ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបញ្ជាដោយម៉ឺងម៉ាត់អោយអាជ្ញាធរមូលដ្ឋានបង្ក្រាបនូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ.!

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានចេញបញ្ជាដោយម៉ឺងម៉ាត់និងដាច់ណាត់បំផុតឱ្យអាជ្ញាធរមូលដ្ឋានបង្ក្រាបនូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យបានទាន់ ពេលវេលា និងព្រមានអំពីការដកចេញពីមុខដំណែង អភិបាលខេត្ត ឬ រាជធានី អភិបាលស្រុក ខណ្ឌ ក្រុង ឬមន្ត្រីនគរបាល ថ្នាក់ណាក៏ ដោយ ដែលរកឃើញថាមិនទទួលខុសត្រូវលើមុខងាររបស់ខ្លួននោះ។
ក្នុងសារជាសំឡេងផ្ញើជូនជនរួមជាតិ នាថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចតេជោមានប្រសាសន៍ថា កាល ពីសប្ដាហ៍កន្លងទៅនេះ ក្នុងពេលប្រជុំគណៈរដ្ឋមន្ត្រី សម្ដេចបានចង្អុលបង្ហាញ ទៅឱ្យអភិបាលខេត្ត រាជធានី បើកការបង្ក្រាបទៅលើល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទដែល សម្ដេចក្រឡាហោម ស ខេង បានដឹកនាំការ ងារនេះយ៉ាងសកម្មហើយកាលពីម្សិលនេះ សម្ដេចក្រឡាហោម ស ខេង បានធ្វើសំណើមួយ ដើម្បីឱ្យសម្ដេចចុះហត្ថ លេខា លើសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុស ច្បាប់គ្រប់ ប្រភេទ ដោយមានឯកឧត្ដម សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃធ្វើជាប្រធាន។ សម្ដេចតេជោថ្លែងបន្តថា ជារឿងគួរ ឱ្យសោកស្ដាយ ដែលយើងមានកិច្ចការជាច្រើនត្រូវធ្វើ ទាក់ទងជាមួយនឹងការទប់ស្កាត់ជំងឺកូវីដ១៩ ក៏ដូចជា ការប្រឹងប្រែងទប់ស្កាត់ នូវបញ្ហាទាក់ទងជាមួយនឹងសេដ្ឋកិច្ច បង្កឡើងដោយផលវិបាកពីខាងក្រៅទាក់ទងជាមួយនឹងអតិផរណា។ តែបែរជាយើង មករំខាន ដោយសារការលេងល្បែងស៊ីសងទៅវិញ។ សម្ដេចតេជោយល់ថា ល្បែងស៊ីសងវាមិនបានដាក់តាំងនៅលើមេឃ ឬដាក់តាំងនៅ ទីកន្លែងណាផ្សេង ក្រៅពីទីតាំងនៅក្នុងខេត្ត ក្នុងរាជធានី ក្នុងស្រុក ក្នុងភូមិនោះទេ។ វាស្ទើរតែមិនមានការចាំបាច់ ដើម្បីឱ្យមាន អន្តរាគមន៍ថ្នាក់ជាតិនោះទេ ប្រសិនបើឯកឧត្ដម លោកជំទាវ ជាអភិបាលខេត្ត រាជធានី យកការទទួលខុសត្រូវដើម្បីបញ្ចេញកម្លាំង បង្ក្រាប ទៅលើមណ្ឌលដែលត្រូវធ្វើ លេងល្បែងទាំងនោះ។ សម្ដេចតេជោគូសបញ្ជាក់ថា ក្រុមការងាររបស់ថ្នាក់ជាតិ មិនអាចទៅបានគ្រប់ទីកន្លែងនោះទេ ទោះបីជាចាត់តាំង ទោះបីជាចាត់តាំង ១០០ក្រុមថែមទៀត ក៏មិនគ្រប់គ្រាន់ផងដែរ។ ប៉ុន្តែក្រុមការងារថ្នាក់ជាតិ ត្រូវពឹងពាក់អាស្រ័យទៅលើមូលដ្ឋានទាំងស្រុង ហើយ បញ្ហាធ្វើបាន ឬមិនបានវាស្ថិតចំណុះទៅលើមន្ត្រីមូលដ្ឋាន ក្នុងនោះ ប៉ុស្តិ៍នគរបាលនៅតាមឃុំ សង្កាត់នានា ក៏ដូចជា នគរបាល នៅតាមស្រុក តាមខេត្ត រាជធានី អាចធ្វើបាន។ ព្រោះទីតាំងទាំងនោះស្ថិតនៅ នឹងមូលដ្ឋាន គឺអ្នកដែលគ្រប់គ្រងមូល ដ្ឋាននោះ គឺជាអ្នកបានស្គាល់ច្បាស់នៅទីតាំងទាំងនោះ។ សម្ដេចតជោថ្លែងសង្កត់ធ្ងន់ថា « អ្វីដែលនៅសេសសល់ គឺស្ថិតនៅត្រង់ថា អស់លោក ព្រមធ្វើ ឬមិនធ្វើតែប៉ុណ្ណោះ»។ វាគ្មានការចាំ បាច់ ដើម្បីនឹងរក្សាទុកនៅទីកន្លែងនៃការលេងល្បែងខុសច្បាប់ សូម្បី តែ ហាងកាហ្វេ ឬហាងគុយទាវខ្លះ ក៏មានល្បែងបង្កប់នៅទីនោះ ដែលធ្វើឱ្យយុវជន និងមនុស្សមួយចំនួនញៀន នឹងបែងនោះតែម្ដង។ ដូច្នេះវាគ្មាន ការលំបាកណាមួយ ដែលមករំខានដល់ថ្នាក់ជាតិ ដែលកំពុងតែខិតខំធ្វើការទៅលើបញ្ហាជាតិធំៗ ក្នុងពេលដែលអភិបាលខេត្ត អភិបាលរង អភិបាលស្រុកខណ្ឌដែលកន្លងមកនេះយើងបានបង្កើនកម្លាំងបន្ថែមដើម្បីឱ្យមូល ដ្ឋានមានកម្លាំងធ្វើការគ្រប់គ្រាន់។សម្ដេចតេជោបានចេញបញ្ជាដោយម៉ឺងម៉ាត់បំផុត ស្នើឱ្យចាត់វិធានការបង្ក្រាប ឱ្យបានទាន់ពេលវេលា និងដាច់ណាត់បំផុត ដោយ សម្ដេចតេជោថ្លែងថា សម្ដេចមិនស្ទាក់ស្ទើរជាមួយនឹងការដកចេញពីមុខដំណែង នៅអភិបាលខេត្ត ឬ រាជធានី អភិបាលស្រុក ខណ្ឌ ក្រុងឬមន្ត្រីនគរបាលថ្នាក់ណាក៏ដោយ ដែលរកឃើញថាមិនទទួលខុសត្រូវលើមុខងាររបស់ខ្លួន។

សម្ដេចតេជោគូសបញ្ជាក់ទៀតថា យើងមិនអាចបណ្ដោយឱ្យសភាពការណ៍បង្កឡើងបែបអាណាធិតេយ្យក្នុងបនល្បែងតទៅទៀតទេ ត្រូវតែម៉ឺងម៉ាត់ ត្រូវតែដាច់ខាត។ វាមិនមែនជាកំណើនសេដ្ឋកិច្ចនោះទេ ក៏ប៉ុន្តែវាបណ្ដាលឱ្យមនុស្សជាច្រើនត្រូវខូច ខាតបាត់បង់ទ្រព្យសម្បត្តិ។សម្ដេចតេជោក៏បានបញ្ជាក់បន្ថែមថា ទីតាំង បនល្បែងទាំងឡាយ ដែលមានការធ្វើអាជីវកម្ម ដូចជា ហាងគុយទាវ ហាង កាហ្វេ ប៉ុន្តែបង្កប់ដោយល្បែងចាំបាច់ត្រូវតែបិទចោលដោយមិនឱ្យប្រកបរបររកស៊ីតទៅតទៀត។ត្រូធ្វើវិធានការនេះឱ្យដាច់ណាត់បំផុត។ សម្ដេចតេជោ ក៏ បានថ្លែងទៅកាន់អ្នករកស៊ីទាំងឡាយ អ្នកបើកបនល្បែងទាំងឡាយ ប្រសិន បើចង់បន្តអាជីវកម្ម និងកុំឱ្យបិទទ្វារ សម្រាប់អាជីវកម្មរបស់ខ្លួន ត្រូវដក ចេញជាបន្ទាន់នៅល្បែងស៊ីសងគ្រប់ប្រភេទ ដែលខុសច្បាប់។
សម្ដេចតេជោនាយករដ្ឋមន្ត្រីលើកឡើង ថា នេះមិនមែន ជាបទបញ្ជា ដើម្បីបំផ្លាញប្រជាពលរដ្ឋនោះទេ តែជាបទបញ្ជាដើម្បីសេចក្ដីសុខនិងការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកុំឱ្យចាញ់នៅក្នុងវង់ល្បែង និងកុំឱ្យមានការបែកបាក់គ្រួសារ ចោរលួច ចោរប្លន់ ដោយ សារតែការចាញ់ល្បែង។ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានស្នើឱ្យ គណៈ អភិបាលរាជធានី ខេត្ត ស្រុក ខណ្ឌ ក្រុង យកការ ទទួលខុសត្រូវ ដើម្បីពិនិត្យមើលអំពីបញ្ហានេះ ហើយត្រូវធ្វើឱ្យច្បាស់ និងដិតដល់ ហើយត្រូវចាប់ផ្ដើមបើកយុទ្ធនាការ បង្ក្រាបនូវ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ត្រូវធ្វើគ្រប់ទីកន្លែង ហើយធ្វើដូចភ្លៀងរលឹម ដើម្បីបញ្ចៀសនូវមហន្តរាយសម្រាប់ ប្រជាពលរដ្ឋរបស់យើង។សម្ដេចតេជោក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋកុំចូលរួមលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ហើយបោះបង់ ចោលល្បែងទាំងនោះ ដើម្បីរក្សាទ្រព្យសម្បត្តិរបស់ខ្លួន៕

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!