ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

កិច្ចព្រម​ព្រៀង​១៩៩៥ ត្រូវបាន​គណះកម្មាធិការ​ទន្លេមេគង្គ​យក​មក​អនុវត្ត

ភ្នំពេញ  ៖ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជាបាន​ថ្លែងថា សេចក្ដី​ថ្លែងការណ៍​រួមទីក្រុង​ហូជីមិញ របស់កិច្ចប្រជុំ កំពូល លើកទី ២ នៃគណៈ​កម្មការ​ទន្លេមេគង្គបានគូសបញ្ជាក់ស្នើឲ្យបណ្ដា ប្រទេសជាសមាជិកទាំងអស់ ត្រូវប្រើ ប្រាស់យន្តការអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវ កិច្ចព្រមព្រៀង របស់គណៈកម្មាធិការអន្តរជាតិ ទន្លេមេគង្គអន្តរជាតិឆ្នាំ ១៩៩៥ ។

នៅ ក្រោមមាតុភូមិនិវត្តន៍ របស់គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាពីកិច្ចប្រជុំកំពូល លើកទី២ នៃគណៈកម្ម ការទន្លេមេគង្គ ដែលនៅទីក្រុងហូជីមិញប្រទេសវៀតណាម កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ ២០១៤ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកបាន ប្រាប់អ្នកយកព័ត៌មានថា កិច្ចប្រជុំកំពូលលើកទី២ នេះគឺមិនបាន ផ្ដោត ចំទៅលើទំនប់ដន សាហុងនោះទេ ប៉ុន្តែយើងនិយាយជាទូទៅតែម្ដងរាល់ការអនុវត្តទាំងអស់នូវលើ ទន្លេមេគង្គ គឺ សូមអនុវត្តន៍ទៅតាមកិច្ចព្រមព្រៀងឆ្នាំ ១៩៩៥ នោះមានន័យគ្របដណ្ដប់ទាំងអស់ទាំងសេដ្ឋ កិច្ចទាំងផ្លូវច្បាប់ ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ដូច្នេះវាមានន័យដូចអ្វី ដែលយើងបានធ្វើទៅ ភាគីឡាវកន្លងមក គឺស្នើឲ្យភាគីឡាវ ក្នុងការ សាងសង់ ទំនប់ដនសាហុងនេះ ត្រូវផ្ដល់នូវរបាយ ការណ៍ហេតុផលប៉ះពាល់បច្ចេកទេស មកឲ្យយើងឲ្យបាន គ្រប់ គ្រាន់ ។ កន្លងមកភាគីឡាវបានធ្វើតែក្នុងកម្រិតទឹកដីខ្លួនឯង ប៉ុន្តែអ្វីដែលយើងចង់បានតទៅទៀត គឺចង់បានឲ្យ ភាគីឡាវ បំពេញបន្ថែមនូវការវាយតម្លៃ ការសិក្សានូវផលប៉ះពាល់ចំណែកប្រទេស ដែលនៅខាងក្រោម គឺមាន កម្ពុជា និងវៀតណាម តើវាប៉ះពាល់យ៉ាងម៉េច តែខាងភាគីឡាវបាននិយាយក្នុងសេចក្តី ថ្លែងការណ៍គឺមិនទាន់ ច្បាស់នៅឡើយទេ។ ដូច្នេះគ្រប់ភាគីទាំងអស់គឺបានលើកបញ្ហានេះ ពិសេសការសម្រេចចិត្តខាងនយោបាយ ជាន់ ខ្ពស់ក្នុងកិច្ចប្រជុំកំពូលនេះ បានចេញសេចក្ដី ថ្លែងការណ៍រួមទីក្រុងហូជីមិញថា អ្វីៗទាំងអស់បណ្ដាប្រទេស ជា សមា ជិកគណៈកម្មការទន្លេមេគង្គត្រូវ អនុវត្តន៍តាមកិច្ចព្រមព្រៀងឆ្នាំ១៩៩៥។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជា មិន បញ្ឈប់បញ្ហាជជែកជាមួយភាគីឡាវអំពីទំនប់ដនសាហុងនោះទេ ព្រោះយើងត្រូវតែការពារ ផលប្រយោជន៍ របស់យើង ហើយប្រទេសវៀតណាមក៏គាត់ការពារផលប្រយោជន៍របស់គាត់ ដែរ បើមានផលប៉ះពាល់ធ្ងន់ធ្ងរ គឺមិន អាចអនុញ្ញាតបានទេ។

លោក លឹម គានហោ ថ្លែងថា ពាក់ព័ន្ធនឹងបញ្ហាទំនប់ដនសាហុងនេះ រាជរដ្ឋាភិបាល កម្ពុជាដែលដឹកនាំ សម្ដេច តេជោ ហ៊ុន សែន បានធ្វើ និងគិតគូរដល់អ្វី ដែលធានាដល់និរន្តរភាពទន្លេមេគង្គ ហើយភាគីកម្ពុជា មានជំហរ ច្បាស់លាស់ណាស់ មិនមែនទើបតែធ្វើពេល នេះទេ គឺធ្វើច្រើនឆ្នាំរួចមកហើយ ចំពោះអ្វីដែលពាក់ព័ន្ធ ដល់ការ អភិវឌ្ឍន៍  ការប្រើប្រាស់ និងនិរន្តរភាពទន្លេមេគង្គដែលបម្រើឲ្យដល់៦ប្រទេស ប៉ុន្តែបើនិយាយពី សមាជិកគណៈ កម្មាធិការ អន្តរជាតិទន្លេមេគង្គ ទើបមានតែ ៤ ប្រទេសទេ ដោយយើងមិនទាន់បានគិតបញ្ចូលដល់ ភាគីមីយ៉ាន់ម៉ា និងភាគីចិននោះទេ តែម្ចាស់ពិតប្រាកដច្រើនឆ្នាំមកហើយ ដែលយើងប្រជុំជា បន្តបន្ទាប់នោះគឺមានកម្ពុជា វៀត-ណាម ឡាវ និងថៃ។

ជាមួយ សំណួរដែលថា បើភាគីឡាវមិនព្រមបញ្ឈប់ការសាងសង់វារីអគ្គិសនីដនសា ហុងទេក្នុងនាមប្រទេស សមាជិក គណៈកម្មការទន្លេមេគង្គអាចធ្វើបាន តទៅទៀតនោះ លោក លឹម គានហោ ថ្លែងថា កិច្ចប្រជុំកំពូលនេះ មិនមែនមានត្រឹមតែសមាជិក ៤ ប្រទេសនោះទេ គឺមានភាគីចិនដឹកនាំដោយរដ្ឋមន្ត្រីធនធានទឹកបានចូលរួម និង ភាគី មីយ៉ាន់ម៉ាដឹកនាំដោយរដ្ឋមន្ត្រីការបរទេស ក្រៅពីនោះមានដៃគូអភិវឌ្ឍន៍របស់ មេគង្គជាច្រើន ប្រទេសបាន ចូលរួម ដូច្នេះបើភាគីឡាវមិនអនុវត្តន៍ទៅតាមអ្វីដែលជាការសម្រេច នោះបណ្ដាប្រទេសជាសមាជិក ក្រៅពីឡាវគេ នឹងធ្វើការវាយតម្លៃ ហើយប្រទេសដៃគូអភិវឌ្ឍន៍គេក៏តាមដានអំពីបញ្ហាហ្នឹងជាប្រចាំផងដែរ ដូច្នេះគេនឹងធ្វើការ វាយតម្លៃ ហើយការសម្រេចយ៉ាងណានោះក្នុងពេលអនាគតខាងមុខនឹងឃើញ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment