ខេត្តកណ្តាល ៖ ម្ចាស់ កាស៊ីណូ “ហ្រ្តេនដ្រាយហ្តនរីសត “ស្ថិតនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល នៅហ៊ានបើកបន្តចំហរអោយប្រជា ពលរដ្ឋខ្មែរចូលលេងល្បែងសុី សងជល់មាន់ និងអាប៉ោងខុស ច្បាប់ យ៉ាងអនាធិបតេយ្យផ្គើននិងអនុសាស ន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន ។
បើយោងតាមប្រជាពលរដ្ឋបានរាយការណ៍មកថា ម្ចាស់ កាស៊ីណូ”ហ្រេ្គន ដ្រាយហ្តនរីសត”កំពុងកៀងគរបើក ចំហរអោយប្រជាពលរដ្ឋខ្មែរមកពីគ្រប់មជ្ឈដ្ឋានមកចូលលេងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នាំគ្នាស្រែក ហ៊ោកញ្ជ្រៀវយ៉ាងទ្រហឹង ធ្វើអោយប្រជាពលរដ្ឋរស់ នៅមានការព្រួយបារម្ភនិងភ័យខ្លាច នូវអំពើចោរកម្ម ចោរលូចចោរប្លន់ចោរឆក់ចោរគាស់ផ្ទះនិងអំពើហិង្សាគ្រួសារគួរអោយកត់ សម្គាល់ដើមចមកើតចេញពីល្បែងសុី សងនេះឯង។
គួរំលឹកថាកាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជារយ៉ាងដាច់ណាត់អោយអភិបាល ទាំង ២៥ ខេត្តក្រុង អោយ បិទទីតាំងបនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ ទាំងអស់មិនឲ្យកើតមាន ។ ទន្ទឹមនេះបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ នាំគ្នាចាំមើល លោក គង់ សោភ័ណ្ឌ អភិ បាលខេត្តកណ្ដាល និង ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល មានឆន្ទៈ ក្នុងការទប់ស្កាត់ ឬមួយបង្ក្រាប!ទីតាំងបនល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ ជ្រកក្រោមស្លាក កាស៊ីណូ “ហ្រ្គេនដ្រាហ្កនរីសត”មួយកន្លែង នៅ តែបន្តចំហរបើកអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងគគ្រឹកគគ្រេងនៅក្នុងមូលដ្ឋានខាងលើនេះដដែល៕
កាសុីណូ”ហ្រ្គេនដ្រាយហ្កនរីសត”នៅតែបន្តបើកចំហរអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងសុីសងផ្គើនអនុសាសន៍សម្តេចតេជោ ហ៊ុន សែន .!
Filed in: សង្គម