ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក ខៀវ កាញ្ញារិទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានទទួលស្គាល់ សមត្ថភាពពេទ្យស្រុកខ្មែរមួយ ចំនួនមានកំរិតទាប.!

 

safe_image

ភ្នំពេញ៖លោករដ្ឋមន្រ្តីក្រសួងព័ត៌មានបាននទទួលស្គាល់ថាសមត្ថភាព ពេទ្យស្រុកខ្មែរមួយចំនួននៅទាបតែលោកបានដឹងរឿងមួយចំនួនដែល បងប្អូនខ្មែរយល់ថាមានតែពេទ្យក្រៅប្រទេសដែលល្អម្យ៉ាងគេចង់ដកពិ សោធន៍ពីជំងឺដែលគេមិនសូវជួបម្យ៉ាងគេចង់សាកថ្វីដៃគេតាមវិធីថ្មីម៉្យាង ឆ្លៀតយកលុយ ព្រោះបើគង់តែងាប់ដដែល។
កាលពីថ្ងៃទី២៨ខែមករាឆ្នាំ២០១៩នៅផេកហ្វេសប៊ុកផ្លូវការលោកខៀវ កាញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មានបានសរសេរថា“ខ្ញុំទទួលស្គាល់ថាសមត្ថ ភាពពេទ្យយើងមួយចំនួននៅទាបតែខ្ញុំបានដឹងរឿងមួយចំនួនដែលបង ប្អូនខ្មែរយើង យល់ថាមានតែពេទ្យក្រៅប្រទេសដែលល្អ ។ តាមពិតជំងឺសាមញ្ញគេពូកែមែនតែបើដល់រឿងជំងឺធ្ងន់និងជំងឺកែលែង ឡើងហើយគេដឹងថាយើងមានលុយទៀតគេហុតឈាមទាំងរស់។ ម្យ៉ាងគេចង់ដកពិសោធន៍ពីជំងឺដែលគេមិនសូវជួបម្យ៉ាងគេចង់សាក ថ្វីដៃគេតាមវិធីថ្មីម៉្យាងឆ្លៀតយកលុយព្រោះបើគង់តែងាប់ដដែលខ្មែរ គ្មានលទ្ធភាព និង គ្មានបណ្តាញនឹងទារគេសងលុយទេ ។ ខ្ញុំនិយាយនេះអ្នកណាដែលប៉ះខ្លួនឯងពិតជាដឹងតែមិននិយាយព្រោះ បានជាអួតពេទ្យស្រុកគេ បង្អាប់ពេទ្យស្រុកឯងទៅហើយ ។ ក្រសួងព័ត៌មានកំពុងតាក់តែងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានក្នុង នោះមានចំណុចដែលថាអ្នកដែលសង្ស័យថាពេទ្យមើលមិនត្រឹមត្រូវ អាចទាមទារការអង្កេតមួយឯករាជ្យបានហើយពេលនោះជាសន្សឹមៗ យើងនឹងជឿលើពេទ្យរបស់យើងជាជាងយកបងប្អូនយើងទៅឲ្យពួក ពេទ្យបរទេស យកបងប្អូនយើងជារបស់ពិសោធន៍ “។
ជាមួយនឹងការលើកឡើងរបស់លោករដ្ឋមន្រ្តីក្រសួងព័ត៌មានក៏មានការ គណនីជាច្រើនបានចូលខំមិនដោយមានទាំងការគាំទ្រនិងរិះគន់ផងដែរ។ សូមចូលមើលខំមិនពួកគេទាំងនោះតើនិយាយពីអ្វីខ្លះទាក់ទងនឹងពេទ្យ ស្រុកខ្មែរ។ ក្នុងនោះ គណនី Lily Loveបានសរសេរ រៀប រាប់ថាលោកអ៊ុំអត់ទាន់បានចូលពេទ្យធម្មតាលោកអ៊ុំអត់ដឹងទេតែបើលោក អ៊ុំសាកបានចូលម្ដងលោកអ៊ុំយល់ហើយខ្វះអនាម័យឲ្យប្រជាជនចិញ្ចឹម តែថ្នាំ មិនយកចិត្តទុកដាក់ (មើលងាយសម្បកក្រៅ)និយាយ បញ្ហាជំងឺមិនច្បាស់ចូលចិត្តបំភ័យឲ្យគេវះកាត់បានលុយច្រើន.ល។ ជាហេតុនាំឲ្យគេបាក់ទៅប្រទេសជិតខាង។ សុំទោសបើកន្លែងណាក្មួយនិយាយមិនសមរម្យ។ គណនី Sok Chomreun៖លោកពូខ្ញុំមិនដឹងលើកមេដៃប៉ុន្មាន ទើបបាន សម្តែងថាខ្ញុំគាំទ្រនូវចំណុចខាងលើសុទ្ធតែចំណុដែលរាស្រ្តចង់បាន!!!។ គណនី Dy Chandara ៖ ខ្ញុំគាំទ្រលោកពូ តែញុមសុំបញ្ចេញ គំនិតផ្ទាល់ខ្លួនថាពេទ្យស្រុកយើងមួយចំនួនគឺគាត់ពិតជាមានសមត្ថភាព មែនតែគាត់ខ្វះវិជ្ជាជីវៈនិងក្រមសីលធម៌ជាគ្រូពេទ្យហើយទុកមិនបានទេ យកទៅពេទ្យកាល់ម៉ែតពេលយកទៅទុកនៅបន្ទប់សង្រ្គោះបន្ទាន់តាំងពី ១១ព្រឹករហូតដល់១២យប់ពេទ្យស្កេនផងជួសឈាមផងមើលមិនដឹងអី ទាំងអស់ហើយខ្ញុំមិនអស់ចិត្តព្រោះប៉ាខ្ញុំគាត់នៅចុកតែពេទ្យចាប់ហែក ភ្នែកប៉ាខ្ញុំនឹងស្រែកដាក់ម៉ាក់ខ្ញុំថាគាត់មិនឈឺអីទេគាត់ខ្វះតែឈាមទេ បើមិនជឿមើលភ្នែកទៅ(ប៉ាខ្ញុំហើយទៅសម្រាកទៅចង់ដេកពេទ្យក៏បាន ទៅផ្ទះក៏បានខ្ញុំក៏សម្រេចចិត្តនៅពេទ្យតាមដានមួយយប់មើលតែគាត់នៅ ចុកមិនបាត់ខ្ញុំក៏ប្រាប់គ្រូពេទ្យគាត់ក៏ស្កេនម៉ាស៊ីនធំឃើញថាដាច់សសៃ ឈាមបេះដូងខាងក្នុងពេទ្យស្រុកយើងថាប៉ារបស់ខ្ញុំនឹងគ្រោះថ្នាកដល់ ជីវិតក្នុងរយៈពេលដ៏ខ្លីជួយមិនបានឡើយតែទៅស្រុកក្រៅវះរួចផុតពីគ្រោះ ថ្នាក់ឥឡូវបានជាងមួយឆ្នាំហើយដោយក្តីគោរព។ មួយវិញទៀតដោយរូបនាងខ្ញុំជួបផ្ទាល់ពីបញ្ហាសុខភាពប៉ារបស់ខ្ញុំចុក ទ្រូងខ្លាំង ទៅពេទ្យឯកជន គេថាគាត់មានបញ្ហាបេះដូង ។
គឹម ស៊ានវីរៈ៖តាមខ្ញុំយល់គ្រូពេទ្យស្រុកខ្មែរពូកែដូចគ្នាតែខ្វះ(១) ចំណេះដឹង និងយន្តការធ្វើការជាក្រុម (២)មនុស្សតែមួយ អណ្តាតនៅពេទ្យរដ្ឋ មិនផ្អែមដូចនៅក្លីនីក។ ជាមួយនឹងការខំមិនរបស់មិត្តហ្វេសប៊ុកនោះក៏មានគណនីឈ្មោះ Khieu Panharith ៖ កាលពីឆ្នាំមុន ខ្ញុំបានធ្វើការវះកាត់ (បូសអន្ទង់) នៅគ្លីនិកឯកជនមួយ ដោយពីដំបូងគាត់ អះ អាង ថាអាចជាសះស្បើយ១០០ភាគរយប៉ុន្តែបន្ទាប់ពីវះកាត់បានកន្លះខែ មុខរបួសចាប់ផ្តើមក្លាយដែលបង្កមកពីមេរោគ(វិវត្តន៍ទៅជាមហារីក) ពេលនោះគាត់ក៏ទាមទារឲ្យខ្ញុំវះកាត់ជាលើកទី២។ បន្ទាប់ពីគិតមួយរយៈខ្ញុំក៏សម្រេចចិត្តទៅវៀតណាមពេលទៅដល់ គេគ្រាន់តែប្រើថ្នាំសម្លាប់មេរោគនិងឲ្យថ្នាំលេប១ខែខ្ញុំក៏បានជាសះស្បើយ​ ដល់សព្វថ្ងៃ ដោយមិនចាំបាច់ឆ្លងកាត់មុខកាំបិតជាលើកទី២។ គណនី Bunthorn Kong ៖ ពិតមែនហើយអ៊ុំ​ ម្ដាយខ្ញុំ ឈឺ គេឲ្យទៅក្រៅស្រុកខ្ញុំមិនព្រមព្រោះថាបើយើងមិនទុកចិត្តអ្នកផ្ទះយើង ឲ្យយើងទៅទុកចិត្តអ្នកក្រៅយ៉ាងម៉េចហើយការសម្រេចចិត្តរបស់ខ្ញុំ ពេលនោះត្រឹមត្រូវបើខ្ញុំព្រមទៅក្រៅប្រហែលគ្មានម្ដាយហៅនឹងគេទៀតទេ​ គឺដូចអ្វីដែលអ៊ុំបាននិយាយហើយអរគុណដល់គ្រូពេទ្យនៅមន្ទីរពេទ្យកាល់ ម៉ែតដែលបានជួយជីវិតម្ដាយខ្ញុំពីរដងនៅក្នុងបន្ទប់វះកាត់ដែលសង្ឃឹមត្រឹម តែ២០ភាគរយ ។
សូមផ្ដាំទៅអ្នកដែលជេរពេទ្យស្រុកខ្មែរផងថាបើជ្រុលជាជេរជាខឹងពេលមាន អាសន្នសូមអញ្ជើញទៅបរទេសទៅព្រោះថាគាត់ដើរប្រកាសថាពេទ្យស្រុក ខ្មែរមិនល្អ​ អ៊ីចឹងគេគ្មានសមត្ថភាពមើលជំងឺគាត់ទេ​ សុំទោស។ Savuth Tan ចាប់តាំងពីឆ្នាំ1979មក តើខ្មែរសល់ ប៉ុន្មាន លាននាក់ ? មកដល់បច្ចុប្បន្នតើខ្មែរមានប៉ុន្មានលាននាក់?
ក្នុងមួយថ្ងៃមានប្រជាជនខ្មែរប៉ុន្មានសែននាក់ដែលទទួលសេវាព្យាបាលជំងឺ ក្នុងមន្ទីរពេទ្យខ្មែរទាំងឯកជននិងរដ្ឋ?តើក្នុងចំណោមប្រជាជនដែលទទួល សេវារបស់ពេទ្យខ្មែរទាំងអស់នោះត្រូវស្លាប់ប៉ុន្មានភាគរយ?តើនៅមន្ទីរពេទ្យ គន្ធបុប្ផាមានវិជ្ជបណ្ឌិតខ្មែរប៉ុន្មាននាក់?បរទេសប៉ុន្មាននាក់សំណើរសូមវិជ្ជ បណ្ឌិតខ្មែរមួយចំនួនបន្ទន់សំនៀងមកកាន់អ្នកជំងឺនិងអ្នកជំងឺព្រមទាំង ញាតិមិត្តមួយចំនួនយល់ពីការខំប្រឹងប្រែងនិងខ្វះខាតរបស់វិជ្ជបណ្ឌិតផង។ Vannak Chhoeng ៖ ខ្មែរ​យើង​គួរតែ​រៀន​ជឿជាក់​លើ​ខ្មែរ​គ្នា​ឯង!ពិតណាស់ថាវាជាលុយរបស់អ្នកហើយជាពិសេសជីវិតក៏របស់​អ្នករាល់គ្នាអ្នកទាំងអស់គ្នាមានសិទ្ធិសម្រេចចិត្តរបស់អ្នករៀងៗខ្លួន​ តែខ្ញុំជឿថាពេទ្យខ្មែរក៏មិនចាញ់បរទេសដែរគ្រាន់តែមានអ្នកល្អនិង​មិន​សូវ​ល្អ​ចំពោះ​ក្រមសីលធម៌​វិជ្ជាជីវៈ!។
Khmer Heart ៖ អ្វី​ដែល​ខ្ញុំ​ធ្លាប់​ដឹង​ (ឡាគេធឺ)​ តាម​ពិត​វេជ្ជ​បណ្ឌិតខ្មែរសុទ្ធតែជាអ្នកជំនាញជើងចាស់(និយាយសំដៅពេទ្យអាយុ​ច្រើន)តែខ្មែរយើងមិនបានជឿជាក់លើពួកគាត់ទេបែរជាទៅជឿលើ​វេជ្ជបណ្ឌិតបរទេសមកពីស្រុកគេមកធ្វើកម្មសិក្សាដែលយើងចំណាំ​ហៅថាចុះស្តារទៅវិញតាមពិតពួកហ្នឹងទើបរៀនចប់ហើយមករកបទ ពិសោធន៍ ​នៅ​ខ្មែរ​យើង​សោះ​ហ្នឹង។ Amy Prime ៖ ចាលោកអ៊ុំសម្ថតភាពពេទ្យស្រុកខ្មែរពិតជាមិនអន់ជាងពេទ្យស្រុកគេទេ តែអ្វីដែលសំខាន់គឺភាគច្រើនថ្នាំពេទ្យដែលនាំចូលគឺមិនសូវមានប្រសិទ្ធ ភាព(ក្លែងក្លាយជាហេតុបណ្តាលឲ្យពេទ្យស្រុកខ្មែរមើលជំងឺមិនជាហើយ ដាបទៅៗៗ ទើបមានពាក្យ ថា ពេទ្យស្រុកខ្មែរមិនកើត ។ Moeung Vichet ៖ បាទគោរពអរគុណលោកពូរដ្ឋមន្រ្តី ក្មួយសូមគ្រាំទ្រយ៉ាងពេញទំហឹងដែលលោកពូគ្រោងតាក់តែងច្បាប់ស្តីពី ការគ្រប់គ្រងសារព័ត៌មានការបរិហារពេទ្យដោយគ្មានមូលដ្ឋានបច្ចេកទេស គ្មានមូលច្បាប់ គ្មានមូលដ្ឋានគតិយុត្តិ ចេះតែshareដោយគ្មានសីលធម៌កូនក្មួយជាពេទ្យឬអ្នកជំងឺចង់មានក្រុមប្រឹក្សាអាជ្ញា កណ្តាលយុត្តិធម៌មួយដោយដោះស្រាយរាល់វិវាទរវាងពេទ្យនឹងអ្នកជំងឺ ជាជាងប្រើពាក្យពេជ្រអសីលធម៌លើហ្វេសប៊ុក។​ ក្មួយសូមគោរពអរគុណលោកពូរដ្ឋមន្រ្តី។ Borey VK ៖ ពេទ្យស្រុកខ្មែរយកលេសចាំតាមដានជំងឺរហូតអាករហុតឈាតខ្សោះហើយ បានរុញចេញទៅងាប់ណាងាប់អត់ខ្វល់ទេសំខាន់បានលុយហើយមិនខូច ឈ្មោះអាពេទ្យអ៊ីចឹងសមតែចាប់ដាក់គុកតើហើយឡានពេទ្យពេលយប់ ពេលមានគ្រោះថ្នាក់ចរាចរអីនឹងមួយចំនួនជាចោរប្លន់សុទ្ធសាតដឹកអ្នក របួសទៅខ្វេះយកលុយរបស់មានតម្លៃអស់ហើយយកអ្នករបួលទៅទម្លាក់ ចោលតាមផ្លូវមិនខ្វល់ថារស់ឬក៏ស្លាប់ទេក្រសួងពាក់ព័ន្ធគួរតែចាត់ការពួក នឹងកុំឲ្យវាបន្តសម្លាប់អ្នករងគ្រោះទៀត។ ហ៊ាន សារ៉ាន់ ៖ ត្រូវលោកពូបើយើងគិតពីរចំណូលវិញខាតទាំងស្រុងសម្រាប់ជាតិយើង ព្រោះមួយថ្ងៃៗមិនដឹងថាអ្នកមានលុយទៅចំណាយលុយនៅក្រៅប្រទេសប៉ុន្មានទេ។ សូមបញ្ជាក់ថាអ្នកធំស្រុកខ្មែរអ្នកមានលុយមានអំណាចជាពិសេស ប្រធានមន្ទីរពេទ្យផ្ទាល់តែម្តងនៅពេលមានជំងឺឬក៏គ្រាន់តែឆែករកជំងឺ ក៏ទៅស្រុកគេដែរជាពិសេសបារាំងសិង្ហបុរីជាដើមតើឲ្យពលរដ្ឋតូចទាប ក្រីក្រ ជឿលើពេទ្យខ្មែរយ៉ាងម៉េចទៅ?៕

1534308976201

hospital620

sdfa-7

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!