ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក វេង សាខុនរដ្ឋមន្រ្តីក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទបាន ឲ្យមន្ដ្រីជំនាញបើកកិច្ចប្រជុំបន្ទាន់ក្រុម ហ៊ុននិងឈ្មួញទិញស្រូវដើម្បីពិភាក្សា ដោះស្រាយជូនកសិករនូវតម្លៃស្រូវ.!

 

photo_2019-01-28_20-54-55-696x392
ខេត្តកំពង់ចាមៈលោកវេងសាខុនរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបញ្ជាឲ្យមន្ដ្រីកសិកម្មរុក្ខាប្រមាញ់និងនេសាទរៀបចំ កិច្ចប្រជុំជាបន្ទាន់ដោយអញ្ជើញមន្ទីរពាក់ព័ន្ធនិងក្រុមហ៊ុនឬឈ្មួញ ប្រមូលទិញស្រូវពីកសិករ ដើម្បីសិក្សាអំពីបញ្ហាស្រូវចុះថ្លៃ ។
លោកបានធ្វើក្នុងពេលឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធី ប្រកាសតែងតាំងប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត កំពង់ចាមនៅសាលាខេត្តកំពង់ចាមនាព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០១៩នេះ។
លោកបានលើកយកបញ្ហាតម្លៃស្រូវដែលកំពុងធ្លាក់ចុះនាពេលនេះ មកពិភាក្សានិងធ្វើការណែនាំដល់មន្រ្តីរកសិកម្មរុក្ខាប្រមាញ់និងនេ សាទឱ្យរៀបចំកិច្ចប្រជុំជាបន្ទាន់មួយពិសេសអភិបាលខេត្តដើម្បីសិ ក្សាពីបញ្ហារួចដាក់ចេញនូវយន្តការដោះស្រាយនិងចុះអន្តរាគមន៍ជូន ប្រជាពលរដ្ឋជាបន្ទាន់ជាពិសេសទប់ស្តាត់មិនឱ្យជនអគតិដែលយក ហេតុផលនៃការធ្លាក់ចុះតម្លៃស្រូវនាពេលនេះគឺបណ្តាលមកពីសហ ភាពអឺរ៉ុបយកពន្ធនាំចូលអង្ករពីកម្ពុជាចំនួន២០០ដុល្លារក្នុង១តោន។
ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទទើបបានចេញសេចក្តីណែនាំ នូវវិធានការលើកកម្ពស់ផលិតកម្មនិងធុរកិច្ចស្រូវអង្ករក្រោយពេល ដែលគណៈកម្មការអឺរ៉ុបសម្រេចយកពន្ធលើអង្កររបស់កម្ពុជាកាលពី ថ្ងៃទី ២៥ មករា ២០១៩ ថ្មីៗនេះ ។
ក្រសួងកសិកម្មបានធ្វើសេចក្ដីណែនាំឲ្យដឹងថាដើម្បីលើកកម្ពស់ធុរ កិច្ចស្រូវអង្ករពិសេសការជួយអន្តរាគមន៍ទប់ស្កាត់សភាពការណ៍នៃ ការធ្លាក់ចុះនៃតម្លៃស្រូវក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទស ម្រេចដាក់ចេញនូវវិធានការណែនាំចាំបាច់មួយចំនួនសម្រាប់អនុវត្ត បន្ទាន់ដូចជាអង្គភាពជំនាញក្រោមឱវាទក្រសួងត្រូវបន្តការស្រាវជ្រាវ បញ្ចេញប្រភេទពូជស្រូវក្រអូបប្រណិតនិងផលិតកម្មគ្រាប់ពូជស្រូវ ក្រអូបសុទ្ធតាមរយៈការផលិតនៅថ្នាក់សហគមន៍និងក្រុមកសិករ ផលិតគ្រាប់ពូជធ្វើយ៉ាងណាឱ្យមានគ្រាប់ពូជគ្រប់គ្រាន់និងតម្លៃសមរម្យ ដើម្បីពង្រីកផលិតកម្មស្រូវអង្ករក្រអូប ។ ជាមួយគ្នានេះស្នើវិស័យឯកជនចូលរួមដាក់ទុនវិនិយោគក្នុងការផលិត គ្រាប់ពូជស្រូវអង្ករក្រអូបដែលមានគុណភាពខ្ពស់ស្របតាមស្តង់ដារ និងតម្រូវការទីផ្សារ ។
ពាក់ព័ន្ធនឹងការកាត់បន្ថយថ្លៃដើមផលិតកម្មត្រូវជំរុញឱ្យបានខ្លាំងក្លា បន្ថែមទៀតនូវវិធានការបច្ចេកទេសផលិតកម្មដែលទទួលបានទិន្នផល ខ្ពស់និងចំណាយតិចរួមជាមួយនឹងការអនុវត្តទំនើបភាវូបនីយកម្មកសិកម្ម។ ជាមួយគ្នានេះត្រូវបានពិនិត្យកាត់បន្ថយថ្លៃចំណាយលើការធ្វើធូបនកម្ម តាមរយៈការបង្កើនចំនួនក្រុមហ៊ុនដែលមានសមត្ថភាពចូលរួមធ្វើការ ងារនេះឱ្យបានច្រើនមានការប្រកួតប្រជែងនិងយកកម្រៃសេវាទាបជាងមុន។ ក្នុងន័យនេះអគ្គនាយកដ្ឋានកសិកម្មត្រូវពិនិត្យសិក្សាឱ្យបានហ្មត់ចត់ និងជំរុញការងារនេះឱ្យបានឆាប់ ។ ម្យ៉ាងវិញទៀតដើម្បីសម្រួលដល់ការនាំចូលជីកសិកម្មថ្នាំកសិកម្មឱ្យ បានលឿននិងមានប្រសិទ្ធភាពជាងមុននាយកដ្ឋាននីតិកម្មកសិកម្ម ត្រូវសម្រួលបែបបទការនាំចូលជីកសិកម្មថ្នាំកសិកម្មនិងសម្ភារកសិ កម្មដទៃទៀតឱ្យកាន់តែប្រសើរជាងមុន ។ ជាមួយគ្នានេះត្រូវរៀបចំក្រុមការងារបច្ចេកទេសចម្រុះចុះពិនិត្យគុណ ភាពជីគីមីកសិកម្មនិងថ្នាំកសិកម្មដើម្បីធានាពីគុណភាពស្របតាម ស្តង់ ដារកំណត់ ។
អ្នកប្រមូលទិញស្រូវត្រូវបន្តធ្វើការទំនាក់ទំនងជាមួយធនាគារអភិវឌ្ឍន៍ ជនបទដើម្បីទទួលបានឥណទានប្រមូលទិញស្រូវពីកសិករសហគមន៍ កសិកម្មនិងមិនត្រូវយកហេតុផលនៃការដាក់វិធានការការពារទីផ្សារ របស់សហគមន៍អឺរ៉ុប មកទម្លាក់ថ្លៃទិញស្រូវពីកសិករឡើយ ។ ក្រុមហ៊ុននាំចេញអង្ករត្រូវពិនិត្យនិងធានាគុណភាពអង្ករក្រអូបឱ្យបាន សុទ្ធល្អមិនត្រូវលាយបន្លំអង្ករប្រភេទផ្សេងដែលនាំឱ្យអតិថិជនបាត់បង់ ជំនឿលើគុណភាពអង្ករក្រអូបកម្ពុជា ។
សហព័ន្ធស្រូវអង្ករកម្ពុជាគួរយកចិត្តទុកដាក់ជំរុញឱ្យសមាគមន៍ម៉ាស៊ីន កិនស្រូវខិតខំបង្កើនសមត្ថភាពកែច្នៃអង្ករឱ្យមានគុណភាពបន្ថែមទៀត សម្រាប់បម្រើឱ្យទីផ្សារអន្តរជាតិពិសេសទីផ្សារប្រទេសចិនដែលមាន រហូតដល់ ៤០ ម៉ឺនតោន នាពេលបច្ចុប្បន្ននេះ ។ លើសពីនេះទៀតសហព័ន្ធស្រូវអង្ករកម្ពុជាគួរពិគ្រោះយោបល់ជាមួយ សមាជិករបស់ខ្លួនដើម្បីពិនិត្យលើបញ្ហាប្រឈមពីផលប៉ះពាល់នៃការ ដាក់វិធានការការពារទីផ្សារអង្កររបស់សហគមន៍អឺរ៉ុបរួចលើកសំណើ ឬសំណូមពរមកក្រុមការងារផ្នែកស្រូវ-អង្គរនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនពិនិត្យនិងរកដំណោះស្រាយតាមរយៈការចាំបាច់៕

photo_2019-01-28_20-42-07-1024x576

photo_2019-01-28_20-42-27-1024x576

photo_2019-01-28_20-42-27-2-1024x576

photo_2019-01-28_20-42-17-1024x576

photo_2019-01-28_20-42-18-1024x576

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!