ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

សហជីព​កម្មករ​ប្រកាសធ្វើកូដកម្ម​ជាថ្មី ចាប់ពីថ្ងៃទី ១៧ ខែមេសា នាពេល​ខាង​មុខនេះ

ភ្នំពេញ ៖ សហព័ន្ធសហជីព កម្មករចំនួន ១៨ស្ថាប័ន បាន​ប្រកាស តវ៉ាជាថ្មី ដោយដឹកនាំកម្មកររោងចក្រ កាត់ដេរ ធ្វើកូដកម្ម មិនធ្វើការចាប់ពី ថ្ងៃទី១៧ ខែមេសាដល់ថ្ងៃទី២២ខែមេសា។ជាការតវ៉ាដើម្បីទាមទារឱ្យតុលាការដោះ លែងបាតុករ ២១នាក់ ដែល កំពុងជាប់ឃុំនៅពន្ធនាគារ ត្រពាំងផ្លុង និងស្នើឱ្យមានការចរចា ដំឡើងប្រាក់ ឈ្នួល គោល ១៦០ ដុល្លារក្នុងមួយខែ ដល់កម្មកររោងចក្រ កាត់ដេរ ។

លោកស្រី ម៉ម ញឹម ប្រធាន សហព័ន្ធសហជីពជាតិ នៃឧស្សាហកម្ម វាយនភណ្ឌកាត់ដេរកម្ពុជា ស្ថិតក្នុង ចំណោម សហព័ន្ធសហជីពកម្មករទាំង ១៨ បានឱ្យដឹងថា មកដល់ពេលនេះ សហជីពសមាគមបានចែកខិត្ដប័ណ្ណដល់កម្មករ រោងចក្រកាត់ដេររួចរាល់ ហើយ ដើម្បីជូនដំណឹងដល់កម្មករ រោងចក្រកាត់ដេរឱ្យចូលរួមកូដកម្មតវ៉ា ។ នោះគឺជូន ដំណឹងដល់កម្មករ រោងចក្រឱ្យបន្ដឈប់សម្រាកចាប់ពីថ្ងៃ ទី១៧ ខែមេសាដល់ថ្ងៃទី២២ ខែមេសា។ ពោលគឺកម្មករ រោងចក្រកាត់ដេរនឹង បន្ដឈប់សម្រាកពីបុណ្យចូលឆ្នាំខ្មែរ នៅថ្ងៃទី១៤ ថ្ងៃទី១៥ និងថ្ងៃទី១៦ ខែ មេសាតទៅ ។

លោកស្រី ម៉ម ញឹម បន្ដថា យុទ្ធនាការឈប់សម្រាកមិនចូលធ្វើការ រយៈពេល៧ថ្ងៃខាងមុខ គឺក្រុមសហ ជីពកម្មករ និងសមាគមទាំង១៨ស្ថាប័ន តវ៉ាស្នើឱ្យតុលាការដោះលែងជនជាប់ ចោទទាំង២១នាក់ ស្នើរដ្ឋាភិបាល និង សមា គម រោងចក្រកាត់ដេរចរចាដំឡើង ប្រាក់ឈ្នួលកម្មករឱ្យបាន១៦០ដុល្លារ ព្រមទាំងដកបម្រាមនៃការជួបជុំ និង ស្នើ និយោជកដកបណ្ដឹងប្រឆាំងថ្នាក់ ដឹកនាំសហជីពជាដើម ។

ប៉ុន្ដែលោក វ៉ាន់ ស៊ូអៀង ប្រធាន សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានចាត់ទុកថា សេចក្ដីប្រកាសតវ៉ាជាថ្មី របស់សមាគមសហជីពកម្មករខាងលើ នេះ គឺជាមតិភាគតិចដែលមិនតំណាងឱ្យសហជីពនិងកម្មកររោង ចក្រកាត់ ដេរ ដែលព្រមទទួលយកនូវការដំឡើងប្រាក់ ខែកម្មកររោងចក្រនៅឆ្នាំ២០១៤ ចំនួន យ៉ាងតិច១០០ដុល្លារនោះទេ ។

លោក ស៊ូអៀង បានបញ្ជាក់ថា មិនមានការចរចាឡើងវិញលើការ ដំឡើងប្រាក់ខែកម្មកររោងចក្រកាត់ដេរ នៅឆ្នាំ ២០១៤នេះទេ ។ ការប្រកាសធ្វើ កូដកម្មតវ៉ាជាថ្មីនោះ នឹងមិនមានកម្មករ ចូលរួមច្រើនឡើយ ដូចករណីកូដកម្ម តវ៉ា ពីរបីលើកន្លងមក គឺកម្មករភាគច្រើន គេចង់ធ្វើការ ។

យ៉ាងណាក៏ដោយ សហព័ន្ធ សហជីពកម្មករបានផ្ញើលិខិតជូនដំណឹង នៃយុទ្ធនាការតវ៉ាមិនចូលធ្វើការជាថ្មី ចាប់ពី ថ្ងៃទី ១៧ ខែមេសា ដល់ថ្ងៃទី២២ ខែមេសា ជូនលោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា ហៅកាត់ថា អៅំជ កាលពីថ្ងៃទី៣ ខែមេសា ។

សូមរំលឹកថា ក្រុមសហជីពកម្មករ កាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ ២០១៤ បាននាំគ្នា ធ្វើកូដកម្ម និងបាតុកម្ម តវ៉ា ទាមទារដំឡើងប្រាក់ខែឱ្យបាន១៦០ ដុល្លារ ក្នុងមួយខែ ប៉ុន្ដែកាលណោះ បានទទួលរងការបង្ក្រាបដោយហិង្សា ពី កងកម្លាំងរដ្ឋាភិបាល ។

យ៉ាងណាក៏ដោយ រដ្ឋាភិបាល និងសមាគមរោងចក្រកាត់ដេរបាន សម្រេចដំឡើងប្រាក់ខែ១០០ដុល្លារដល់ កម្មករ រោងចក្រកាត់ដេរសម្រាប់ឆ្នាំ ២០១៤ នេះ ។

បាតុកម្មតវ៉ារបស់ក្រុមកម្មករកន្លង មកបានធ្វើឱ្យរោងចក្រកាត់ដេរនៅកម្ពុជា បានប្រកាសថាខ្លួនខាតបង់ទឹកប្រាក់ ប្រមាណ៧៥លានដុល្លារហើយចំពោះការ លក់ចេញវិញគឺបានខាតបង់ប្រមាណ ២០០លានដុល្លារ ។ ចំណែក បាតុករ ២៣នាក់ ត្រូវបានចាប់ឃុំខ្លួន ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment