រភពស្និទ្ធនឹងលោក អ៊ុំ ចាន់រតនា បានបង្ហើបឲ្យដឹងថា ការដែលអំពើពុករលួយរបស់លោក អ៊ុំ ចាន់រតនា អាចប្រព្រឹត្តទៅយ៉ាងរលូនគឺមានកិច្ចសហការ ពីសំណាក់លោក ផាត់ វីរៈ នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិដូង ផងដែរ។ ក្រុមឈ្មួញធំៗនាំចូលទំនិញតាមច្រកទ្វារអន្តរជាតិដូង សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជា មួយលោក អ៊ុំ ចាន់រតនា និងលោក ផាត់ វីរៈ ដើម្បីឲ្យមុខរបរពួកគេបានចំណេញច្រើន។ ទំនិញដែលឈ្មួញធំៗ នាំចូលតាមច្រកទ្វារអន្តរជាតិដូង បង់ពន្ធយ៉ាងច្រើនត្រឹម50ភាគរយ​ ហើយក្រៅពីនេះឈ្មួញបែងចែកជាមួយមន្រ្តី គយ និងសមត្ថកិច្ចពុករលួយ យ៉ាងរៀបរយជាច្រើនឆ្នាំមកហើយ។
មន្រ្តីគយនៅក្នុងខេត្តបាត់ដំបង បានឲ្យដឹងថា ចាប់តាំងពីលោក យូ​ ហេង ទទួលបានតំណែងជាប្រធានសាខា គយខេត្តបាត់ដំបង កាលពីអំឡុងខែមករា ឆ្នាំ2019 រហូតមកដល់ពេលនេះគឺលោក យូ ហេង មិនបានចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក អ៊ុំ ចាន់រតនា នោះទេ។ ផ្ទុយទៅ វិញលោក យូ ហេង បានក្លាយទៅជាខ្នងបង្អែកដ៏រឹងមាំរបស់លោក អ៊ុំ ចាន់រតនា ហើយបើកដៃឲ្យលោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង(បានឡែម) ប្រព្រឹត្តអំពើ ពុករលួយពេញ ទំហឹង ។ ចំណែកលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរក្សាភាពស្ងៀមស្ងាត់ បើទោះបីរឿង អាស្រូវពុករលួយរបស់លោក យូ ហេង និងលោក អ៊ុំ ចាន់រតនា ត្រូវបានលាត ត្រដាងជាបន្តបន្ទាប់ក៏ដោយ។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www.enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក អ៊ុំ  ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង និងលោក ផាត់ វីរៈ នាយប៉ុស្តិ៍នគរ បាលអន្តោប្រវេសន៍ច្រកដូង រាល់ម៉ោងធ្វើការ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!