ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

រឿង​អាស្រូវ ​ពុក​រលួយ​​នៅ​​មន្ទីរអប់រំ​​ខេត្ត​តាកែវ គួរ​​បើក​​ការ​ស៊ើប​អង្កេត​

ខេត្តតាកែវ ​៖​មន្ត្រី​រាជការ​​​ជា​ច្រើន​​នៅ​ក្នុង​​មន្ទីរ​អប់រំ​​យុវជន​​និង​​កីឡា​​ខេត្តតាកែវ​ បាន​ទាមទារ​​ឲ្យ​លោក​​រដ្ឋមន្ត្រី​ក្រសួង​​អប់រំ​​យុវជន​ ​និង​​កីឡា ហង់ ជួនណា​រ៉ុង និង​លោក​​​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ធ្វើ​ការបើក​ការស៊ើបអង្កេត​រឿងអាស្រូវ​ ពុករ លួ​យ​ដ៏​ធំ​ដែល​ប្រព្រឹត្តឡើង​ដោយ​លោក​ប្រធាន​មន្ទីរ ស៊ីវ សុខន និង​បក្ខពួក​ជាបន្ទាន់​ដើម្បី​រក​ការ ពិត​និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

តាម​សេចក្តីរាយការណ៍​ពី​មន្ត្រី​ខាងលើ​បាន​ឲ្យ​ដឹងថា​អំពើពុករលួយ​ដែល​ ប្រព្រឹត្តឡើង​ដោយ​លោក ស៊ីវ សុខន ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តតាកែវ រួម​និង​បក្ខពួក​មាន​ដូច ខាងក្រោម​៖ ១- គ្រូបង្រៀន ៦៣ នាក់ ទូទាំង​ខេត្តតាកែវ ទៅធ្វើ​ការងារ​ស្ថាប័ន​ក្រៅពី​អប់រំ តែ​ទុក​ប្រាក់ខែ អោយ​ប្រធាន​មន្ទីរអប់រំ ស៊ីវ សុខន និង អនុប្រធាន​ការិយាល័យ​បុគ្គលិក ជាពិសេស​នៅតាម​ស្រុក​។ ២ – លោក​ប្រធាន​មន្ទីរអប់រំ ស៊ីវ សុខន ប្រើ​អនុប្រធាន​ការិយា ល័យ ​បុគ្គលិក​លោក ម៉ិច សម្បត្តិ ចុះ​ប្រមូល​លុយ ក្នុងការ​តែងតាំង​តួនាទី នាយក នាយករង ជា​បន្តបន្ទាប់ មានដូច ជា វិទ្យាល័យ សម្តេចឪ វិទ្យាល័យ សុខ អាន សូ​បិ​ណ វិទ្យាល័យ ហ៊ុន សែន ក្រាំង​ស្លា វិទ្យាល័យ សុខ​អាន សំរោង​។ ល​។ ៣- ដក​លុយ ថវិកា​តាម​កម្មវិធី របស់​ការិយាល័យ​យុវជន ចំនួន ៨ លាន​រៀល ចាយ​ផ្ទាល់ខ្លួន ដោយ​បន្ថយ​ថ្ងៃ​សិក្សា​របស់​សិក្ខាកាម អស់ ៦ ថ្ងៃ ក្នុង​មួយ​វគ្គ ទាំងអស់ ២ វគ្គ ឆ្នាំ​២០១៣ (​អាច​សាកសួរ លោក ស្រី ចាន់​បូរ៉ាត់​) ។​ល​។ បញ្ជា​យកលុយ​ពី​ការិយាល័យ គណនេយ្យ ១០០ លាន​រៀល តែ​គណនេយ្យ​ថា អត់លុយ​ឲ្យ​តែ ១ ម៉ឺន​ដុល្លារ និង​ការិយាល័យ​ផ្សេងៗ​ទៀត ដើម្បី​ទិញ​ឡាន ២ ម៉ឺន​ដុល្លារ ទិញ​ដី ៥ ម៉ឺន​ដុល្លារ (​ដី​ជាប់​ផ្សារ​) និង​អោយ​ថ្នាក់លើ​។ ៤- យកលុយ​ប្រើប្រាស់​មន្ទីរ ពី​ខែសីហា ដល់ ខែមីនា​នេះ ប្រហែល ៥០០ លាន​រៀល ទៅ​ទិញ​ឡាន ទិញ​ដី​ជិត​ផ្សារ ធ្វើ​ផ្ទះ រកស៊ី​ចងការ​ប្រាក់ និង​អោយ​ថ្នាក់លើ ធ្វើអោយ​មន្ទីរ​ដំណើរការ ជួប​បញ្ហា​ជាប់គាំង​ស្ទើរ​ផ្ទុះ​ហើយ តែ​មិនអាច​ដោយសារ​គាត់ មាន​អ្នក​នៅ​ក្រសួង គឺ​រដ្ឋមន្ត្រី និង​ពិសេស​មនុស្ស​ម្នាក់ នៅ​នាយកដ្ឋាន​បុគ្គលិក ជួយ​ការពារ​គាត់​។ ៥- លោក​ប្រធាន​មន្ទីរអប់រំ ស៊ីវ សុខន បាន​ផ្លាស់ប្តូរ​គ្រូ​ចាស់ និង​ទើប​ចេញ​ថ្មី (​ដូចជា​ប្តូរ​គ្រូ​ចេញពី​កន្លែង​ខ្វះ​គ្រូ ទៅ​សាលា​លើស​គ្រូ ដោយ​ទទួលយក លុយ​ក្នុង​ម្នាក់ ពី ៥០០ ដុល្លារ ទៅ ៨០០ ដុល្លារ​) ចំនួន ២៣២ នាក់ ពិសេស រួមទាំង​គ្រូ នៅ​បឋមសិក្សា​ឡើង ទៅ​បង្រៀន នៅ​អនុវិទ្យាល័យ (​ចំនួន ៥៣ នាក់​)​។ កាត់លុយ អាហារូបករណ៍​សិស្ស ពិសេស​សិស្ស​អាហារូបករណ៍ ដែល​បោះបង់ មន្ទីរ​កាត់ ៥០% នាយក យក​៥០%​។ សូម​ក្រសួង​អប់រំ ពិនិត្យ​ស្រាវជ្រាវ គ្រូ​ចេញ​ថ្មី ដែល​ទើប​ចាប់​ប៉ុស្តិ៍ ចូល​វិទ្យាល័យ ហ៊ុន សែន ត្នោតជុំ ទើប​បើក​ថ្មី នៅ​ស្រុក​ត្រាំកក់ ចំនួន ៦ នាក់ អោយ​លុយ លោក ស៊ីវ សុខន ម្នាក់​ប៉ុន្មាន បានជា​ដូរ​ចេញ ទៅ​សាលា​លើស​គ្រូ បាន​ទាំងអស់ គ្មាន​សល់ ធ្វើអោយ​វិទ្យាល័យ ហ៊ុន សែន ត្នោតជុំ ទើប​បើក​ថ្មី គ្មាន​គ្រូបង្រៀន គ្រប់​ឯកទេស រួច​សាលា​បង្កើតអោយមាន​លុយ​ម៉ោង​បន្ថែម ធ្វើអោយ​ខាត​ថវិការដ្ឋ ដោយសារ​អំពើពុករលួយ និង​ការមិន​ទទួលខុសត្រូវ របស់លោក​ប្រធាន​មន្ទីរ និង​ធ្វើអោយមាន​វិសមភាព​គ្រូបង្រៀន ជាមួយ​ថ្នាក់រៀន​ថែមទៀត មាននៅ​អនុវិទ្យាល័យ ក្តុល​ជ្រុំ អនុ​វិ​ទ្យ​ល័យ​តារាគ​មន៍ និង​សាលា​មួយចំនួន ច្រើន​ទៀត មិនបាន​រៀបរាប់​អស់​។​ល​។ ៦- សាលារៀន​មិនសូវ​បាន​រៀន​ទេ ដោយ​អំពើពុករលួយ របស់​នាយក​សាលា​មួយចំនួន​។ ៧- មន្ត្រី​អប់រំ​ជាច្រើន បានទទួល​លុយ​មុខងារ មិន​សម​ស្របតាម​តួនាទី ព្រោះ លោក ម៉ិច សម្បត្តិ កាត់លុយ​តែម​ន្ត្រី​ណា ដែល​មិនអោយ​លាភ​គាត់ ហើយ​បើ​អ្នក​អោយ​លាភ​នោះ គាត់​ទុក​អោយបាន​លុយ​មុខងារ ខ្ពស់​ខុស​ប្រក្រតី (​មិន​តាមច្បាប់​កំណត់​) បើតាម​ព័ត៌មាន​ក្រៅផ្លូវការ ចំណូល​នោះ មិនតិចជាង ៤ លាន​រៀល ក្នុង​១​ខែ ដោយ​ជូន​លោក​ប្រធាន​មន្ទីរអប់រំ ស៊ីវ សុខន ២ លាន ក្នុង​១​ខែ​។ ជាពិសេស​លុយ​ផ្សេងៗ​ទៀត ដែល​បាន​កាត់​នោះ តាម​ស្រុក និង​មន្ទីរ មិន​បង់​ចូល​ថវិការដ្ឋ​ទេ គឺ​លោក ស៊ីវ សុខន យក​ម្នាក់ឯង​។ ៨- លោក​ប្រធាន​មន្ទីរអប់រំ ស៊ីវ សុខន និង​នាយកដ្ឋាន​បុគ្គលិក​ក្រសួង​អប់រំ បានទទួល​សំណូក ដើម្បី​ការពារ និង​ផ្តល់​តំណែង ជូន​លោកស្រី ចាន់ បូរ៉ាត់ លោក ម៉ិច សម្បត្តិ និង​អ្នកស្រី ចាន់ វណ្ណៈ (​លោក មាស ផុន ពេល​ថ្មី​នេះ បាន​ទ​ទួ​លុយ​បង្វិល​វិញ ជា​បណ្តោះអាសន្ន ពី​លោក​ស៊ីវ សុខន ដោយ​ពុំ​អាចជួយ​បានទេ ព្រោះ​ក្រសួង​អប់រំ និង​អភិបាលខេត្ត មិន​ចូលរួម​អំពើពុករលួយ​ខុសច្បាប់ ជាមួយ​លោក​ប្រធាន​មន្ទីរ​ទេ ព្រោះ​លោក មាស ផុន ជា​គ្រូ​កម្រិត​មូលដ្ឋាន បើតាម​គោលការណ៍ ត្រូវតែ​យក ប្រធានការិយាល័យ ជា​គ្រូ​កម្រិត​ឧ​ត្ត​ម ដែល​កាន់​ការិយាល័យ​ជំនាញ សំខាន់ៗ របស់​មន្ទីរ​ ។ បញ្ជាក់ លោក​មាស ផុន ត្រូវបាន​ជួយ​ដោយ​ខុសច្បាប់​ដើម្បី​ឡើងជា​អនុប្រធាន​មន្ទីរ តាមរយៈ​លោក​ស៊ីវ សុខន ដោយ​បន្លំ​លិខិតស្នាម​វាយតម្លៃ សូម​ក្រសួង និង​អភិបាល ខេត្ត​ស្រាវជ្រាវ​បន្ទាន់​) និង​អ្នកដទៃ​ជាច្រើន​ទៀត ដូច​បាន​រៀបរាប់​ខាងលើ លោក​ស៊ីវ សុខន កំពុង​បន្លំ​លិខិតស្នាម​វាយតម្លៃ ជួយ​អ្នក​អោយ​លុយ​គាត់ បានជា​បណ្តើរៗ​ហើយ សូម​ស្រាវជ្រាវ​ផង​។ រឿង​មួយទៀត មុននេះ​បានប្រគល់​លុយ​ឲ្យ ចាន់ វណ្ណៈ​វិញ​ហើយ ដោយបាន​លុយ​តិចពេក​។ ប៉ុន្តែ​ថ្មីៗ​នេះ​ទៀត ចាន់ វណ្ណៈ បាន​ថែមលុយ​ចំនួន ៣.០០០ ដុល្លារ ជូន​លោក ស៊ីវ សុខន គាត់​ថា យល់ព្រម​ជួយ​វិញ​ហើយ ពិតជា​ខ្លាំង​មែន លោក​ប្រធាន ពូកែ​គោះ​ណាស់ សូម​ជូន​មេដាយ​មួយ ហើយ​រូប​សញ្ញា​ក្រពើ (​លក់​ឧ​ត្ត​ម​គតិ​)​។ ៩- មាន​វិធានការ​កំចាត់​អំពើពុករលួយ តាម​សាលារៀន ក្នុង​ការចាយ​ថវិកា តាម​កម្មវិធី​ដោយ​កំណែទម្រង់ អោយមាន គណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព និង​ការចូលរួម គ្រប់​យន្តការ រួមទាំង​ប្រឆាំង​អំពើពុករលួយ​ផង​។ ​ទាក់ទង​ការចោទប្រកាន់​នេះ​លោក ស៊ីវ សុខន ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តតាកែវ បានធ្វើការ​បដិសេធថា​លោក​ពុំបាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​នោះទេ ហើយ​បញ្ហា​នេះ​លោក​បាន​រាយ ការណ៍​ទៅ​ក្រសួង​រួចរាល់​ដែរ​។​

​ចំណែក​មន្ត្រី​នៅក្នុង​មន្ទីរអប់រំ​មួយចំនួន​ដែល​មិន​ពេញចិត្ត​លើ​ ការដឹកនាំ​របស់​ប្រធាន​ខ្លួន​នោះបាន​អះអាងថា​ការ និយាយ​របស់លោក​ប្រធាន​ មន្ទីរ ស៊ីវ សុខន នោះ​ជាការ​ដោះសារ​យក រួចខ្លួន​។ មន្ត្រី​ដដែល​ក៍បាន​អំពាវនាវ​សូម​ឲ្យ​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​ និង​កីឡា ហង់ ជួនណា​រ៉ុង និង​លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាំបាច់​ត្រូវតែ​បើក​ការស៊ើបអង្កេត ហើយ​កោះហៅ​មន្ត្រី​នៅក្នុង​មន្ទីរ​ទាំងអស់​សាកសួរ​ម្តង មួយៗ​និង​ដឹង​ការពិត​។ ហើយ​បញ្ហាសំខាន់​គឺ​ពុំ​ត្រូវ​ជឿ​លើ​ការបកស្រាយ​របស់លោក​ប្រធាន​មន្ទីរ ស៊ីវ សុខន និង​បក្ខពួក​ទេ ព្រោះថា​លោក​ប្រធាន​មន្ទីរ ស៊ីវ សុខន និង​បក្ខពួក​មួយចំនួន​ពូកែ បកស្រាយ​កាយកប់​ត្រឡប់​ជាន់​ពីស​ទៅ​ខ្មៅ​ល្មមៗ​ជឿជាក់ថា​គាត់​មនុស្ស​ស្មោះ​ សម្បើម​ណាស់​ ៕

office_takeo

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment